នៅ​ក្នុង​ឱកាស​បុណ្យ​ណូអែល និង​ឆ្លង​ឆ្នាំ​សកល ក្រុមហ៊ុន​ឌីជី ដែល​ផ្គត់ផ្គង់​សេវា​អ៊ីនធើណិត​ល្បឿនលឿន​នៅ​កម្ពុជា បាន​ផ្តល់​នូវ​កម្មវិធី​ពិសេស​ជូន​ដល់​អតិថិជន​របស់​ខ្លួន​ជាមួយ​នឹង​តម្លៃទាប​បំផុត​ត្រឹម​តែ 12.8 ដុល្លារ​/ខែ តែ​ប៉ុណ្ណោះ ដែល​អាច​អោយ​លោក​អ្នក​អាច​រីករាយ​នឹង​អ៊ិនធើណិត​ល្បឿន​លឿន​រហូត​ដល់ 9Mbps ហើយ​ការ​ប្រើប្រាស់ Youtube ហ្វេសប៊ុក ហ្គេម​និង​កម្មវិធី​ផ្សេងៗ បាន​យ៉ាង​រលូន​ជាមួយ​នឹង​ល្បឿន​ទាញ​យក​ក្នុង​ស្រុក​មាន​រហូត​ដល់ 50Mbps។

ក្រុមហ៊ុន ឌីជី ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០០៨ និង​ជា​ប្រតិបត្តិករ​អ៊ីនធើណេត​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​មួយ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ហើយ​ត្រូវ​បាន​រួម​បញ្ចូល​ជា​ផ្លូវការ​ទៅ​ក្នុង​ក្រុមហ៊ុន​ ស៊ីនម៉ឹង​គ្រុប នៅ​ខែ​សីហា ឆ្នាំ ២០១៨ ។

ក្រុមហ៊ុន ស៊ីងម៉ឹង ធេលីមីឌា ខូ អិលធីឌី បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១២ ដែល​ជា​ប្រតិបត្តិករ​មាន​មូលដ្ឋាន​នៅ​ប្រទេស សិង្ហបុរី និង​មាន​ដើម​ទុន​ចុះ​បញ្ជី​ ១០០ លាន​ដុល្លារ​អាមេរិក។ ពួក​យើង​ផ្តល់​ជូន​នូវ​ដំណោះ​ស្រាយ​ព័ត៌មាន​រួម​មាន៖ សេវាកម្ម​ទូរគមនាគមន៍ សេវាកម្ម​សមាហរណកម្ម​ប្រព័ន្ធ (ICT\IOT) សេវាកម្ម​អ៊ីនធើណិត​ចល័ត ព័ត៌មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីនធើណិត និង​សេវាកម្ម​ដ៏​ទូលំ​ទូលាយ​ផ្សេង​ទៀត។

ក្រុមហ៊ុន ស៊ីងម៉ឹង មាន​បណ្តាញ​ខ្សែ​កាប​អុប​ទិក​ប្រមាណ ៦,៦០០ គីឡូម៉ែត្រ​នៅ​កម្ពុជា។ បណ្តាញ​ខ្សែ​កាប​អុបទិក​បាន​គ្រប​ដណ្តប់ ២៥ ខេត្តក្រុង និង ៩០​ភាគរយ​នៃ​ចំនួន​ប្រជាជន និង​មាន​ច្រកទ្វារ​អន្តរជាតិ​ដែល​ត​ភ្ជាប់​ទៅ​កាន់​ពិភព​លោក។

ក្រុមហ៊ុន​ស៊ីងម៉ឹង មាន​លក្ខណៈ​សម្បត្តិ​ពេញ​លេញ​នៅ​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​ទៅ​លើ​ប្រព័ន្ធ DTT / OTT / ISP / VoIP។ ពួក​យើង​ក៏​ជា​ប្រតិបត្តិករ​ទូរទស្សន៍​ដែល​ផ្តល់​សេវា​ទូរទស្សន៍​មាន​គុណភាព​កម្រិត 4K ដំបូង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ជា​ក្រុមហ៊ុន ផ្តល់​សេវាកម្ម​ទូរទស្សន៍ OTT និង​ប្រតិបត្តិករ Triple Plays តែ​មួយ​គត់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ បេសកកម្ម​របស់​យើង គឺ​បង្កើត​ជីវិត​ដ៏​ល្អ​ប្រសើរ​នៅ​ក្នុង​យុគសម័យ​ឌីជីថល​ជាមួយ​ប្រជាជន​នៅ​អាស៊ី​អាគ្នេយ៍៕