ក្រុមហ៊ុន MERIDIAN INTERNATIONAL HOLDING និង​ក្រុមហ៊ុន​បដិសណ្ឋារកិច្ច THALIAS បាន​បើក​ទំព័រ​ថ្មី​ក្នុង​ឆ្នាំ​ ២០២១ ​ដោយ​ប្រកាស​យុទ្ធសាស្ត្រ​ដៃគូ​សហការ​ជាមួយ​គ្នា​ជា​ផ្លូវការ​។ ផ្លែផ្កា​នៃ​កិច្ចសហការ​នេះ​គឺជា​បទពិសោធ​នៃ​ការទទួលទាន​អាហារ​ប្រណីត​ដែល​នឹង​មាន​វត្តមាន​នៅក្នុង​អគារ Flatiron by Meridian ។

Flatiron by Meridian នឹង​ក្លាយទៅជា​ទីតាំង​ដ៏ល្អ​ក្នុង​ការផ្តល់​ជូន​ជម្រើស​ម្ហូបអាហារ​យ៉ាងសម្បូរបែប​ដែល​នឹងត្រូវ​ផ្តល់ជូន​ដោយផ្ទាល់​ពី​ក្រុមហ៊ុន​បដិសណ្ឋារកិច្ច THALIAS ដែល​នឹង​នាំមក​នូវ​បទពិសោធ​បរិភោគ​អាហារ​ថ្មី​សម្រាប់​អតិថិជន​នៅក្នុង​អគារ​នេះ​។ ​យើង​សន្យាថា អាហារ និង​ភេសជ្ជៈ​ផ្តល់ជូន​នៅក្នុង​អគារ Flatiron by Meridian ដោយ​ក្រុមហ៊ុន THALIAS នឹង​ផ្តល់ជូន​អតិថិជន​នូវ​ជម្រើស​ម្ហូបអាហារ​ជាច្រើន និង​សេវាកម្ម​ល្អ​បំផុត​មិន​ធ្លាប់មាន​។

យីហោ​ល្បីៗ​ជាច្រើន​នៅក្រោម​ក្រុមហ៊ុន​មេនេះ​នឹងត្រូវ​បានផ្តល់​ជូន​នៅ​អគារ Flatiron by Meridian ដូចជា​ភោជនីយដ្ឋាន​ Khéma ក៏ ដូច ជា Khéma Go ដែល​នឹង​ផ្តល់ជូន​នូវ​នំដុត​បែប​អឺរ៉ុប​ចម្រុះ​មុខ​ និង​ភេសជ្ជៈ​ជាច្រើន​មុខ​ទៀត​។

ឆ្វេង លោក Arnaud DARC នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Thalias និង​លោក Murray KO នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Meridian​។

ក្រុមហ៊ុន​នេះ​ក៏បាន​បង្កើត​គំនិត​ភោជនីយដ្ឋាន​ថ្មី​មួយទៀត​ផងដែរ​គឺ​ Siena Restaurant Wine & Bar ដែល​ត្រូវបាន​រៀបចំ​ឡើង​នៅក្នុង​គម្រោង​អភិវឌ្ឍន៍​សំខាន់​មួយ​នេះ​ដែល​មាន​ទីតាំង​ស្ថិត​នៅក្នុង​មជ្ឈមណ្ឌល​ទីក្រុង​ភ្នំពេញ​។ ​ការប្រមូលផ្តុំ​ជម្រើស​អាហារ​ថ្មីៗ​ជាច្រើន​នេះ​ប្រាកដ​ជា​នឹង​ក្លាយទៅជា​ជម្រើស​លំដាប់​កំពូល​សម្រាប់​អ្នក​ទទួលទាន​អាហារ​ពេល​ល្ងាច​ដែល​កំពុង​ស្វែងរក​អាហារ​ដែល​មាន​គុណភាព​ខ្ពស់​នៅក្នុង​បរិយាកាស​សង្គម​បែប​លំហែកាយ​។

ការផ្តល់ជូន​របស់​ក្រុមហ៊ុន​បដិសណ្ឋារកិច្ច Thalias មិន​កំណត់​ត្រឹមតែ​ចំពោះ​អ្នក​មក​ទទួលទាន​នៅ​ទីតាំង​របស់ខ្លួន​នៅ Flatiron by Meridian តែប៉ុណ្ណោះ​ទេ​។ ​ភ្ញៀវ​ដែល​ស្នាក់នៅ​អាផាតមិន​ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ Citadines ​ក៏​នឹង​រីករាយ​ក្នុង​ការទទួល​បាន​សេវាកម្ម​ដែល​ផ្តល់​ដោយ​ក្រុមហ៊ុន​ Thalias នេះ​ក្នុង​ទម្រង់​ជា​អាហារ​ពេលព្រឹក និង​ជម្រើស​ទទួលទាន​អាហារ​ក្នុង​បន្ទប់​ផងដែរ​។

