The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុមហ៊ុន​គ្រោង​នាំ​ចេញ​អង្ករ​១ម៉ឺន​តោន​នៅ​ក្នុង​ខែ​មិថុនា

ក្រុមហ៊ុន​គ្រោង​នាំ​ចេញ​អង្ករ​១ម៉ឺន​តោន​នៅ​ក្នុង​ខែ​មិថុនា

ក្រុមហ៊ុន​គ្រោង​នាំ​ចេញ​អង្ករ​១ម៉ឺន​តោន​នៅ​ក្នុង​ខែ​មិថុនា

4-stand-alon
កសិករកំពុងបញ្ជាម៉ាស៊ីនច្រូតស្រូវប្រាំង កាលពីថ្ងៃចន្ទ ផា លីណា

ភ្នំពេញៈ ក្រុមហ៊ុន​វិនិយោគ​អង្ករ​បាត់ដំបង BRICO ដែល​វិនិយោគ​ចូល​គ្នា​រវាង​វិនិយោគិន​ក្នុង​ស្រុក សិង្ហបុរី និង Emerging Market Investment Fund គ្រោង​នាំ​ចេញ​អង្ករ​ក្រអូប​១​ម៉ឺន​តោន​ក្នុង​ខែ​មិថុនា​ឆ្នាំ​នេះ​។

លោក យុគ ចំរើន​រិទ្ធិ ប្រធាន​ក្រុម​ប្រឹក្សា​នាយក​ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​ថា BRICO ជា​ការ​វិនិយោគ​រួម​គ្នា​រវាង​រូប​លោក ក្រុមហ៊ុន​ឡូរ៉ង់ វិនិយោគិន​សិង្ហបុរី និង​ក្រុមហ៊ុន Emerging Market Investment Fund ដោយ​វិនិយោគ​ក្នុង​ទឹក​ប្រាក់​ជាង​៣,៥​លាន​ដុល្លារ​ក្នុង​ការ​សាង​សង់​រោង​ម៉ាស៊ីន​ស្រូវ​ក្នុង​ស្រុក​ថ្ម​គោល​ខេត្ត​បាត់ដំបង​។

លោក​បន្ត​ថា​រោង​ម៉ាស៊ីន​ស្រូវ​នេះ​សង់​លើ​ផ្ទៃ​ដី​៦,៥​ហិក​តា​ដែល​រួម​មាន​ឃ្លាំង​ម៉ាស៊ីន​កិន​ស្រូវ​ដែល​ទិញ​ពី​ប្រទេស​ថៃ​។ លោក​បន្ត​ថា​៖ «យើង​ទទួល​បាន​ការ​យល់​ព្រម​ពី​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ស្ដីពី​ការ​វិនិយោគ​ចាប់​តាំង​ពី​ខែ​វិច្ឆិកា​ឆ្នាំ​ទៅ​។ យើង​បាន​ចាប់​ផ្ដើម​ការ​សាង​សង់​របស់​យើង​ចាប់​តាំង​ពី​ដើម​ឆ្នាំ​នេះ​ហើយ​ឥឡូវ​នេះ​ការ​សាង​សង់​បញ្ចប់​បាន​៧០​ភាគ​រយ​ហើយ​។ យើង​សង្ឃឹម​ថា​ការ​សាង​សង់​នឹង​បញ្ចប់​ត្រឹម​ខែ​មិថុនា​ឬ​ខែ​កក្កដា​ឆ្នាំ​នេះ​»។

លោក​បន្ត​ថា​រោង​ម៉ាស៊ីន​នេះ​អាច​ផលិត​អង្ករ​បាន​១៥​តោន​ក្នុង​មួយ​ម៉ោង​។

លោក ម៉ៅ សូវិន អ្នក​គ្រប់​គ្រង​វិនិយោគ​របស់​EMI និង​ជា​នាយក​របស់ BRICO និយាយ​ថា​មូលនិធិ​នេះ​ដាក់​ប្រាក់​ដើម្បី​វិនិយោគ​រួម​គ្នា​លើ​វិស័យ​អង្ករ​ដោយ​សារ​តែ​ពួក​គេ​មើល​ឃើញ​ពី​សក្ដានុពល​ខ្ពស់។ លោក​បន្ត​ថា​៖ «អង្ករ​គឺ​ជា​វិស័យ​មាន​អាទិភាព​ក្នុង​វិស័យ​កសិកម្ម​ដែល​រដ្ឋាភិបាល​កំពុង​តែ​លើក​កម្ពស់​ដូច្នេះ​យើង​មើល​ឃើញ​សក្ដានុពល​ដ៏​ធំ​និង​ការ​ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន​ពី​ការ​វិនិយោគ​នេះ​។

ទីពីរ​ស្រូវ​ភាគ​ច្រើន​ជា​ធម្មតា​ត្រូវ​បាន​លក់​ទៅ​ឲ្យ​ប្រទេស​ជិត​ខាង​ដោយ​សារ​តែ​ម្ចាស់​រោង​ម៉ាស៊ីន​ក្នុង​ស្រុក​មិន​មាន​ប្រាក់​គ្រប់​គ្រាន់​ដើម្បី​ទិញ​ហើយ​ប្រទេស​យើង​គ្មាន​ឧបករណ៍​ផលិត​គ្រប់​គ្រាន់​»។ លោក​បន្ថែម​ថា ក្រុមហ៊ុន​គ្រោង​នាំ​ចេញ​អង្ករ​៣ម៉ឺន​តោន​រៀង​រាល់​ឆ្នាំ​៕ PB

អត្ថបទគួរចាប់អារម្មណ៍