ក្រុងសេអ៊ូល: Samsung Electronics ជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេនៅប្រទេសកូរ៉េខាងត្បូងបានបង្ហាញការកើនឡើងប្រាក់ចំណេញសុទ្ធនៅត្រីមាសទី ១ ចំនួន ៤៦,៣ ភាគរយកាលពីថ្ងៃព្រហស្បតិ៍ ភាគច្រើនបានជំរុញដោយការលក់ដ៏រឹងមាំនៃទូរស័ព្ទស្មាតហ្វូនរបស់ខ្លួន។
Samsung Electronics គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធដ៏សំខាន់របស់ Samsung group ជាក្រុមហ៊ុនឈានមុខគេ ដែលគ្រប់គ្រងជាលក្ខណៈគ្រួសារ ដែលគេស្គាល់ថា ជាក្រុមហ៊ុនពហុផលិតផល ដែលគ្របដណ្ដប់លើអាជីវកម្មនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលជាប្រទេសមានសេដ្ឋកិច្ចឈានមុខគេទី ១២ របស់ពិភពលោក។
ក្រុមហ៊ុនពហុផលិតផលមួយនេះមានសារៈសំខាន់ចំពោះស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូង ដែលផលរបរជារួមរបស់ខ្លួនគឺស្មើនឹង ១ ភាគ ៥ នៃផលិតផលក្នុងស្រុកសរុបជាតិ។
ក្រុមហ៊ុន Samsung Electronics បានឲ្យដឹងថា ប្រាក់ចំណេញសុទ្ធបានកើនឡើង ៤៦,៣ ភាគរយកាលពីខែមករា ដល់ខែមីនា ធៀបនឹងដើមឆ្នាំមុនដល់ ៧,១ ពាន់ពាន់លានវ៉ុន (៦,៤ ពាន់លានដុល្លារ)។
ក្រុមហ៊ុនមួយនេះបានឲ្យដឹងនៅក្នុងរបាយការណ៍ប្រាក់ចំណេញមួយថា៖ «ការលក់ដ៏រឹងមាំនៃទូរស័ព្ទស្មាតហ្វូន និងគ្រឿងអេឡិចត្រូនិកប្រើប្រាស់ទាបជាងប្រាក់ចំណេញបានឧបករណ៍ពាក់កណ្ដាលចម្លង និងអេក្រង់»។
តួលេខនេះបានធ្វើឡើងរយៈពេលមួយថ្ងៃ បន្ទាប់ពីគ្រួសារលោក Lee ដែលគ្រប់គ្រងក្រុមហ៊ុន Samsung បានប្រកាសផែនការចំណាយជាង ១០ ពាន់លានដុល្លារលើពន្ធមរតក បន្ទាប់ពីមរណភាពកាលពីឆ្នាំមុនរបស់លោកប្រធាន Lee Kun-hee ដែលជាដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយធំជាងគេមិនធ្លាប់មានរបស់ពិភពលោក និងការបរិច្ឆាគសិល្បៈដ៏មានតម្លៃដែលរួមទាំងស្នាដៃជាច្រើនដោយលោក Picassoនិងលោក Monet។
វីរុសកូរ៉ូណាបានធ្វើឲ្យអន្តរាយសេដ្ឋកិច្ចពិភពលោក ដោយសារតែការបិទខ្ទប់ និងការហាមឃាត់ការធ្វើដំណើរ ដែលបានដាក់ជុំវិញពិភពលោកអស់រយៈពេលជាច្រើនខែមកនេះ។
ប៉ុន្តែការរីករាលដាលជំងឺកូវីដដែលបានសម្លាប់មនុស្សជាង ២ លាននាក់ទូទាំងពិភពលោក ក៏ត្រូវបានគេមើលឃើញក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនរីកចម្រើន ដែលរួមទាំងក្រុមហ៊ុន Samsung ផងដែរ។
ការងារធ្វើពីផ្ទះដែលបានជំរុញដោយវីរុសកូរ៉ូណាកំពុងបង្កើនតម្រូវការឧបករណ៍ដែលដំណើរការដោយបន្ទះឈីបរបស់ក្រុមហ៊ុន Samsung ព្រមទាំងឧបករណ៍ប្រើប្រាស់ក្នុងគេហដ្ឋានដូចជាទូរទស្សន៍ និងម៉ាស៊ីនបោកខោអាវ។
ប្រាក់ចំណេញប្រតិបត្តិការបានកើនឡើង ៤៥,៤ ភាគរយដល់ ៩,៤ ពាន់ពាន់វ៉ុន ខណៈដែលការលក់ក៏បានកើនឡើង ១៨,២ ភាគរយដល់ ៦៥,៤ ពាន់ពាន់លានវ៉ុនផងដែរ៕ LA










