មួយជើង​ចាប់ផ្តើមពី ១៣៩ ដុល្លារ​តែ​ប៉ុណ្ណោះ​ តំលៃ​សរុប​ទាំងអស់! នៅ​ថ្ងៃទី ៣១ ខែ​សីហា ជាមួយ​យន្តហោះ Airbus A319 របស់​ក្រុមហ៊ុនអាកាសចរណ៍​ ខេមបូឌា អ៊ែរវ៉េ ដែល​មាន​ជើង​ហោះហើរ​លេខ KR 901 បាន​ចេញ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នៅ​ម៉ោង ១៥ និង ៥០ នាទី​រសៀល ហើយ​ចុះចត​យ៉ាង​រលូន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិឆាងលិក​ហ្វូចូវ​នៅ​ម៉ោង ២០ និង ៥ នាទី។ នេះ​ជា​ព្រឹត្តិការណ៍​ដើម្បី​បង្ហាញ​ថា​ក្រុមហ៊ុន​អាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ បាន​បើក​ការហោះហើរ​លើក​ដំបូង​ពី​ភ្នំពេញ​ទៅ​កាន់​ប្រទេស​ចិន។ ថ្នាក់ដឹកនាំ​របស់​អាកាសយានដ្ឋាន​អន្តរជាតិ​ហ្វូចូវ​បាន​អញ្ជើញ​ភ្ញៀវ និងអ្នកតំណាង​នៃ​ក្រុមហ៊ុន​អាកាសចរណ៍ ខេមបូឌា​ អ៊ែរវ៉េ ដើម្បី​ចូលរួម​ក្នុងសកម្មភាព​ស្វាគមន៍​ការហោះហើរ​លើក​ដំបូង​មក​កាន់​ហ្វូចូវ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ហ្វូចូវ។

ក្រោយមក​យន្តហោះ​បាន​ហោះចេញ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ហ្វូចូវហើយ​ត្រឡប់​មក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​វិញ​នៅ​ម៉ោង ២៣ និង ៣៥ នាទី​ដែល​នេះ​ជា​ព្រឹត្តិការណ៍​គួរ​ឱ្យ​កត់សម្គាល់​មួយ​ដែល​បង្ហាញពី​ការបញ្ចប់​ដោយ​ជោគជ័យ​នូវ​ជើងហោះហើរ​ត្រង់​មួយ លើក​ដំបូង​រវាងភ្នំពេញ និង ហ្វូចូវ! ដើម្បី​រំលឹក​ដល់​ថ្ងៃ​ដ៏ពិសេស​នេះ​ក្រុមហ៊ុន​អាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ បាន​រៀបចំ​អំណោយ​ដ៏គួរឱ្យ​ភ្ញាក់ផ្អើល​សម្រាប់​អ្នកដំណើរ​គ្រប់រូប​ ដើម្បីអបអរសាទរ​ភាពជោគជ័យ​នៃ​ការហោះហើរ​លើក​ដំបូង​នេះ។ ជើងហោះហើរ​ត្រូវ​បាន​គេ​ដឹង​ថា​នេះ​គឺជា​ជើងហោះហើរ​ត្រង់​ដំបូងដំណើរការ​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​ចុះបញ្ជី​ក្នុង​ស្រុក​របស់​កម្ពុជាដែល​ហោះហើរ​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន។ វា​ក៏ជា​ជើង​ហោះហើរ​ត្រង់​តែមួយ​រវាង​ភ្នំពេញ និង​ហ្វូចូវ​មក​ទល់​នឹង​ពេល​បច្ចុប្បន្ននេះ។ ជើងហោះហើរ​នេះ​ផ្តល់​នូវ​ដំណោះស្រាយ​ធ្វើ​ដំណើរ​ងាយស្រួល​ជាងមុនសម្រាប់​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​ទីក្រុង​ទាំងពីរ និងបំពេញ​ចំពោះ​តម្រូវការ​ធ្វើ​ដំណើរ​របស់​អ្នក​ដំណើរ​ទាំង​អ្នកដំណើរ​ដែលមាន​គោលបំណង​កម្សាន្ត និង​អាជីវកម្ម​ក្នុង​ចំណោម​ទីក្រុង​ផ្សេង​ទៀត​នៅក្នុង​ខេត្ត​ហ្វូជាន។

