The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុមហ៊ុន Moody's ទម្លាក់​ចំណាត់ថ្នាក់​បំណុល​របស់​ក្រុមហ៊ុន Ford

ក្រុមហ៊ុន Moody's ទម្លាក់​ចំណាត់ថ្នាក់​បំណុល​របស់​ក្រុមហ៊ុន Ford

Content image - Phnom Penh Post
ឡូហ្គោ​របស់​ក្រុមហ៊ុន Ford នៅមុខ​ទីតាំង​លក់​រថយន្ត​នៅ​អាមេរិក​។ រូបថត AFP

ក្រុមហ៊ុន Moody's ទម្លាក់​ចំណាត់ថ្នាក់​បំណុល​របស់​ក្រុមហ៊ុន Ford

ក្រុងញូវយ៉កៈ ទីភ្នាក់ងារ​វាយតម្លៃ Moody's បាន​ទម្លាក់​ចំណាត់ថ្នាក់​ឥណទាន​របស់​ក្រុមហ៊ុន Ford ដល់​ចំណាត់ថ្នាក់​មិន​ល្អ ឬ «junk» កាលពី​ថ្ងៃ​ចន្ទ​ដោយ​លើកឡើង​ពី​ចក្ខុវិស័យ​ហិរញ្ញវត្ថុ​ទន់ខ្សោយ​របស់​ក្រុមហ៊ុន ខណៈ​ក្រុមហ៊ុន​នេះ​ចាប់ផ្ដើម​រៀបចំ​រចនាសម្ព័ន្ធ​ឡើងវិញ​ប្រកប​ដោយ​មហិច្ឆតា​មួយ​។

ការហៅ​ការធ្វើ​កំណែទម្រង់​នៅពេល​បច្ចុប្បន្ន​របស់​ក្រុមហ៊ុន​រថយន្ត​ឈានមុខ​ដ៏ធំ​មួយ​នេះ​ថា​ជា «​កំណែទម្រង់​ដ៏ធំ​មិន​ធ្លាប់​មាន និង​ជា​បញ្ហា​ប្រឈម​» ទីភ្នាក់ងារ​វាយតម្លៃ​ចំណាត់ថ្នាក់​បំណុល​មួយ​នេះ​បាន​កាត់បន្ថយ​បំណុល​របស់​ក្រុមហ៊ុន Ford មក​នៅ​ត្រឹម​កម្រិត "Ba1" ដែល​មិនមែន​ជា​ចំណាត់ថ្នាក់​វិនិយោគ​។ Moody's បាន​លើកឡើង​ថា​ចក្ខុវិស័យ​សម្រាប់​លំហូរ​សាច់ប្រាក់​របស់​ក្រុមហ៊ុន និង​អនុបាត​ប្រាក់ចំណេញ​ក្នុង​អំឡុង​ឆ្នាំ​ ២០២០-២០២១ គឺ​មិនល្អ​។

Moody's ឲ្យ​ដឹងថា​៖ «​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន Ford បាន​ធ្លាក់ចុះ «​ក្នុងអំឡុង​ដែល​ស្ថានភាព​រថយន្ត​ពិភពលោក​មាន​ស្ថានភាព​ល្អប្រសើរ​។ នៅពេល​នេះ​ក្រុមហ៊ុន Ford ប្រឈម​បញ្ហា​ដោយសារ​ការដោះស្រាយ​បញ្ហា​ប្រតិបត្តិការ​ទាំងនេះ និង​តម្រូវការ​នៅក្នុង​ទីផ្សារ​សំខាន់ៗ​កំពុង​ចុះខ្សោយ​ និង​ខណៈ​ឧស្សាហកម្ម​រថយន្ត​កំពុង​ប្រឈម​កម្រិត​ប្រែប្រួល​មិន​ធ្លាប់​មាន​ពាក់ព័ន្ធ​នឹង​អគ្គិសនីយកម្ម​រថយន្ត រថយន្ត​ស្វ័យ​បើកបរ សេវា​តាក់ស៊ី​ចែករំលែក​គ្នា​ជិះ និង​បទប្បញ្ញត្តិ​បំភាយ​ឧស្ម័ន​ដែល​កាន់តែ​ស្មុគស្មាញ​ខ្លាំង​ឡើងៗ​»​។

លោក Bruce Clark អនុប្រធាន​ជាន់ខ្ពស់​របស់​ទីភ្នាក់ងារ Moody's បាន​ថ្លែងថា​៖ «​ប៉ុន្តែ​ក្រុមហ៊ុន Ford ពិតជា​មាន​តារាង​តុល្យការ​ និង​តួនាទី​សាច់ប្រាក់​ងាយស្រួល​ល្អប្រសើរ​ក្នុង​ការប្រតិបត្តិការ​»៕ LA

អត្ថបទគួរចាប់អារម្មណ៍