នាយក​ប្រត្តិបត្តិ​នៃ​ក្រុមហ៊ុន Meridian លោក Murray KO មាន​ប្រសាសន៍​ថា​៖ “​ការ​ដែល​មាន​ក្រុមហ៊ុន F&B ដ៏ល្បីល្បាញ​ដូចជា​ក្រុមហ៊ុន​ Thalias ​ជា​ដៃគូ​សហការ​ជាមួយ​យើង​គឺជា​ការបញ្ជាក់​បន្ថែមទៀត​ទៅលើ​កេរ្តិ៍ឈ្មោះ​ដ៏ល្អ​របស់​ Flatiron by Meridian ដែលមាន​កន្លងមក​។ ​ជាពិសេស​នៅក្នុង​បរិយាកាស​សព្វថ្ងៃនេះ​យើង​ឃើញ​ថា​វា​បានផ្តល់​ភាពស្រស់​ស្រាយ​បែប​ថ្មី​មួយ​ដល់​ក្រុមហ៊ុន​ទាំង​ ២ ​ក្នុង​ការពិចារណា​ពី​វិធី​ដើម្បី​លើកកម្ពស់​ និង​គាំទ្រ​គ្នា​ទៅវិញទៅមក​តាមរយៈ​ការប្រើប្រាស់​កម្លាំង​ច្របាច់​បញ្ចូល​គ្នា​ជំនាញ​ និង​ធនធាន​របស់​យើង​ដើម្បី​ចែកចាយ និង​បង្កើន​បទពិសោធ​ជូន​ដល់​ភ្ញៀវ​ក្នុង​ជម្រើស​បរិភោគ​អាហារ​ដែល​ផ្តល់ជូន​ដោយ​ក្រុមហ៊ុន​ Thalias ​នៅក្នុង​អគារ​ Flatiron by Meridian​។ ​

យើង​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការឈាន​ទៅ​រក​ព្រឹត្តិការណ៍​ថ្មី​រួមគ្នា​ដោយ​ចែករំលែក​ផែនការ​យុទ្ធសាស្ត្រ​ដូចគ្នា​ដែល​បាន​ធ្វើឱ្យ​កិច្ចសហប្រតិបត្តិការ​របស់​យើង​កាន់តែ​ស៊ីជម្រៅ​នាពេល​បច្ចុប្បន្ន​ និង​នាពេល​អនាគត​។ វា​ពិតជា​ជួយ​ដល់​យើង​ក្នុង​ការធ្វើ​ឱ្យ​អាជីវកម្ម​របស់​យើង​កាន់តែ​ប្រសើរ​ក៏ដូចជា​ផ្តល់នូវ​សេវាកម្ម​ថ្មីៗ​រួមគ្នា​តាមរយៈ​ការពង្រឹង​គុណភាព​ប្រកួតប្រជែង​របស់​ក្រុមហ៊ុន Meridian International Holding នៅក្នុង​ប្រទេស​កម្ពុជា​ និង​អនុញ្ញាតឱ្យ​យើង​ចូលរួម​ចំណែក​ក្នុង​ការបន្ត​កំណើន​សេដ្ឋកិច្ច​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

ភោជនីយដ្ឋាន Khéma បម្រើ​ជូន​អាហារ​ដ៏សម្បូរបែប​។

លោក Arnaud DARC នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​បដិសណ្ឋារកិច្ច​ Thalias មាន​ប្រសាសន៍​ថា​៖ “​លោក Murray និង​ខ្ញុំ​សម្រេចចិត្ត​ចាប់​ដៃគូ​ជាមួយ​គ្នា​តាមរយៈ​គម្រោង Flatiron by Meridian គឺ​ស្តែងឡើង​ស្ទើរតែ​ចាប់តាំងពី​ថ្ងៃ​ដំបូង​ដែល​យើង​បាន​ជួបគ្នា​។ យើង​ជឿជាក់ថា កិច្ចសហការ​របស់​យើង​នឹង​ផ្តល់នូវ​ភាពរីករាយ​ចំពោះ​អ្នក​ធ្វើ​ដំណើរ​ និង​ភ្ញៀវ​ដែល​ចង់​ទទួល​បាន​ការបរិភោគ​ល្អ​បំផុត​ជាមួយ​នឹង​ការធ្វើ​បដិសណ្ឋារកិច្ច​ដែលមាន​ភាពខុសប្លែក​ពី​អ្នកដទៃ​។ ជាទូទៅ​ខ្ញុំ​ជឿជាក់ថា ភាពជា​ដៃគូ​ថ្មី​នេះ​នឹង​រីកដុះដាល​ឡើង​ជាមួយ​នឹង​ឱកាស​ថ្មី​សម្រាប់​ក្រុមហ៊ុន​របស់​យើង​ទាំង​ ២”​។

