The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - គណៈប្រតិភូ​ចិន ​ធ្វើដំណើរ​ទៅ​អាមេរិក​ ដើម្បី​ត្រៀម​ចរចា​ជម្លោះ​ពាណិជ្ជកម្ម

គណៈប្រតិភូ​ចិន ​ធ្វើដំណើរ​ទៅ​អាមេរិក​ ដើម្បី​ត្រៀម​ចរចា​ជម្លោះ​ពាណិជ្ជកម្ម

Content image - Phnom Penh Post
ថ្នាក់ដឹកនាំ​ចរចា​ទាំង​ ២ ​ភាគី​ថតរូប​រួមគ្នា​បន្ទាប់ពី​ការចរចា​កាលពី​ខែកុម្ភៈ​។ រូប AFP

គណៈប្រតិភូ​ចិន ​ធ្វើដំណើរ​ទៅ​អាមេរិក​ ដើម្បី​ត្រៀម​ចរចា​ជម្លោះ​ពាណិជ្ជកម្ម

ក្រុងប៉េកាំងៈ អនុរដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ចិន​នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​ពុធ​នេះ ដើម្បី​ធ្វើ​ការងារ​ត្រៀម​សម្រាប់​ការចរចា​ពាណិជ្ជកម្ម​នៅ​ខែក្រោយ​។ នេះ​បើ​យោងតាម​សេចក្តី​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​។

សហរដ្ឋអាមេរិក និង​ប្រទេស​ ចិន ​បាន​បង្ក​សង្គ្រាម​ពាណិជ្ជកម្ម​ដ៏គ្រោះថ្នាក់​មួយ​អស់​រយៈពេល​ជាង​ ១ ​ឆ្នាំ​មកនេះ ប៉ុន្តែ​ប្រទេស​ទាំង​ ២ ​បាន​បន្ធូរបន្ថយ​ការដក​ហូតពន្ធ​សងសឹក​គ្នា​ទៅវិញ​ទៅមក​របស់​ខ្លួន​មុនពេល​មាន​ការចរចា​នៅ​ខែតុលា​។

ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​ស៊ីនហួរ​របស់​ប្រទេស ​ចិន​ បាន​រាយការណ៍​ថា​លោក Liao Min អនុរដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ចិន​នឹង​ដឹកនាំ​គណៈប្រតិភូ​ ១ ​ក្រុម ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​ពុធ​សប្តាហ៍​នេះ​ដើម្បី «​ត្រួសត្រាយ​ផ្លូវ​» សម្រាប់​ការចរចា​ថ្នាក់ខ្ពស់​។

លោក Liu He ឧបនាយក​រដ្ឋមន្ត្រី​ចិន​បាន​ដើរតួនាទី​ជំនួស​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនភីង ក្នុង​ការចរចា​ពាណិជ្ជកម្ម​ជាមួយ​លោក Steven Mnuchin រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​អាមេរិក និង​លោក Representative Robert Lighthizer អ្នកតំណាង​ពាណិជ្ជកម្ម​របស់​អាមេរិក​។

កាលពី​សប្តាហ៍​មុន ប្រទេស​ ចិន​ បាន​ឲ្យ​ដឹងថា ខ្លួន​នឹង​លើកលែង​ផលិតផល​អាមេរិក​មួយ​ចំនួន​រួមទាំង​ទំនិញ​ធំៗ ដូចជា​សណ្តែកសៀង និង​សាច់ជ្រូក​ពី​បញ្ជី​ដកហូត​ពន្ធ​បន្ថែម ខណៈ​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​ពន្យារពេល​ការដំឡើង​ការដក​ហូតពន្ធ​ពិន័យ​លើ​ទំនិញ​នាំចូល​ពី​ប្រទេស​ចិន​ដែលមាន​តម្លៃ ២៥០ ​ពាន់​លាន​ដុល្លារ​សម្រាប់​រយៈពេល ២ ​សប្តាហ៍​រហូតដល់​ថ្ងៃទី​ ១៥ ខែ​តុលា​៕ KC

អត្ថបទគួរចាប់អារម្មណ៍