The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុមហ៊ុន​បោះផ្សាយ​មូលបត្រ GTI ​ធ្លាក់ចុះ​ប្រាក់ចំណូល ១០% ​ឆមាស​ទី​ ១

ក្រុមហ៊ុន​បោះផ្សាយ​មូលបត្រ GTI ​ធ្លាក់ចុះ​ប្រាក់ចំណូល ១០% ​ឆមាស​ទី​ ១

Content image - Phnom Penh Post
ក្រុមហ៊ុន​ចុះបញ្ជី GTI ដែលជា​ក្រុមហ៊ុន​រោងចក្រ​កាត់ដេរ​គ្រប់គ្រង​ដោយ​វិនិយោគិន​តៃវ៉ាន់​ ធ្លាក់ចុះ​ប្រាក់ចំណូល ១០% ​ឆមាស​ទី​ ១។ រូបថត ភ្នំពេញ ប៉ុស្តិ៍

ក្រុមហ៊ុន​បោះផ្សាយ​មូលបត្រ GTI ​ធ្លាក់ចុះ​ប្រាក់ចំណូល ១០% ​ឆមាស​ទី​ ១

ភ្នំពេញៈ ក្រុមហ៊ុន​ចុះបញ្ជី Grand Twins International (Cambodia) Plc (GTI) ជា​ក្រុមហ៊ុន​រោងចក្រ​កាត់ដេរ​គ្រប់គ្រង​ដោយ​វិនិយោគិន​តៃវ៉ាន់​បាន​រាយការណ៍​ពី​ការធ្លាក់ចុះ​ប្រាក់ចំណូល​នៅ​ត្រីមាស​ទី​ ១ ​ឆ្នាំ​នេះ ដោយសារ​តែ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ដែល​បាន​ប៉ះពាល់​ដល់​ការនាំចេញ និង​ចង្វាក់​ផ្គត់ផ្គង់​របស់​ពួកគេ​។

យោងតាម​ឯកសារ​បង្ហាញ​របស់ GTI ផ្ញើ​ទៅ​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា (CSX) ប្រាក់ចំណូល​បាន​ធ្លាក់ចុះ​ជាង​ ១៥ ​ភាគរយ​នៅ​ត្រីមាស​ទី​ ១ ​ឆ្នាំ​នេះ​ពី​ ១៤៧ ០៨៥ ១៨៨ ០០០ ​រៀល​មក​នៅត្រឹម​ ១២៤ ៦០០ ៥៩៤ ០០០ ​រៀល​។

ក្រុមហ៊ុន​នេះ​បាន​ថ្លែងថា​៖ «​ការធ្លាក់ចុះ​នៃ​ប្រាក់ចំណូល​នេះ​ដោយសារ​ការពន្យារពេល​នៃ​ការនាំចេញ​ទំនិញ​ទៅ​ឲ្យ​អតិថិជន​របស់​យើង​ដោយសារ​តែ​ស្ថានភាព​នៃ​ការបិទ​ប្រទេស​បណ្តាល​មកពី​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩»​។

លោក Yong Weon Ha អនុប្រធាន CSX បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ដោយ​ផ្អែក​តាម​ការបង្ហាញ​របស់​ក្រុមហ៊ុន GTI ប្រាក់ចំណូល​នៅ​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២០ បាន​ធ្លាក់ចុះ​ ១៥,២៩ ​ភាគរយ ដោយសារ​តែ​ការពន្យារពេល​ការនាំចេញ​ផលិតផល​ដល់​អតិថិជន​ដែល​កំពុង​ស្ថិត​ក្នុង​ស្ថានការណ៍​បិទ​ប្រទេស ដែល​បណ្ដាល​មកពី​ការរីករាលដាល​ជំងឺ​កូវីដ​១៩ ទោះ​យ៉ាងណា​ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន​នេះ​បាន​ធ្លាក់ចុះ​ ១០ ​ភាគរយ​ប៉ុណ្ណោះ​ធៀប​នឹង​រយៈពេល​ដូចគ្នា​»​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​គិតថា ដោយសារ​ជំងឺ​កូវីដ​១៩​បន្ត​រយៈពេល​វែង វា​ប៉ះពាល់​ដល់​ស្ទើរតែ​គ្រប់​ឧស្សាហកម្ម​មិន​គ្រាន់តែ​លើ​សម្លៀកបំពាក់​ប៉ុណ្ណោះ​ទេ​។ ម្យ៉ាងវិញទៀត ក្រុមហ៊ុន​ GTI នៅតែ​អាច​គ្រប់គ្រង​ប្រាក់ចំណេញ​វិជ្ជមាន ដោយ​ការធ្លាក់ចុះ​ត្រឹម​ ១០ ​ភាគរយ​។ ការធ្លាក់ចុះ​នេះ​មិនអាក្រក់​ខ្លាំង​នោះទេ ហើយ​ក្រុម​វិនិយោគិន​មិនគួរ​មើលឃើញ​ចំណុច​នេះ​ទេ​»​។