ក្រុមហ៊ុន​បដិសណ្ឋារកិច្ច Thalias បាន​បង្កើតឡើង​តាំងពី​ឆ្នាំ​ ១៩៩៧ ដោយបាន​បង្កើត​នូវ​ភោជនីយដ្ឋាន​ដ៏ល្បី​ឈ្មោះ​ និង​ហាង​នំ​ល្បីៗ​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ​ដែល​បម្រើ​ម្ហូប​អាហារ​ដ៏ប្រណីត និង​បដិសណ្ឋារកិច្ច​ល្អឥតខ្ចោះ ត្រូវ​បាន​បង្កើតឡើង​ដោយ​នាយកប្រតិបត្តិ​លោក Arnaud DARC កាលពី​ ២៤ ​ឆ្នាំ​មុន​ដែល​ដំបូងបង្អស់​បាន​បើក​ភោជនីយដ្ឋាន Topaz ហើយ​ឥឡូវនេះ​ក្រុមហ៊ុន​បាន​ពង្រីក​ការផ្តោតអារម្មណ៍​របស់ខ្លួន​លើសពី​ម្ហូបអាហារ​។ ​

បន្ថែម​ពីលើ​ការបង្កើត​ភោជនីយដ្ឋាន Malis និង Khéma ក្រុមហ៊ុន​បដិសណ្ឋារកិច្ច​ Thalias ​ផ្តល់​ជូន​នូវ​ការពិគ្រោះ​យោបល់​ផ្នែក​ប្រតិបត្ដិការ និង​បើក​អាជីវកម្ម​ផ្នែក​អាហារ និង​ផ្តល់​សេវាកម្ម​លើ​ព្រឹត្តិការណ៍​ផ្សេងៗ​។ ក្រុមហ៊ុន Thalias ក៏​ទទួល​បាន​ពានរង្វាន់​ជាច្រើន​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ រួមមាន​ពានរង្វាន់​ “​ភោជនីយដ្ឋាន​ល្អ​ដាច់​គេ​ប្រចាំឆ្នាំ​នៅ​កម្ពុជា ”​ផ្តល់​ដោយ​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ​ពានរង្វាន់​ “​ការប្រកួត​រៀបចំ​តុ​អាហារ​” ផ្តល់​ដោយ​សមាគម​ភោជនីយដ្ឋាន​កម្ពុជា និង​ពានរង្វាន់ “​បដិសណ្ឋារកិច្ច​ល្អ​បំផុត​” ផ្តល់​ដោយ​ក្រសួង​ទេសចរណ៍​កម្ពុជា​។

ភោជនីយដ្ឋាន​ស្រា និង​បារ៍ Siena ដ៏ប្រណីត​។

ក្រុមហ៊ុន Meridian International Holding បានប្រកាស​វត្តមាន​របស់​ខ្លួន​នៅ​កម្ពុជា​តាមរយៈ​មធ្យោបាយ​ដ៏ធំ​មួយ គឺ​ការ​បណ្តាក់ទុន​របស់ខ្លួន​នៅក្នុង​វិស័យ​ឧស្សាហកម្ម​វាយនភណ្ឌ និង​កាត់ដេរ​មុនពេល​ធ្វើ​ពិពិធកម្ម​ទៅក្នុង​ការអភិវឌ្ឍ​និង​ការវិនិយោគ​អចលនទ្រព្យ​។ Casa by Meridian និង Skylar by Meridian គឺជា​គម្រោង​ដំបូងបង្អស់​របស់​ក្រុមហ៊ុន​ក្នុង​ការអភិវឌ្ឍ​ក្នុង​វិស័យ​អចលនទ្រព្យ​ និង​លំនៅឋាន​លំដាប់​ពិភពលោក​នៅ​កម្ពុជា​។ ​គម្រោង Flatiron by Meridian អគារ​កម្ពស់​ ៤១ ​ជាន់​នឹង​ធ្វើឱ្យ​ក្រុមហ៊ុន​ឈាន​ជើង​ដល់​កម្រិត​ថ្មី​មួយទៀត​នៅក្នុង​ការខិតខំ​អភិវឌ្ឍ​​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​៕