ភ្នំពេញៈ Smart Axiata Co., Ltd ជា​ប្រតិបត្តិករ​ទូរស័ព្ទ​ចល័ត​ឈានមុខ​គេ​របស់​កម្ពុជា​បាន​រួម​ចំណែក​ជិត​ ៤០០ ​លាន​ដុល្លារ​​ ដល់​សេដ្ឋកិច្ចជាតិ​កម្ពុជា កាលពី​ឆ្នាំ​ ២០១៨ ដែលមាន​ចំនួន​ ១,៥ ​ភាគរយ​ នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ប្រទេស​នេះ​។

លោក Thomas Hundt អគ្គនាយក​ក្រុមហ៊ុន Smart Axiata បាន​ឲ្យ​ដឹង​ក្នុង​ពិធី​បង្ហាញ​របាយការណ៍​និរន្តរភាព​ឆ្នាំ​ ២០១៨ កាលពី​ថ្ងៃ​ពុធ​ថា គ្រាន់តែ​ឆ្នាំ​ ២០១៨ ក្រុមហ៊ុន Smart បានរួម​ចំណែក ៣៧៤ ​លាន​ដុល្លារ​ ដល់​សេដ្ឋកិច្ចជាតិ​របស់​ប្រទេស​ កម្ពុជា​។ ក្រុមហ៊ុន​នេះ​ក៏​បាន​ផ្តល់​ការងារ​ ៥១ ០៣៥ ​នាក់​ នៅ​ទូទាំង​ចង្វាក់​តម្លៃ​របស់​ខ្លួន​ផងដែរ​។

លោក Thomas ថ្លែងថា​៖ «​ក្រុមហ៊ុន Smart តែងតែ​ចាត់ទុក​ការទទួល​ខុសត្រូវ​ជាតិ​របស់​យើង​។ ត្រឹម​ចុង​ឆ្នាំ​ ២០១៨ ក្រុមហ៊ុន Smart បាន​វិនិយោគ​ជាង ១,៤២ ​ពាន់​លាន​ដុល្លារ ​ព្រម​ទាំង​បាន​ចំណាយ​ជាង​ ៣៧៤ ​លាន​ដុល្លារ​ លើ​ការបង់ពន្ធ ពន្ធ​បន្ថែម និង​តម្លៃ​និយតករ​។ យើង​ក៏​លៃ​ទុក​ជាង​​ ១ ​ភាគរយ​ នៃ​ប្រាក់ចំណូល​ប្រចាំ​ឆ្នាំ​របស់​យើង​ជា​រៀងរាល់​ឆ្នាំ​សម្រាប់​កម្មវិធី​អាជីវកម្ម​ទទួល​ខុសត្រូវ​សង្គម (CSR)»​។

លោក​បន្តថា ក្រៅពី​បង់ប្រាក់​ ៨៦ ​លាន​ដុល្លារ​ លើ​ពន្ធ ពន្ធ​បន្ថែម និង​តម្លៃ​និយតករ ការទូទាត់​ពន្ធ​នេះ​តំណាង​ ២,៦ ​ភាគរយ​ នៃ​ប្រាក់ចំណូល​ពន្ធ​ជាតិ​សរុប​។

លើសពី​នេះ​ទៅ​ទៀត​ក្រុមហ៊ុន Smart បាន​ប្ដេជ្ញាចិត្ត​ក្នុង​ការអនុវត្ត​គម្រោង​ដែល​ជំរុញ​ហេដ្ឋារចនាសម្ព័ន្ធ​អ៊ីនធឺណិត​ចល័ត និង​ការអភិវឌ្ឍ​ធនធាន​មនុស្ស ដោយ​ការប្រើប្រាស់​ការរួមចំណែក​របស់​ខ្លួន​ជាង​ ៨,៣ ​លាន​ដុល្លារ​ ដល់​មូលនិធិ​កាតព្វកិច្ច​សេវា​សាកលវិទ្យាល័យ និង​មូលនិធិ​ការបង្កើន​សមត្ថភាព និង​ស្រាវជ្រាវ​ និង​អភិវឌ្ឍន៍​។

លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ដ្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​ឲ្យ​ដឹងថា ឧស្សាហកម្ម​ទូរស័ព្ទ​ចល័ត​កំពុង​ដើរតួនាទី​ដ៏សំខាន់​ក្នុង​ការធ្វើ​ការងារ​ជាមួយ​រដ្ឋាភិបាល និង​ដៃគូ សាធារណៈ ឬ​ឯកជន​ពាក់ព័ន្ធ​ផ្សេង​ទៀត​។

លោក​បន្តថា​៖ «​ព្រឹត្តិការណ៍​នៅថ្ងៃ​នេះ​គឺជា​វេទិកា​ដ៏ល្អ​ក្នុង​ការយល់ដឹង​ពី​កិច្ចខិតខំ​របស់​ក្រុមហ៊ុន Smart នៅក្នុង​វិស័យនេះ និង​ឱកាស​សម្រាប់​ពួកយើង សាកលវិទ្យាល័យ អង្គការ​មិនមែន​រដ្ឋាភិបាល និង​វិស័យ​ឯកជន​អនុវត្ត​ការងារ​នេះ​ដើម្បី​ធ្វើឲ្យ​ស្ថិរភាព​កាន់តែ​ប្រសើរ​របស់​កម្ពុជា​»​។

ក្រុមហ៊ុន Smart Axiata បានបង្ហាញ​ប្រាក់ចំណេញ​សុទ្ធ​ ៦៧,៦ ​លាន​ដុល្លារ​ កាលពី​ឆ្នាំ​មុន​ដោយ​បាន​ធ្លាក់ចុះ​បន្តិច​ពី​ ៦៨,១ ​លាន​ដុល្លារ​ កាលពី​ឆ្នាំ​ ២០១៧៕LA