ក្នុង​រយៈពេល​ជាង​ ១០ ឆ្នាំ​កន្លង​មក​នេះ ប្រទេស​កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​មួយ​ដែល​មាន​ការ​រីក​ចម្រើន​លឿន​ក្នុង​តំបន់​អាស៊ាន។ បន្ថែម​លើ​នេះ​ ឧស្សាហកម្ម​សំណង់​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ដែល​មាន​ទំហំ​ទឹក​ប្រាក់​វិនិយោគ​កើន​ឡើង​ដល់ ៣,៥០០​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ ២០១៥ ដែល​ចំនួន​នេះ​មាន​ការ​កើន​ឡើង ៤០% ធៀប​ទៅ​នឹង​ឆ្នាំ ២០១៣។ ​

ការ​រីក​ចម្រើន​នេះ​ក៏​ជា​ចំណែក​មួយ​របស់​ក្រុមហ៊ុន​ភ្នំពេញ​ព្រីខាសផ្លេន (Phnom Penh Precast Plants) ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១៣ ​ហើយ​ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​នៅ​កម្ពុជា ក្នុង​ការ​ផលិត​សសរគ្រឹះ បង្គោល​ភ្លើង និង​លូ​ធ្វើ​ពី​ស៊ីម៉ង់ត៍ ដែល​មាន​គុណភាព​តាម​ស្តង់ដារ​អន្តរជាតិ​ជាមួយ​នឹង​ការ​បំពាក់​នូវ​បច្ចេក​វិជ្ជា​ពី​ប្រទេស អាល្លឺម៉ង់ និង កូរ៉េ ដែល​បាន​ឆ្លើយតប​ទៅ​តាម​តម្រូវ​ការ​គ្រប់​ទីផ្សារ​ក្នុង​វិស័យ​សំណង់​ និង​ ការ​សាងសង់​ ហេដ្ឋារចនា​សម្ព័ន្ធ។

ដោយ​ផ្អែក​លើ​គុណភាព​ខ្ពស់ និង​ការ​ឆ្លើយតប យ៉ាង​វិជ្ជមាន​ពី​សំណាក់​អតិថិជន​ព្រម​ទាំង​ការ​ទទួល​បាន​នូវ​ចំណែក​ទីផ្សារ​លើស​គេ​ក្នុង​វិស័យ​នេះ ក្រុមហ៊ុន​ភ្នំពេញ​ព្រីខាសផ្លេន ត្រូវ​បាន​គណៈកម្មាការ វាយ​តម្លៃ​គុណភាព​ផ្តល់​នូវ​វិញ្ញាបន​បត្រ័​កម្រិត​ពិភព​លោក ISO 9001:2015 នៅ​ក្នុង​ខែ​កញ្ញា ឆ្នាំ ២០១៨។

រូបភាពនានា នៃការធ្វើទស្សនកិច្ចនៅរោងចក្រ។

ការ​វាយ​តម្លៃ​គុណភាព​អន្តរជាតិ ISO 9001:2015 គឺជា​ស្តង់ដារ​កម្រិត​ចុង​ក្រោយ​បង្អស់​លើ​ការ​គ្រប់​គ្រង​គុណភាព​និង​ប្រតិបត្តិ​ការ​ផលិតកម្ម។ ក្នុង​ការ​ទទួល​បាន​ការ​វាយ​តម្លៃ​នេះ​ក្រុមហ៊ុន​ភ្នំពេញ​ព្រីខាសផ្លេន​ត្រូវ​ចំណាយ​ថវិកា​និង​ពេល​វេលា​យ៉ាង​ច្រើន​ ដើម្បី​ចម្រាញ់​យក​ផលិតផល​ដែល​មាន​គុណភាព​ និង ធានា​ឱ្យ​បាន​នូវ​សុវត្ថិភាព​ខ្ពស់​ក្នុង​ការ​ប្រើប្រាស់។

ដោយ​ផ្អែក​លើ​មូលដ្ឋាន​គ្រឹះ​ដ៏​រឹងមាំ​នេះ និង​រួម​ជាមួយ​ការ​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​តាម​ក្រម​សីលធម៌​វិជ្ជាជីវៈ ក្នុង​សង្វាក់​ផលិតកម្ម ក៏​ដូចជា ការ​គ្រប់គ្រង​បុគ្គលិក គណៈកម្មាការ​វាយ​តម្លៃ​គុណភាព​បាន​ឯកភាព​ប្រគល់​វិញ្ញាបនបត្រ័ ISO 9001:2015 ជូន​ក្រុមហ៊ុន​ភ្នំពេញ​ព្រីខាសផ្លេន។

“យើង​ពិត​ជា​រំភើប​ណាស់​ដែល​ក្រុមហ៊ុន​ យើង​បាន​ក្លាយ​ជា​ក្រុមហ៊ុន​ផលិត​សសរ​គ្រឹះ បង្គោល​ភ្លើង និង​លូ​ធ្វើ​ពី​ស៊ីម៉ង់ត៍​ដំបូង​គេ ដែល​បាន​ទទួល​ការ​វាយ​តម្លៃ​កម្រិត ISO 9001:2015។ ហើយ​ជា​លទ្ធផល​វា​ធ្វើ​ឱ្យ​អតិថិជន​របស់​យើង​កាន់​តែ​មាន​ទំនុក​ចិត្ត​ថែម​ទៀត​លើ​ផលិតផល​របស់​យើង” នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក កេត សុន្ធរៈ នាយក​គ្រប់គ្រង​ពាណិជ្ជកម្ម​ក្រុមហ៊ុន​ភ្នំពេញ​ព្រីខាសផ្លេន។ “មុន​នឹង​ឈាន​ដល់​ការ​ទទួល​បាន​វិញ្ញាបន​បត្រ័ ISO 9001:2015 យើង​ត្រូវ​អនុវត្ត​យ៉ាង​ម៉ត់ចត់​តាម​បទដ្ឋាន​បច្ចេក​ទេស ការ​ពិសោធន៍​លើ​គុណភាព​វត្ថុ​ធាតុដើម​ដែល​ប្រើ​ប្រាស់​ក្នុង​ផលិតកម្ម ក៏​ដូចជា ការ​វាយ​តម្លៃ​លើ​វិជ្ជាជីវៈ និង ការ​គ្រប់គ្រង​បុគ្គលិក។ វា​ជា​កត្តា​សំខាន់​ណាស់​ដែល យើង​ត្រូវ​ផ្គត់ផ្គង់​ផលិតផល​ប្រកប​ដោយ​គុណភាព​ខ្ពស់​ស្រប​តាម​បច្ចេកវិជ្ជា​ និង ស្តង់ដារ​ក្នុង​វិស័យ​ឧស្សាហកម្ម​សំណង់​របស់​យើង”។

រូបភាពនានា នៃការធ្វើទស្សនកិច្ចនៅរោងចក្រ។

Contact Details

Company: Phnom Penh Precast Plants Co., Ltd.

Website:http://www.phnompenhprecast.com

Facebook: https://www.facebook.com/PPPrecast/

Phone Number: 023 901 999 / (855) 88 798 9888

Email: info@phnompenhprecast.com

Location: No. 43-44F, National Road No 5 (AH1) , Phnom Penh, 12104, Cambodia