ទីក្រុងហាណូយៈ ក្រុមហ៊ុន​កសិកម្ម អន្តរជាតិ​របស់​វៀតណាម Hoang Anh Gia Lai (HAGL Agrico or HNG) ដែល​បាន​វិនិយោគ​ដាំចេក​លើ​ដីសម្បទាន​នៅ​ខេត្តរតនៈគិរី​ប្រទេស​កម្ពុជា បាន​កំណត់​គោលដៅ​ប្រាក់ចំណូល​ចំនួន​ ១,៨៩ ​ពាន់​ពាន់​លាន​ដុង (៨២,២ ​លាន​ដុល្លារ​) នៅ​ឆ្នាំនេះ ដែល​ថយចុះ​ ២០% ​ធៀប​នឹង​ឆ្នាំ​ ២០២០​។

ប្រាក់ចំណេញ​មុន​បង់ពន្ធ​ត្រូវ​រំពឹង​ជា​មធ្យម​ ១៦ ​ពាន់​លាន​ដុង ដែល​ថយចុះ​ ៦៦,៧ ​ភាគរយ​ធៀប​នឹង​ឆ្នាំមុន​។

ចំពោះ​ផែនការ​វិនិយោគ ក្រៅពី​ការថែទាំ​ដំណាំ​ផ្តល់​ផែ​ដែល​ប្រមូលផល​ក្នុងប្រទេស​វៀតណាម ក្រុមហ៊ុន​នេះ​គ្រោង​ដាំដុះ​ចេក​ ១ ០០០ ​ហិកតា​នៅ​ខេត្ត​អាតាពើ​ប្រទេស​ឡាវ​ជាប់​ខេត្តរតនៈគិរី និង ស្ទឹងត្រែង​របស់​ប្រទេស​កម្ពុជា ដោយ​ផ្តោតលើ​ការ​គ្រប់​គ្រង់​បង្កើន​ផលិតភាព និង ធានា​គុណភាព​។

ក្នុង​ត្រីមាស​ដំបូង ប្រាក់ចំណូល​ដុល​របស់​ក្រុមហ៊ុន HAGL Agrico មាន​ចំនួន​ ២៥៩,៨ ​ពាន់​លាន​ដុង ដែល​ធ្លាក់ចុះ​ ៦១ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​ ២០២០​។ ប្រាក់ចំណេញ​បន្ទាប់ពី​ការបង់ពន្ធ​មាន​ចំនួន​ ៦,៦ ​ពាន់​លាន​ដុង ដែល​កើនឡើង ១៣៦ ​ភាគរយ ពី​ចំនួន​ ២,៨ ​ពាន់​លាន​ដុង ក្នុង​ត្រីមាស​ដំបូង​ដូចគ្នា​។ ជាមួយ​លទ្ធផល​នេះ ក្រុមហ៊ុន HAGL Agrico សម្រេចបាន​ ១៣,៧ ​ភាគ​នៃ​ផែនការ​ប្រាក់ចំណូល​ប្រចាំឆ្នាំ និង ៣១ ​ភាគរយ​នៃ​ផែនការ​ប្រាក់ចំណេញ​។

ក្នុង​ឆ្នាំ​ ២០២០ ប្រាក់ចំណូល​សរុប​របស់​ក្រុមហ៊ុន HAGL Agrico មាន​ចំនួន​ ២,៣៨ ​ពាន់​ពាន់​លាន​ដុង ដែល​កើន​ចំនួន​ ៣១,១៤ ​ភាគរយ ប្រៀបធៀប​ឆ្នាំ​ ២០១៩​។ ប្រាក់ចំណេញ​បន្ទាប់ពី​ការបង់ពន្ធ​មាន​ចំនួន​ ២១ ​ពាន់​លាន​ដុង​៕ VNS-ANN//RR