នៅព្រឹកថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២១ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ (MFA.IC) បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជាទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងបានធ្វើដំណើរតាមរយៈជើងហោះហើរពិសេសរបស់ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌាអ៊ែរវ៉េ ឆ្ពោះទៅកាន់ទីក្រុង ហ្សាការតា ប្រទេស ឥណ្ឌូនេស៊ី។
គណៈប្រតិភូនឹងអញ្ចើញទៅចូលរួមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងកិច្ចប្រជុំមេដឹកនាំអាស៊ាន ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៤ ខែមេសា។ តំណាងនៃថ្នាក់ដឹកនាំនិងបុគ្គលិកនៃក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌាអ៊ែរវ៉េ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូជាន់ខ្ពស់នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងបានជូនវត្ថុអនុស្សារីយ៍ដល់គណៈប្រតិភូផងដែរ។
យន្តហោះបានហោះចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅវេលាម៉ោងម៉ោង ៨:០០ព្រឹក ហើយជើងហោះហើរពិសេសនេះបានទៅដល់អាកាសយានដ្ឋានអន្តរជាតិ Jakarta Soekarno-Hatta International Airport ដោយរលូន នៅវេលាម៉ោង ១១:០០ ព្រឹក បន្ទាប់ពីបានហោះហើរអស់រយៈពេលប្រហែល ៣ ម៉ោងដែលជាការបញ្ចប់បេសកកម្មប្រកបដោយជោគជ័យមួយទៀតរបស់ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ។
នេះគឺជាលើកទី១ហើយ នៅក្នុងឆ្នាំ ២០២១ នេះ ដែលក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ ត្រូវបានផ្តល់កិត្តិយសបម្រើ សេវាដឹកជញ្ជូនតាមផ្លូវអាកាសសម្រាប់គណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា។ ស្ថានភាពបច្ចុប្បន្ននៃការការពារការរីករាលដាលជំងឺរាតត្បាតនៅក្នុងបណ្តាប្រទេសផ្សេងៗ នៅតែតឹងរ៉ឹងនៅឡើយ ហើយវិធានការណ៍រឹតបន្តឹងក៏ត្រូវបានអនុវត្តនៅក្នុងទីក្រុងភ្នំពេញផងដែរ ដែលជាការបន្ថែមនូវការលំបាកបន្ថែមទៀត ដល់ប្រតិបត្តិការហោះហើរ។
ទោះយ៉ាងណា បន្ទាប់ពីត្រូវបានប្រគល់តួនាទីដ៏សំខាន់នេះពីរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ បានចាប់ផ្តើមចាត់វិធានការយ៉ាងឆាប់រហ័ស ដោយបានរៀបចំបុគ្គលិកបំពេញការងារក្នុងអំឡុងពេលបិទខ្ទប់ទីក្រុងនេះ ដើម្បីធានាថា គ្រប់ផ្នែកពាក់ព័ន្ធកំពុងរៀបចំបានយ៉ាងឆាប់រហ័ស។ នៅទីបំផុត តួនាទីប្រកបដោយវិជ្ជាជីវៈមួយនេះ ត្រូវបានបញ្ចប់ដោយជោគជ័យ ហើយការរំពឹងទុកពីគ្រប់ភាគីគឺត្រូវបានឆ្លើយតប។ បេសកកម្មហោះហើរនេះត្រូវបានប្រព្រឹត្តិទៅតាមគុណភាពនិងស្តង់ដារវិជ្ជាជីវៈកម្រិតខ្ពស់។
ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ បានបំពេញភារកិច្ចស្រដៀងគ្នាជាច្រើនលើកច្រើនសា ក្នុងពេលកន្លងមកតាមរយៈការផ្តល់ជើងហោះហើរពិសេស (dedicated charter) សម្រាប់ដឹកមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាល តបតាមការស្នើសុំរបស់រដ្ឋាភិបាលកម្ពុជា។ ប្រទេសដែលយើងបានធ្វើការហោះហើរទៅ រួមមានប្រទេសវៀតណាម ឡាវ មីយ៉ាន់ម៉ា ថៃ និងប្រទេសទីម័រខាងកើត។
ចំពោះសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសទាំងនេះ ត្រូវបានរដ្ឋាភិបាលកោតសរសើរយ៉ាងខ្លាំង។ ហើយនេះគឺជាឯកសិទ្ធិនិងកិត្តិយសដ៏ធំធេងសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ ក្នុងការបំពេញបេសកកម្មផ្តល់ជើងហោះហើរជូនគណៈប្រតិភូជាន់ខ្ពស់របស់រដ្ឋាភិបាល ទៅចូលរួមកិច្ចប្រជុំមេដឹកនាំអាស៊ាននាពេលនេះ។
ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកដំបូងគេរបស់កម្ពុជា ដែលបានផ្តល់ជើងហោះហើរជូនគណៈប្រតិភូរដ្ឋាភិបាលទៅចូលរួមកិច្ចប្រជុំមេដឹកនាំអាស៊ាននាពេលនេះ ជាថ្មីម្តងទៀតវាបានបង្ហាញថាក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េតែងតែត្រូវទទួលស្គាល់ចំពោះសមត្ថភាពភាព ភាពគួរឱ្យជឿទុកចិត្ត ចំពោះការរៀបចំបែបនេះ។ ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ មានបទពិសោធន៍យ៉ាងច្រើននៅក្នុងការផ្តល់សេវាកម្មដែលមានគុណភាពខ្ពស់ ដូចជាការរៀបចំដំណើរទស្សនកិច្ចរបស់រដ្ឋាភិបាល ហើយយើងតែងតែប្តេជ្ញាផ្តល់សេវាកម្មដឹកជញ្ជូនប្រកបដោយគុណភាពខ្ពស់បំផុត។
ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ តែងតែប្រកាន់ខ្ជាប់នូវទស្សនៈនៃការបម្រើប្រជាពលរដ្ឋនិងរដ្ឋាភិបាលកម្ពុជា ជាមួយនឹងបេសកកម្មជំរុញការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសកម្ពុជា និង ពិភពលោកដើម្បីធ្វើឱ្យព្រះរាជាណាចក្រកម្ពុជានិងពិភពលោកទាំងមូលបានតភ្ជាប់កាន់តែជិតស្និទ្ធ។
ដោយមិនងាករេចំពោះការប្តជ្ញាចិត្តរបស់ខ្លួន តាំងពីការចាប់ផ្តើមរហូតដល់ទីបញ្ចប់ ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ បាននឹងកំពុងខិតខំប្រឹងប្រែងដើម្បីទទួលបានស្តង់ដារអាជីពខ្ពស់បំផុតនៅក្នុងការងាររបស់ខ្លួន និងដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យរបស់ខ្លួនក្នុងការក្លាយជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេនៅកម្ពុជា៕