The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុមហ៊ុន Apple ដាក់​បង្ហាញ iPhone ថ្មី ៣ ​ម៉ូដែល ​មាន​ម៉ាស៊ីនថត​ ៣

ក្រុមហ៊ុន Apple ដាក់​បង្ហាញ iPhone ថ្មី ៣ ​ម៉ូដែល ​មាន​ម៉ាស៊ីនថត​ ៣

Content image - Phnom Penh Post
លោក Phil Schiller អនុប្រធាន​ជាន់ខ្ពស់​ផ្នែក​ទីផ្សារ​កំពុង​ណែនាំ​ពី​សមត្ថភាព​របស់ iPhone​។ AFP

ក្រុមហ៊ុន Apple ដាក់​បង្ហាញ iPhone ថ្មី ៣ ​ម៉ូដែល ​មាន​ម៉ាស៊ីនថត​ ៣

ក្រុងសានហ្វ្រានស៊ីស្កូៈ ក្រុមហ៊ុន Apple កាលពី​ថ្ងៃ​អង្គារ​បាន​បង្ហាញ​ទូរស័ព្ទ iPhone ថ្មី ៣ ប្រភេទ ធេប្ល៊ិត iPad និង នាឡិកា Apple Watch ដែល​អាច​ប្រាប់ថា​តើ​នៅពេល​ណា​ដែល​ទីកន្លែង​ដែល​មាន​សំឡេង​រំខាន​ខ្លាំង ឬ​ជួយ​ចង្អុល​បង្ហាញ​ដល់​អ្នក​ពាក់​ទៅ​កាន់​ទិសដៅ​ដ៏ត្រឹមត្រូវ​។

ទូរស័ព្ទ iPhone 11 ត្រូវ​បាន​កែលម្អ​ចេញ​ពី​ទូរស័ព្ទ​ម៉ូដែល​ចាស់​ដោយ​មាន​បំពាក់​ប្រព័ន្ធ​ម៉ាស៊ីន​ថត​ចំនួន​ ២ ថាមពល​ថ្ម​កាន់តែ​យូរ បន្ទះ​ឈីប​កុំព្យូទ័រ​ខ្លាំង និង​ការពារ​ការ​ជ្រាប​ទឹក​កាន់តែ​ប្រសើរ​។

iPhone 11 នឹង​មាន​តម្លៃ​ចាប់ផ្ដើម​ពី ៦៩៩ ដុល្លារ​ឡើង​ទៅ​នៅពេល​វា​ដាក់​លក់​នៅ​លើ​ទីផ្សារ​នៅ​ថ្ងៃទី​ ២០ ខែ​កញ្ញា​។

ម៉ាស៊ីន​ថត​របស់​ទូរស័ព្ទ​នេះ​មាន​កញ្ចក់​ម៉ុម «​ធំ​ទូលាយ​»​។ ដូច​ទៅ​នឹង​ទូរស័ព្ទ​ម៉ូដែល​ថ្មីៗ​ផ្សេងទៀត​ដែរ ទូរស័ព្ទ iPhone ថ្មី​នេះ​ដំណើរការ​ដោយ​បន្ទះ​ឈីប «A13 bionic» ដែល​ផលិត​ដោយ​ក្រុមហ៊ុន Apple ផ្ទាល់ និង​មាន​បំពាក់​ក្រាហ្វិក ដែល​មាន​សមត្ថភាព​ដំណើរការ​ប្រតិបត្តិការ​ខ្ពស់​។

Apple ក៏​បង្ហាញ​ទូរស័ព្ទ iPhone 11 Pro ផង​ដែរ ដែល​មាន​តម្លៃ ៩៩៩ ដុល្លារ និង​ទូរស័ព្ទ​អេក្រង់​ធំ​ជាង​នេះ​គឺ​ទូរស័ព្ទ iPhone 11 Pro Max មាន​តម្លៃ ១ ០៩៩ ដុល្លារ​នៅពេល​ទូរស័ព្ទ​ទាំងនេះ​ដាក់​លក់​នៅ​ថ្ងៃទី ២០ ខែ​កញ្ញា​។

