ក្រុមហ៊ុន អ៊ីដិនប្រ៊ីដ អេស៊ា ផាតនើស៍ អិលធីឌី ជា​តំណាង​ស្របច្បាប់​នៃ​ម្ចាស់​ម៉ាក​ដូចជា MARTELL, ABSOLUT, JAMESON, HAVANA CLUB, JACOB’S CREEK, GEORGE WYNDHAM, និង PERRIER-JOUËT យើងខ្ញុំ​សូម​ធ្វើការ​ប្រកាស​ដោយ​សេចក្តី​សោមនស្ស​រីករាយ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ចេញ​អាជ្ញាប័ណ្ណ​ចែកចាយ​ផ្តាច់មុខ​ចំពោះ​ផលិតផល​ម៉ាក​ខាងក្រោម​។ ទាក់ទង​ទូរស័ព្ទ​៖ +855 69936674​។ ក្រុមហ៊ុន ភើណូដ រីខាដ (​ខេមបូដ) ឯ.ក ត្រូវ​បាន​តែងតាំង​ដោយ​ក្រុមហ៊ុន Martell Mumm Perrier Jouet, The Absolut Company AB, Irish Distillers International Limited, Havana Club International S.A., និង Pernod Ricard Winemakers Pty Ltd ក្នុង​ការ​ធ្វើ​ជា​អ្នក​ចែកចាយ​ផ្តាច់មុខ​តែមួយគត់​របស់​ខ្លួន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ម្ចាស់​អាជ្ញាប័ណ្ណ​ចែកចាយ​ផ្តាច់មុខ​។  

Martell គឺជា​ប្រភេទ​ស្រា​កូញាក់​ដែល​មាន​អាយុកាល​ចំណាស់​ជាងគេ​បំផុត​។ ជាមួយ​នឹង​ការពេញចិត្ត និង​ភាពជាក់លាក់​របស់​ក្រុមគ្រួសារ Martell រយៈពេល ៣០៥ ​ឆ្នាំ កូញាក់​ Martell គឺជា​ម៉ាក​ស្រា​អន្តរជាតិ​នាំមុខគេ ក្នុង​ចំណោម​ម៉ាក​ស្រា​ល្បី​ឈ្មោះ​របស់​ក្រុមហ៊ុន Pernod Ricard​។

Absolut គឺជា​ប្រភេទ​ស្រា​វ៉ូដកា​ដែល​ត្រូវបាន​ផលិត​ឡើង​តាម​វិធីសាស្ត្រ​បែប​ប្រពៃណី​បុរាណ​របស់​ជនជាតិ​ស៊ុយអ៊ែត​។ ស្រា​ម៉ាក​នេះ​ត្រូវ​បាន​ផលិត​ចេញពី​ប្រភព​តែ​មួយ​ប៉ុណ្ណាះ (​ប្រទេស​ស៊ុយអ៊ែត​) និង​បាន​នាំចេញ​ទៅកាន់​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក​។

Jameson គឺជា​ប្រភេទ​ស្រាវីស្គី ដែល​ផលិតឡើង​ពី​គ្រាប់​ធញ្ញជាតិ​សុទ្ធ ច្រើន​ប្រភេទ​ផ្សេងៗ​គ្នា រួមទាំង ពោត និង​ស្រូវ​សាឡី​នៃ​ប្រទេស​អ៊ៀកឡង់​ដែល​បាន​ត្រាំ​ និង​មិនទាន់​ត្រាំ​ជា​មេស្រា ។ ស្រា​ម៉ាក​នេះ​ត្រូវ​បាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​ ១៨៧០ ហើយ​ជា​ប្រភេទ​ស្រា​វីស្គី​របស់​ប្រទេស​អ៊ៀកឡង់​ដែល​នាំមុខគេ នៅលើ​ពិភពលោក​នាពេល​បច្ចុប្បន្ន​។

Havana Club ជា​ប្រភេទ​ស្រា​ដែល​លក់ដាច់​បំផុត​នៅលើ​ពិភពលោក គុណភាព​ខ្ពស់​មាន​តែ​មួយគត់ និង​មាន​ប្រភពដើម​មកពី​ប្រទេស​គុយបា​។ ស្រា​ម៉ាក​នេះ​ត្រូវ​បាន​ផលិត​ដោយ​មោទនភាព​នៅក្នុង​ប្រទេស​គុយបា​ដែល​សម្បូរ​ទៅដោយ​ប្រភេទ​ដី​កំអែល​ភ្នំភ្លើង​ក្រាស់ ហើយ​ពោរពេញ​ទៅ​ដោយ​ជីវជាតិ ដែល​ធ្វើ​អោយ​រាល់​ការដាំដុះ​នៅលើ​ដី​កោះ ដូចជា ផ្លែឈើ បន្លែ ថ្នាំជក់ និង​អំពៅ​ប្រកប​ដោយ​គុណភាព​ខ្ពស់​។

ស្រា Jacob’s Creek ត្រូវបាន​បង្កើតឡើង​ដំបូង​នៅ​ក្មុង​ឆ្នាំ​ ១៩៧៦ ហើយ​ត្រូវបាន​ដាក់ឈ្មោះ​តាម​ដងអូរ​មួយ​ដែល​ហូរ​កាត់​តំបន់​ជ្រលង​ភ្នំ Barossa ដែលជា​តំបន់​ផលិត​ទំពាំងបាយជូ​ដ៏ល្បីល្បាញ​នៅ​ប្រទេស​អូស្ត្រាលី​ខាងត្បូង​។ ស្រា Jacob’s Creek បាន​រក្សា​កេរ្តិ៍ឈ្មោះ​អស់​រយៈពេល​ ១៦៥ ​ឆ្នាំ​នៃ​ប្រពៃណី​ផលិត​ស្រា ហើយ​ទទួល​បាន​ជ័យលាភី​កោតសរសើរ​ជា​បន្តបន្ទាប់​នៅក្នុង​ការប្រកួត​ស្រា​ជា​លក្ខណៈ​អន្តរជាតិ​។

ការសម្តែង​នូវ​ការគោរព​ដឹងគុណ និង​កេរ្តិ៍ដំណែល​របស់​ស្ថាបនិក​របស់ខ្លួន គឺ​លោក George Wyndham​។ ស្រា​ម៉ាក George Wyndham ជា​ប្រភេទ​ស្រា​ដែល​ខ្លាំង មាំមួន និង​ជំនួយ​ដល់​ថាមពល​។

បង្កើតឡើង​នៅក្នុង​ឆ្នាំ​ ១៨១១ ទីតាំង​ផលិត​ស្រា Maison Perrier-Jouët ជា​ទីតាំង​ផលិត​មួយកន្លែង​ក្នុង​ចំណោម​ទីតាំង​ផលិត​ស្រា​សាមប៉ាញ​ដែលមាន​ប្រវត្តិសាស្ត្រ​ដ៏យូរលង់ និង​មាន​លក្ខណៈពិសេស​ជាងគេ​របស់​ប្រទេស​បារាំង​។ ស្រា​សាមប៉ាញ​នេះ​ជា​ប្រភេទ​ស្រា​ទំពាំងបាយជូ​របស់​ប្រទេស​បារាំង​ដ៏ល្បីឈ្មោះ​ដោយ​មាន​ក្លិន​ឈ្ងុយ​នៃ​ផ្កា ហើយ​បង្ហាញ​ពី​រសជាតិ​សុទ្ធ​នៃ​ប្រភេទ​ទំពាំងបាយជូ Chardonnay​។