ទីក្រុងតូក្យូៈ ក្រុមហ៊ុន Toshiba បានឲ្យដឹងថា ខ្លួនកំពុងពិចារណាការទិញយកភាគហ៊ុនទាំងអស់ពីមូលនិធិមូលធនឯកជនចក្រភពអង់គ្លេស ជាមួយនឹងរបាយការណ៍បង្ហាញថា កិច្ចព្រមព្រៀងនេះនឹងមានតម្លៃប្រហែល ២០ ពាន់លានដុល្លារ។
ការជួញដូរភាគហ៊ុនរបស់ក្រុមហ៊ុន Toshiba ត្រូវបានបិទការជួញដូរនៅលើផ្សារហ៊ុនតូក្យូ នៅពេលបើកដំណើរការ បន្ទាប់ពីក្រុមហ៊ុនរបស់ប្រទេសជប៉ុនមួយនេះ បានបញ្ជាក់ថា ការឲ្យតម្លៃនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ។
ក្រុមហ៊ុន Toshiba បានឲ្យដឹងថា៖ «ខ្លួនទទួលបានសំណើដំបូងក្នុងសប្តាហ៍នេះ» ដោយក្រុមហ៊ុន CVC Capital Partners សម្រាប់ការទិញយកភាគហ៊ុនទាំងអស់។
ក្រុមហ៊ុនមួយនេះបានបន្ថែមថា៖ «យើងនឹងស្នើសុំព័ត៌មានលម្អិត និងការពិភាក្សាការផ្ដល់តម្លៃនេះប្រកបដោយការប្រុងប្រយ័ត្ន»។
សារព័ត៌មានប្រចាំថ្ងៃ Nikkei បានឲ្យដឹងថា ក្រុមហ៊ុន CVC កំពុងពិចារណាលើការផ្ដល់តម្លៃខ្ពស់ ៣០ ភាគរយ លើតម្លៃភាគហ៊ុនបច្ចុប្បន្នរបស់ក្រុមឧស្សាហកម្មរបស់ប្រទេសជប៉ុន ដែលផ្ដល់តម្លៃដល់កិច្ចព្រមព្រៀងនេះជិត ២,៣ ពាន់ពាន់លានយ៉េន (២០,៨ ពាន់លានដុល្លារ) ដោយពឹងផ្អែកលើការបិទការជួញដូរកាលពីថ្ងៃអង្គារ។
សារព័ត៌មានប្រចាំថ្ងៃមួយនេះ បានឲ្យដឹងថា ក្រុមហ៊ុន CVC នឹងពិចារណាការជ្រើសរើសក្រុមវិនិយោគិនផ្សេងទៀត ឲ្យចូលរួមក្នុងការទិញយកភាគហ៊ុន។ ក្រុមហ៊ុន CVC បានបដិសេធធ្វើអត្ថាធិប្បាយលើបញ្ហានេះ។
សំណើនេះនឹងគ្រប់គ្រងក្រុមហ៊ុនឯកជន Toshiba ជាមួយនឹងការដកចេញពីបញ្ជី ក្នុងគោលបំណងធ្វើការសម្រេចចិត្តកាន់តែរហ័ស ដោយថ្នាក់គ្រប់គ្រងរបស់ក្រុមហ៊ុន Toshiba ដែលបានប៉ះទង្គិចជាមួយភាគទុនិកនៅពេលថ្មីៗនេះ។ នេះបើយោងតាមរបាយការណ៍។
របាយការណ៍នេះបន្ថែមថា វិធានការនេះ ប្រសិនបើទទួលបានជោគជ័យ នឹងអាចឲ្យក្រុមហ៊ុនមួយនេះ ប្រមូលធនធានលើថាមពលកកើតឡើងវិញ និងអាជីវកម្មស្នូលផ្សេងទៀត។
ក្រុមហ៊ុនពីរនេះមិនមែនជាក្រុមហ៊ុនចម្លែកនោះទេ លោក Nobuaki Kurumatani ជានាយកប្រតិតបត្តិក្រុមហ៊ុន Toshiba គឺជាប្រធានផ្នែកប្រតិបត្តិការនៅប្រទេសជប៉ុនរបស់ក្រុមហ៊ុន CVC កាលពីចន្លោះឆ្នាំ ២០១៧ និងឆ្នាំ ២០១៨ មុនពេលលោកទទួលបានឡើងកាន់ដំណែងជាប្រធាននៅក្នុងក្រុមពហុផលិតផលមួយនេះ៕LA