ទីក្រុងម៉ូស្គូៈ ក្រុមហ៊ុន​ប្រេង​យក្ស Rosneft របស់​ប្រទេស​រុស្ស៊ី​ កាលពី​ថ្ងៃ​ពុធ​បានប្រកាស​ចាប់ផ្តើម​ប្រតិបត្តិការ​សម្រាប់​គម្រោង​ប្រេង Vostok ដ៏សម្បើម​នៅ​តំបន់​អាកទិច​ជា​ផ្នែក​នៃ​ផែនការ​ថាមពល​យុទ្ធសាស្ត្រ​របស់​ប្រទេស​ដែល​រង​ការរិះគន់​ដោយ​ក្រុម​អ្នក​បរិស្ថាន​។

លោក Igor Sechin នាយកប្រតិបត្តិ​នៃ Rosneft បាន​ប្រាប់​លោក​ប្រធានាធិបតី Vladimir Putin នៅឯ​កិច្ចប្រជុំ​ក្នុង​ទីក្រុង​ម៉ូស្គូ​ថា​៖ «​ខ្ញុំ​មាន​សេចក្តី​រីករាយ សូម​ជម្រាបជូន​លោក​ប្រធានាធិបតី​អំពី​ការចាប់ផ្តើម​អនុវត្ត​ជាក់ស្តែង​នៃ​គម្រោង​»​។

លោក​បាន​អរគុណ​ចំពោះ​លោក​ប្រធានាធិបតី​ដែល​គាត់​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​សម្រាប់​ការអនុម័ត​នៃ​ច្បាប់​សម្របសម្រួល​ឱ្យមាន​ការវិនិយោគ​ក្នុង​តំបន់​អាកទិច​នេះ​។

លោក Sechin បាន​និយាយ​ថា​៖ «​ការព្យាករ​ និង​ការងារ​រុករក​ពេល​នៅ​កំពុងតែ​ដំណើរការ ស្របតាម​ពេលវេលា​របស់​យើង​» ដោយ​បន្ថែមថា ការងារ​រៀបចំ​បំពង់​ប្រេង​ប្រវែង​ ៧៧០ ​គីឡូម៉ែត្រ​ និង​កំពង់ផែ​ត្រូវបាន​បញ្ចប់​ហើយ​។

ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​ធនធាន​រ៉ែ​រហូត​ដល់​ឆ្នាំ​ ២០៣៥ និង​បំពេញតម្រូវការ​ពិភពលោក​ដែល​កើនឡើង​។

លោក​បញ្ជាក់ថា​៖ «​ធនធាន​រ៉ែ​នឹង​នៅតែមាន​គុណសម្បត្តិ​ប្រកួតប្រជែង​នៃ​សេដ្ឋកិច្ច​រុស្ស៊ី​នឹង​បង្ហាញ​ទីតាំង និង​តួនាទី​នៃ​ប្រទេស​ក្នុង​ពិភពលោក​»​។

កាលពី​ឆ្នាំមុន​ក្រុម​អ្នក​បរិស្ថាន​បាន​ទទូច​ឱ្យ​រដ្ឋាភិបាល​រុស្ស៊ី​បញ្ឈប់​ការផ្តល់​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​ជាច្រើន​កន្លែង​នៅ​តំបន់​អាកទិច​។

គម្រោង Vostok ជា​គ្រឹះ​នៃ​មហិច្ឆតា​នៅ​តំបន់​អាកទិច​របស់​រុស្ស៊ី​ដោយ​ប្រមូលផ្តុំ​នូវ​សកម្មភាព​របស់​ក្រុមហ៊ុន Rosneft ជាច្រើន​ក្នុង​តំបន់​ភាគ​ខាងជើង​ប្រទេស​រុស្ស៊ី​ជិត​ផ្លូវ​សមុទ្រ​ភាគ​ខាងជើង​ដែល​ក្រុមហ៊ុន​មានបំណង​ដើម្បី​ធ្វើ​អាជីវកម្ម​ចែកចាយ​ដល់​តំបន់​អឺរ៉ុប និង​អាស៊ី​។

កាលពី​ខែកុម្ភៈ​លោក Sechin បាន​សន្យា​ចំពោះ​លោក ពូទីន ​ថា គម្រោង​នោះ​នឹង​បង្កើត​នូវ​ខេត្ត​ឥន្ធនៈ​ និង​ឧស្ម័ន​នៅ​ជ្រោយ​ Taymyr តំបន់​ស៊ីបឺរី តំបន់​ភាគ​ខាងជើង​បំផុត​នៃ​ទ្វីបអាស៊ី​។

គម្រោង​ទាំងមូល​នឹង​បង្ហាញ​នូវ​ទុន​វិនិយោគ​សរុប​ ១១១ ​ពាន់​លាន​ដុល្លារ​ រួមទាំង​អាកាសយានដ្ឋាន​ ២ និង តំបន់​ឧស្សាហកម្ម​ ១៥ ​កន្លែង​។

គម្រោង​ដ៏សម្បើម​នេះ​ក៏បាន​ព្យាករ​បង្កើត​ការងារ ​១៣០ ០០០ ​កន្លែង​ និង​អនុញ្ញាតឱ្យ​មាន​ការព្យាករ​ប្រេង​បម្រុង​ទុក​ប្រហែល​ ៥ ​ពាន់​លាន​តោន​នៃ​ប្រេងឥន្ធនៈ​៕ RR