ក្រុមហ៊ុន Nike របស់​អាមេរិក​រក្សា​ជំហរ​ប្រឆាំង​ការរើសអើង​ជាតិសាសន៍ ជាមួយ​យុទ្ធនាការ​ដោយ​ប្រើប្រាស់​ឃ្លា​ «​កុំ​ធ្វើ​វា​! (Don''t Do It!)» ​ដែល​អ្នកលេង​បណ្តាញ​សង្គម twitter ប្រើប្រាស់​ឃ្លា​ដ៏ល្បីល្បាញ​របស់ខ្លួន ពេល​តវ៉ា​ប្រឆាំង​ភាព​យង់ឃ្នង​របស់​នគរបាល​ដែល​បាន​រីករាលដាល​ពាសពេញ​សហរដ្ឋអាមេរិក​។

ក្រុមហ៊ុន​យក្ស​ផលិត​សម្លៀកបំពាក់​កីឡា​អាមេរិក​បាន​និយាយ​នៅក្នុង​វីដេអូ ដែល​បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​កាលពី​ថ្ងៃ​សុក្រ​ឲ្យ​ដឹងថា​៖ «​ពេលណា​ក៏ដោយ​, សូមកុំ​ធ្វើ​វា​ឲ្យ​សោះ​!...​កុំ​ធ្វើ​ពុតត្បុត​ថា​គ្មាន​បញ្ហា​នៅក្នុង​ប្រទេស​អាមេរិក​»​។

សារ​នោះបាន​កើតមាន​ពេល​ក្រុមអ្នកតវ៉ា​ទូទាំង​អាមេរិក​ធ្វើបាតុកម្ម​តាម​ដងផ្លូវ​ប្រឆាំង​ការធ្វើអំពើ​ឃោរឃៅ​លើ​លោក George Floyd ដែលជា​បុរស​ជនជាតិ​អាហ្វ្រិក​សញ្ជាតិ​អាមេរិក​ដែល​បាន​ស្លាប់បាត់​បង់ជីវិត​ក្នុង​ដៃ​នគរបាល​ក្នុង​ទីក្រុង​ Minneapolis រដ្ឋ Minnesota កាលពី​ខែ​សប្តាហ៍​មុននេះ​។

ក្នុង​សញ្ញា​នៃ​សាមគ្គីភាព​ដ៏កម្រ​ក្រុមហ៊ុន Adidas ដែលជា​ដៃគូ​ប្រកួតប្រជែង​ដ៏ធំ​បាន​បង្ហោះ​វីដេអូ​នោះ​តាម​បណ្តាញ​សង្គម​ Tweeter ​ឡើងវិញ ដោយ​ភ្ជាប់​ជាមួយ​សារ​មាន​ខ្លឹមសារ​ថា​៖ «​រួមគ្នា​ជា​របៀប​ដែល​យើង​ឆ្ពោះ​ទៅមុខ​។ រួមគ្នា​ជា​របៀប​ដែល​យើង​ផ្លាស់ប្តូរ​»​។

ការស្លាប់​របស់​លោក Floyd កាលពី​ថ្ងៃ​ចន្ទ​ត្រូវគេ​ថត​បាន​ជាប់​ក្នុង​វីដេអូ​ទូរស័ព្ទ​ដ៏រន្ធត់​ដែល​គេ​ឃើញ​នៅ​ជុំវិញ​ពិភពលោក​នាពេលនេះ​ដែល​មន្ត្រី​នគរបាល​ស្បែកស​បាន​យក​ជង្គង់​សង្កត់​ក​របស់​លោក Floyd រយៈពេល​ជិត​ ៩ ​នាទី រហូត​ដល់​គាត់​លែង​ធ្វើ​ចលនា ខណៈ​ដែល​មន្ត្រីនគរបាល​ ៣ ​នាក់​ផ្សេងទៀត​ឈរ​នៅ​ក្បែរ​នោះ​។

ក្រុមហ៊ុន Nike បាន​និយាយ​ក្នុង​វីដេអូ​ដែល​ពាក្យ​ «​ស្បែកស​» បាន​ផុស​ឡើង​នៅ​ផ្ទៃ​ខាងក្រោយ​ពណ៌​ខ្មៅ​ថា​៖ «​កុំ​ត្រឡប់​ទៅកាន់​ការរើសអើង​ពូជសាសន៍​។ កុំ​ឲ្យ​ជីវិត​ដ៏ស្លូតត្រង់​ត្រូវ​បាន​គេ​យក​ពី​ពួកយើង​។ កុំ​យក​លេស​ផ្សេង​ទៀត​។ កុំ​គិតថា រឿង​នេះ​មិន​ប៉ះពាល់​ដល់​អ្នក​»​។

យុទ្ធនាការ​ធ្វើឡើង​ដោយ​លំបាក​ជា​លើកដំបូង​សម្រាប់​ក្រុមហ៊ុន Nike ដែល​ពាក្យស្លោក «​សូម​ធ្វើ​វា​ចុះ​ (Just Do It!)» ​របស់​ខ្លួន​ត្រូវបាន​គេ​ស្គាល់​ទូទាំង​ពិភពលោក​បាន​ឈានដល់​បញ្ហា​យុត្តិធម៌​សង្គម​អាមេរិក​។

កាលពី​ខែ​កញ្ញា ឆ្នាំ​ ២០១៨ ក្រុមហ៊ុន​ Nike បាន​ធ្វើឲ្យ​រំជើបរំជួល​ពេល​ក្រុមហ៊ុន​បញ្ចេញ​យុទ្ធនា​ការផ្សព្វផ្សាយ​ដោយ​បង្ហាញ​កីឡាបាល់ទាត់ និង​សកម្មជន​អាមេរិក Colin Kaepernick រិះគន់​សម្រាប់​ការលុតជង្គង់ ពេល​គោរព​ទង់ជាតិ​អាមេរិក​នៅឯ​ការប្រយុទ្ធប្រឆាំង​ការរើសអើង​ជាតិ​សាសន៍​៕ RR