លើស​ពី​នេះ​ក្រុមហ៊ុន​អាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ ក៏​បាន​ផ្តល់​ជូន​នូវ​តំលៃ​ពិសេស​នៅ​ដំណាក់កាល​ដំបូង​នៃ​រយៈពេល​នៃ​ការបើកលក់ ដោយសំបុត្រ​សំរាប់​មួយ​ជើង​មាន​តម្លៃ​ទាបដល់ ១៣៩ ដុល្លារ​ហើយ​ការធ្វើដំណើរ​ទៅមក​នៅ​ទាប​ដល់ ១៩៩ ដុល្លារ​ជា​តម្លៃ​ដែល​បាន​រួម​បញ្ចូល​ទាំងពន្ធ។ អ្នកដំណើរ​អាច​ចូល​ទៅ​កាន់​គេហទំព័រ​ផ្លូវការ Facebook Twitter Instagram និង WeChat របស់​ក្រុមហ៊ុន​អាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ សម្រាប់​ព័ត៌មាន​លំអិត និង​ការកក់សំបុត្រ​ទុក​ជាមុន។ ព័ត៌មាន​អំពី​ការហោះហើរ​ជាក់លាក់​មាន​ដូចខាងក្រោម
ជើងហោះហើរលេខ ទិសដៅ ចេញដំណើរ មកដល់ កាលវិភាគហោះ
KR901 ភ្នំពេញ-ហ្វូចូវ 15:50pm 20:05pm អង្គារ​ ព្រហស្បតិ​ សៅរ៍
KR902 ហ្វូចូវ-ភ្នំពេញ 21:05pm 23:35pm អង្គារ​ ព្រហស្បតិ​ សៅរ៍
សំគាល់ៈ ពេលវេលា​ដែល​បាន​បង្ហាញ​ទាំងអស់​គឺជា​ម៉ោង​ក្នុង​ស្រុក។ ព័ត៌មាន​លម្អិត​ត្រូវ​យោង​តាម​គេហទំព័រ​ផ្លូវការ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ខេមបូឌាអ៊ែរវ៉េ។ ក្រុមហ៊ុន ខេមបូឌា អ៊ែរវ៉េ គឺជា​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុង​ស្រុក​មួយដែល​មាន​មូលដ្ឋាន​នៅ​រាជធានី​ភ្នំពេញ។ បាន​បង្កើត​ឡើង​នៅ​ខែកញ្ញាឆ្នាំ ២០១៧ ក្រុមហ៊ុន​បាន​បើកការ​ហោះហើរ​ជា​ផ្លូវការ​របស់​ខ្លួន​នៅ​ថ្ងៃទី ១០ ខែ​កក្កដា​ឆ្នាំ ២០១៨ ដោយ​ហោះ​ពី​ភ្នំពេញ​ទៅ​សៀមរាប។ បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​ដំណើរការ​ជាមួយ Airbus A319 ចំនួន ៣ ដោយ​បម្រើ​ដល់គោលដៅ​ក្នុង​ស្រុក និង​អន្តរជាតិ​ជាច្រើន​រួមមាន ទីក្រុង​ភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ ម៉ាកាវ បាងកក ហ្វូចូវ។ ល។

ក្នុង​នាម​ជា“ ស្លាប​នៃ​ប្រទេស​កម្ពុជា” ក្រុមហ៊ុន​អាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ ត្រូវ​បាន​យក​ចិត្ត​ទុកដាក់​ក្នុង​ការរៀបចំ​បណ្តាញ​ជើងហោះហើររវាង​រាជធានី​ភ្នំពេញ​ដែល​ជា​មជ្ឈមណ្ឌល​កណ្តាល​របស់​យើង​ដែល​គ្របដណ្ដប់​ទាំង​ប្រទេស​ចិន និង​អាស៊ាន និង​ភ្ជាប់​អាស៊ីឥសាន្ត អឺរ៉ុប និង​អាមេរិក​ខាង​ជើង ដើម្បី​លើក​កម្ពស់​ការផ្លាស់ប្តូរ​វប្បធម៌​រវាង​ប្រជាជន​កម្ពុជា និង​ប្រជាជន​មកពី​ប្រទេស​ដទៃ​ទៀត ព្រម​ទាំង​កសាង​ស្ពាន​រវាង​ប្រទេសកម្ពុជា និង​ពិភពលោក។