ក្រុមហ៊ុន​ Posco Chemical បាន​ឲ្យដឹង​ថា​ ខ្លួន​នឹង​ផ្គត់ផ្គង់​អាណូដ​ដល់​​ក្រុមហ៊ុន​ Ultium Cells ​ដែលជា​​ការ​វិនិយោគ​រួម​មួយ​ដែល​បាន​បង្កើត​ឡើង​ដោយ​​ក្រុមហ៊ុន LG Energy Solution ​និង​ក្រុមហ៊ុន​ General Motors ​កាល​ពី​ឆ្នាំ​ ២០១៩។​​

សម្ភារ​អាគុយ​រឹង ​និង​បន្ទាប់​បន្សំ​ ជា​សាខា​របស់​ Posco ​ជា​ក្រុម​ហ៊ុន​ដែកថែប​ឈាន​មុខ​គេ​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ក្រុមហ៊ុននេះ​នឹង​ផ្គត់ផ្គង់​អាណូដ​ដល់​​រោងចក្រ​​ផលិត​អាគុយ​រថយន្ត​អគ្គិសនី​របស់​ក្រុមហ៊ុន Ultium Cells ​នៅ​រដ្ឋ Ohio ​ដែល​នឹង​ចាប់​ផ្ដើម​​ការ​ផលិត​ចំនួន​ច្រើន​នៃ​អាគុយ​ NCMA (នីកែល​ កូប័ល ម៉ង់​កាណែស ​អាលុយមីញ៉ូម​) ដែល​មាន​សារធាតុ​នីកែល​ ៩០​ ភាគរយ​ ដែល​ចាប់​ផ្ដើម​នៅ​ឆ្នាំ​នេះ​។​

មន្ដ្រី​មួយ​រូប​របស់​ក្រុមហ៊ុន​បាន​ថ្លែង​ថា៖ «​សូមថ្លែង​អំណរ​គុណ​ដល់​កិច្ច​ព្រមព្រៀង​នេះ​ ក្រុមហ៊ុន Posco Chemical នឹង​អាច​ផ្គត់ផ្គង់​​មិន​គ្រាន់តែ​កាតូត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​អាណូដ​ដល់​អាគុយ EV របស់​ក្រុមហ៊ុន​ Ultium Cells​ ផងដែរ​»។​​ កាល​ពីខែ​ធ្នូ​​មុន ​ក្រុមហ៊ុន Posco Chemical ត្រូវ​បាន​ជ្រើសរើស​ជា​ក្រុមហ៊ុន​លក់​មួយ ​ដើម្បី​ផ្គត់ផ្គង់​កាតូត​ដល់​ក្រុមហ៊ុន​ Ultium Cells ។

អាណូដ​ និង​កាតូត គឺជា​សមាស​ធាតុ​សំខាន់​ពីរ​នៃ​អាគុយ​ lithium-ion។ អាណូដ ​ដែល​ជា​ធម្មតា​មាន​ក្រាហ្វ៊ីត​ និង​ចំនួន​ស៊ីលី​កូន​តិចតួច​ កំណត់​ស្ថិរភាព និង​អាយុ​កាល​របស់​អាគុយ។ កាតូត​ដែល​ផលិត​ចេញ​ពី​លោហ​ធាតុ​ផ្សេងៗ​រួមទាំង​នីកែល ​មាន​ចំនួន​ដង់ស៊ីតេ​ថាមពល​របស់​អាគុយ​។ អត្រា​កាតូត​ខាង​ក្នុង​​នីកែល​កាន់តែ​ខ្ពស់​ អាគុយ​ក៏​កាន់តែ​មាន​ថាមពល​ខ្លាំង​ផងដែរ។​​

​កាល​ពី​ឆ្នាំ​មុន​ ក្រុមហ៊ុន​ Posco Chemical​ គឺជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​អាណូដ​ធំជាង​គេ​ទី៤​ ដែល​មាន​ចំណែក​ទីផ្សារ​ពិភព​លោក​ ១១​ ភាគរយ​។ ក្រុមហ៊ុន​ Posco Chemical មាន​គោល​បំណង​​ក្នុង​ការ​បង្កើន​សមត្ថភាព​ផលិត​របស់​ខ្លួន​ពី​បច្ចុប្បន្ន​ ៤៤ ០០០​ តោន ​ដល់​​ ១២១ ០០០​ តោន​ត្រឹម​ឆ្នាំ ​២០២៣ និង​ ២៦០ ០០០​ តោន​ត្រឹមឆ្នាំ​ ២០៣០​។

ក្រុមហ៊ុន​មួយ​នេះ​ក៏នឹង​បង្កើន​​សមត្ថភាព​ផលិត​​អាណូដ​ដល់​​ ៤០០ ០០០​ តោន​ត្រឹម​ឆ្នាំ ​២០៣០​ ជាមួយ​នឹង​គោល​បំណង​គ្រប់គ្រង​ទីផ្សារ​សម្ភារ​អាគុយ​លើពិ​ភព​លោក​ ២០ ភាគរយ​៕ Korean Herald-ANN/LA