The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុមហ៊ុន Uber លក់​អាជីវកម្ម​សេវា​ដឹកជញ្ជូន​អាហារ​ក្នុងប្រទេស ​ឥណ្ឌា

ក្រុមហ៊ុន Uber លក់​អាជីវកម្ម​សេវា​ដឹកជញ្ជូន​អាហារ​ក្នុងប្រទេស ​ឥណ្ឌា

Content image - Phnom Penh Post
អ្នកបើកបរ​រ៉ឺម៉ក​កង់​នៅ​ឥណ្ឌា​កាន់​ទូរស័ព្ទ​ដែលមាន App របស់ Uber​។ AFP

ក្រុមហ៊ុន Uber លក់​អាជីវកម្ម​សេវា​ដឹកជញ្ជូន​អាហារ​ក្នុងប្រទេស ​ឥណ្ឌា

ក្រុងញូវយ៉កៈ ក្រុមហ៊ុន​ហៅ​តាក់ស៊ី​ជិះ Uber បាន​លក់​អាជីវកម្ម​ដឹកជញ្ជូន​អាហារ​របស់​ខ្លួន​ក្នុងប្រទេស ​ឥណ្ឌា ឲ្យ​ក្រុមហ៊ុន Zomato ដែលជា​គូ​ប្រជែក​ក្នុង​ប្រទេស​នេះ ខណៈ​ក្រុមហ៊ុន​នេះ​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​សម្រេចបាន​ប្រាក់ចំណេញ​។

ឥណ្ឌា​ជា​ទីផ្សារ​មួយ​ក្នុងចំណោម​ទីផ្សារ​ធំជាងគេ​ជាច្រើន​របស់​ក្រុមហ៊ុន Uber សម្រាប់​សេវា​តាក់ស៊ី ប៉ុន្តែ UberEats ដែលជា​សេវា​ដឹកជញ្ជូន​អាហារ​របស់​ក្រុមហ៊ុន​នេះ​បាន​ជម្នះ​ក្នុង​ការប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន Zomato និង​ក្រុមហ៊ុន Swiggy ជា​ក្រុមហ៊ុន​ដឹកជញ្ជូន​អាហារ​អនឡាញ​ឈានមុខ​គេ​ចំនួន​ ២ ​ក្នុងប្រទេស​មួយ​នេះ​។

ជា​ថ្នូរ​នឹង​ការលក់​បណ្ដាញ​ភោជនីយដ្ឋាន អ្នកបើកបរ​ដឹកជញ្ជូន​អាហារ និង​អតិថិជន​ដែល UberEats បាន​បង្កើតឡើង​នៅ​ឥណ្ឌា​ចាប់ពី​ឆ្នាំ​ ២០១៧ ​នោះ ក្រុមហ៊ុន Uber នឹង​ទទួលបាន​ភាគហ៊ុន ៩,៩៩ ភាគរយ​ នៃ​មូលធន​របស់​ក្រុមហ៊ុន Zomato​។ នេះ​បើ​យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​ដែល​បានចេញ​ផ្សាយ​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ មិន​បាន​បញ្ជាក់​តម្លៃរ​បស់​ក្រុមហ៊ុន​បង្កើត​ថ្មី​របស់​ប្រទេស​ឥណ្ឌា​មួយ​នេះ​ទេ​។

អ្នកប្រើប្រាស់ UberEats នឹងត្រូវ​បាន​ប្តូរ​ទិសដៅ​ទៅ​ក្រុមហ៊ុន Zomato ដែល​ចាប់ផ្ដើម​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​។

លោក Dara Khosrowshahi អគ្គនាយក​ក្រុមហ៊ុន Uber ឲ្យ​ដឹង​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នេះ​ថា​៖ «​ឥណ្ឌា​នៅតែ​ជា​ទីផ្សារ​ដ៏សំខាន់​ជាពិសេស​ចំពោះ​ក្រុមហ៊ុន Uber ហើយ​យើង​នឹង​បន្ត​វិនិយោគ​លើ​ការបង្កើន​អាជីវកម្ម​ហៅ​តាក់ស៊ី​ជិះ​ក្នុង​ស្រុក​របស់​យើង ដែល​ក្រុមហ៊ុន​កំពុង​នាំមុខគេ​រួចហើយ​»៕ LA

អត្ថបទគួរចាប់អារម្មណ៍