ទូរស័ព្ទ iPhone Pro មាន​អេក្រង់ OLED« super retina» និង​កាមេរ៉ា​ ៣ នៅ​ខាងក្រោយ​សម្រាប់​រូបថត និង​វីដេអូ​គុណភាព​អាជីព ព្រម​ទាំង​កែលម្អ​កម្មវិធី​ពង្រីក និង​បង្រួម​រូប និង​កម្មវិធី​សូហ្វវែរ​សម្រាប់​រូបថត​ផងដែរ​។

ក្រុមហ៊ុន Apple បាន​អួត​ពី​សមត្ថភាព​របស់ iPhones Pro សម្រាប់​ការថត snippet ​សម្រាប់​ចលនា​យឺតៗ (slow motion) ដែល​គេ​ហៅថា «slofies»​។

iPad ដែល​ជា​មាន​ប៊ិក

ក្រុមហ៊ុន Apple ក៏​បាន​បង្ហាញ iPad ជំនាន់​ទី​ ៧ ផង​ដែរ ដែល​មាន​អេក្រង់ ១០,២ អ៊ិញ​ដែល​មាន​តម្លៃ ៣២៩ ដុល្លារ​។ ធេប្ល៊ិត នេះ​នឹងត្រូវ​ដាក់លក់​នៅក្នុង​ហាង​នានា​ដែល​ចាប់ពី​ថ្ងៃទី​ ៣០ ខែ​កញ្ញា​ទៅ​។

ប៊ិក Apple Pencil ដែល «​ចាំបាច់​ត្រូវ​មាន​» ដើម្បី​ធ្វើ​ការងារ​ជាមួយ​នឹង​អេក្រង់​ថាច់​របស់ iPad អាច​ត្រូវបាន​ប្រើប្រាស់​ធ្វើជា​អ្នកត្រួតពិនិត្យ​សម្រាប់​ការបង្កើត ឬ​ផលិតភាព​។ ប្រអប់​របស់ iPad ត្រូវ​បាន​ផលិត​ទាំង​ស្រុង​ចេញ​ពី​អាលុយមីញ៉ូម​ដែល​កែច្នៃ​ឡើងវិញ ហើយ​នឹង​មាន​ប្រព័ន្ធ​ប្រតិបត្តិការ​ដែល​ត្រូវ​បាន​ដាក់​បង្ហាញ​នៅពេល​ថ្មីៗ​ដែល​ត្រូវ​បាន​រចនា​ជាពិសេស​សម្រាប់​កុំព្យូទ័រ​ធេប្ល៊ិត​។

នាឡិកាដៃ

នាឡិកា Apple Watch ជំនាន់​ទី​ ៥ មាន​មុខ​អេក្រង់​ថាច់​ដែល​មាន​ពន្លឺ​ជានិច្ច ដូច្នេះ​ម៉ោង និង​ការជូនដំណឹង (notification) តែងតែ​អាច​មើលឃើញ ខណៈ​ដែល​នៅតែ​ត្បិតត្បៀត​ចំពោះ​ការប្រើប្រាស់​ថាមពល​ថ្ម​។ ជំនាន់​មុនៗ​មុខ​របស់​នាឡិកា​វៃឆ្លាត​ងងឹត​នៅពេល​ដក​ដៃ​ចេញ​ដើម្បី​សន្សំ​ថាមពល​។

លក្ខណពិសេស​សូហ្វវែរ​ថ្មី​រួមមាន​ការតាមដាន​កម្រិត​សំឡេង​ជុំវិញ ដើម្បី​ការពារ​ការឮ​សំឡេង​របស់​ប្រជាជន សមត្ថភាព​ជួយ​ស្ដ្រី​ក្នុង​ការ​ត្រួតពិនិត្យ​វដ្ដរដូវ និង​ត្រីវិស័យ​ប្រាប់​ទិស​ត្រឹមត្រូវ​ដល់​អ្នកប្រើប្រាស់​។

Apple Watch Series 5 មាន​តម្លៃ ៣៩៩ ​ដុល្លារ ហើយ​នឹង​លក់​ពី​ថ្ងៃ​ទី​ ២០ ខែ​កញ្ញា​។ ក្រុមហ៊ុន Apple ក៏​បាន​កាត់បន្ថយ​តម្លៃ Apple Watch Series 3 មក​នៅ​ត្រឹម​តម្លៃ ១៩៩ ​ដុល្លារ​៕ LA

អត្ថបទគួរចាប់អារម្មណ៍