ចាប់តាំងពី​ការកើតឡើង​វីរុស​កូរ៉ូណា​កាលពី​ចុង​ឆ្នាំមុន វិស័យ​កាត់ដេរ ស្បែកជើង ទំនិញ​ធ្វើដំណើរ​របស់​ប្រទេស​កម្ពុជា​ទទួល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ដោយសារ​វីរុស​នេះ​ធ្វើឲ្យ​ប៉ះពាល់​ដល់​ចង្វាក់​ផ្គត់ផ្គង់ និង​ការផលិត​ពិភពលោក​។ យោងតាម​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា រោងចក្រ​ប្រហែល​ ៤៥០ បាន​ផ្អាក​ប្រតិបត្តិការ និង​រោងចក្រ​ ៨៣ ​បាន​បិទ ដែល​ប៉ះពាល់​ដល់​កម្មករ​ប្រហែល​ ១៥០ ០០០ ​នាក់​៕LA

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញ៖ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក​ កើត ​រិទ្ធ​ បាន​ប្រាប់​ឯកអគ្គ​រាជទូត​អូស្ត្រាលី​លោក ​Pablo​ Kang ​នៅ​ក្នុង​ជំនួប​កាល​ពី​ថ្ងៃ​អង្គារ នៅ​ក្រសួង​យុត្តិធម៌​ថា​ ការ​ចាប់​ខ្លួន​បុគ្គល​ណា​មួយ​ដោយ​សមត្ថកិច្ច គឺ​ធ្វើ​ទ្បើង​ដោយ​អនុលោម​តាម​ច្បាប់​​កម្ពុជា។​

  • ភ្នំពេញ៖ ដោយ​សង្កេត​ឃើញ​ពី​ការ​ប្រឈម​របស់​​ប្រជាកសិករ​កម្ពុជា​​មួយ​ចំនួន​ ជាពិសេស​អ្នក​នៅ​ទី​ដាច់​ស្រយាល​ ដែល​បាត់បង់​ទីផ្សារ​​​​ព្រោះ​តែ​វិបត្តិ​កូវីដ យុវជន ​១ ក្រុម ​បាន​រួមគ្នា​បង្កើត​គម្រោង​ COVID Farmer Hacker ដើម្បី​ជួយ​​អ្នក​ខិតខំ​ដាំដុះ​តែ​ត្រូវ​រងគ្រោះ​ពី​ការ​រំខាន​ដល់​​​សេដ្ឋកិច្ច​​បង្ក​ដោយ​វីរុស​កូរ៉ូណា។​

  • ភ្នំពេញ៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រាសាក់ ​​ដែល​ចុះ​បញ្ជី​សញ្ញាប័ណ្ណ​សាជីវកម្ម​នៅ​ផ្សារ​មូលបត្រ​កម្ពុជា ​(CSX) បាន​រាយការណ៍​អំពី​ប្រតិបត្តិការ​អាជីវកម្ម​ដ៏​ល្អ​ប្រសើរ​នៅ​ត្រីមាស​ទី​២ ​ឆ្នាំ​នេះ ទោះបី​ជា​​ខ្លួន​ទទួល​រង​នូវ​សម្ពាធ​ខ្លះៗ​ពី​ការ​រីក​រាលដាល​ជំងឺ​កូវីដ ​១៩ ​ដែល​បណ្ដាល​ឱ្យ​សេដ្ឋកិច្ច​របស់​កម្ពុជា មាន​ការ​ធ្លាក់ចុះ​ក៏​ដោយ​។​

  • ភ្នំពេញ៖ ​លោកស្រី​ ​ភឿង​ សកុណា ​រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​សេចក្ដី​ណែនាំ​ដល់​គ្រប់​អង្គភាព​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង​វប្បធម៌ ​និង​គ្រប់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ​អនុវត្ត​នីតិវិធី​ និង​ទម្រង់​បែបបទ​នៃ​ការ​គ្រប់គ្រង​អាជីវកម្ម​កាត់សក់​ ​អ៊ុត​សក់​ និង​លម្អ​ក្រចក

  • ភ្នំពេញ៖ ​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​លោក ​ម៉ម​ ប៊ុន​ហេង បាន​ជំរុញ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ ដែល​ធ្វើ​ការ​ផ្នែក​គាំពារ​មាតា​ និង​ទារក​ ត្រូវ​​បង្កើន​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​អំពី​សារៈសំខាន់​នៃ​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​ និង​ហានិភ័យ​ពី​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​គោ​ម្សៅ​ផ្សំ​តាម​រូបមន្ត​ទាំង​នៅ​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ។

  • មណ្ឌលគិរី៖ សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី ពី​ម្សិលមិញ​បាន​សម្រេច​ឃុំ​ខ្លួន​ចាងហ្វាង​សារព័ត៌មាន​អនឡាញ​ម្នាក់​នៅ​ពន្ធនាគារ​​ខេត្ត​ក្រោម​បទ​ចោទ ​«ឈូស​ឆាយ​ដី​ព្រៃ​ដោយ​គ្មាន​ការ​អនុញ្ញាត​» បន្ទាប់​ពី​សមត្ថកិច្ច​ឃាត់​ខ្លួន​កាល​ពី​​ថ្ងៃទី ២២ កញ្ញា ​តាម​ដីកា​តុលាការ​ពាក់ព័ន្ធ​ការ​ឈូស​ឆាយ​ដី​ព្រៃ ​និង​ប្រើប្រាស់​សារធាតុ​ញៀន។