ទីក្រុង​តូក្យូ៖ ក្រុមហ៊ុន​អាកាសចរណ៍​ធំ​បំផុត​របស់​ជប៉ុន ANA បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​មាន​គោល​បំណង ដើម្បី​ក្លាយ​ជា​អព្យាក្រឹត​កាបូន​នៅ​ឆ្នាំ​ ២០៥០ តាមរយៈ​បច្ចេកវិទ្យា​ថ្មី ការ​ជួញដូរ​ការ​បំភាយ​ឧស្ម័ន និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដទៃ​ទៀត។

វា​កើត​មាន​ឡើង​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្រ្តី Yoshihide Suga បាន​ប្រកាស​កាល​ពី​សប្តាហ៍​មុន​ថា ប្រទេស​ជប៉ុន នឹង​កំណត់​គោលដៅ​កាត់​បន្ថយ ៤៦ ភាគរយ នៃ​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​នៅ​ឆ្នាំ ២០៣០ ពោល គឺ​ច្រើន​ជាង​ការ​សន្យា​ពី​មុន។

ក្រុមហ៊ុន ANA Holdings បាន​និយាយ​ថា ខ្លួន​គ្រោង​នឹង​កាត់​បន្ថយ​កម្រិត​នៃ​ការ​បំភាយ​កាបូន​ពី​ប្រតិបត្តិការ​របស់​យន្តហោះ​មក​ត្រឹម​សូន្យ​ត្រឹម​ឆ្នាំ ២០៥០ ដោយ​ប្រើប្រាស់​ប្រេង​ឥន្ធនៈ​ប្រកប​ដោយ​និរន្តរភាព ការ​អភិវឌ្ឍ​យន្តហោះ និង​ម៉ាស៊ីន​ដែល​មាន​ប្រសិទ្ធភាព​ជាង​មុន និង​តាមរយៈ​ការ​ជួញដូរ​កាបូន។

កាល​ពី​ឆ្នាំ​មុន ក្រុមហ៊ុន​បាន​កំណត់​គោលដៅ​កាត់​បន្ថយ​ការ​បំភាយ​កាបូន​ត្រឹម​ពាក់​កណ្តាល​ឆ្នាំ ២០៥០ បើ​ប្រៀបធៀប​នឹង​ឆ្នាំ ២០០៥។

គំនិត​ផ្តួចផ្តើម​បែប​នេះ មិនមែន​ជា​រឿង​ថ្មី​ទេ​ក្នុង​ចំណោម​ក្រុមហ៊ុន​អាកាសចរណ៍​ដោយ​ស្ថាប័ន​ឧស្សាហកម្ម​សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​ឈាន​មុខ​របស់​អាមេរិក​សន្យា​ថា នឹង​ធ្វើ​ការ​ឆ្ពោះទៅ​រក​ការ​បំភាយ​សូន្យ​នៅ​ឆ្នាំ ២០៥០ ហើយ​ក្រុមហ៊ុន​អាកាសចរណ៍​អង់​គ្លេស​កំពុង​សម្លឹង​ប្រេង​ឥន្ធនៈ​បៃតង។

ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន​ហុងដា​ក៏​បាន​និយាយ​កាល​ពី​សប្តាហ៍​មុន​ថា ខ្លួន​នឹង​មាន​គោល​បំណង​ឱ្យ​មាន​រថយន្ត​ដើរ​ដោយ​អគ្គិសនី និង​ប្រេង​ឥន្ធនៈ​សម្រាប់​ការ​លក់​ទាំង​អស់​នៅ​ឆ្នាំ ២០៤០ ដើម្បី​លើក​កម្ពស់​គោល​ដៅ​អាកាសធាតុ៕ AFP/RR