The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចម្រើន ​ម.ក ទទួល​បាន​វិញ្ញាបនប័ត្រ​ការ​ការពារ​អតិថិជន​ពី Smart Campaign

គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចម្រើន ​ម.ក ទទួល​បាន​វិញ្ញាបនប័ត្រ​ការ​ការពារ​អតិថិជន​ពី Smart Campaign

Content image - Phnom Penh Post

គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចម្រើន ​ម.ក ទទួល​បាន​វិញ្ញាបនប័ត្រ​ការ​ការពារ​អតិថិជន​ពី Smart Campaign

រាជធានីភ្នំពេញ៖ Smart Campaign គឺ​ជា​ស្ថាប័ន​ដែល​ផ្តួចផ្តើម​បង្កើត​ឡើង​ជា​សកល ដើម្បី​ដាក់​បញ្ចូល​គោលការណ៍​ការពារ​អតិថិជន​ទៅ​ក្នុង​វិស័យ​បរិយាប័ន្ន​ហិរញ្ញវត្ថុ។​ ថ្មីៗ​នេះ​បាន​ទទួល​ស្គាល់​ជា​សាធារណៈ​ថា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចម្រើន ម.ក ជា​គ្រឹះស្ថាន​ដែល​ទទួល​បាន​វិញ្ញាបនប័ត្រ​ការពារ​អតិថិជន​ដែល​បាន​អនុវត្ត​គោលការណ៍​ការពារ​អតិថិជន​យ៉ាង​ពេញ​លេញ។

ចម្រើន​ ជា​ស្ថាប័ន​មួយ​ក្នុង​ចំណោម​ស្ថាប័ន​ចំនួន ១១៥ ផ្សេង​ទៀត នៅ​ក្នុង​ប្រទេស​ជាង ៤០ ដែល​ទទួល​បាន​វិញ្ញាបនប័ត្រ​នេះ​ គិត​ចាប់​ពី​កម្មវិធី​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ខែ​មករា​ឆ្នាំ ២០១៣។ ចម្រើន បាន​បម្រើ​ដល់​គ្រួសារ​កម្ពុជា​អស់​រយៈពេល​ជាង ១០ ឆ្នាំ​មក​ហើយ បច្ចុប្បន្ន​កំពុង​ផ្តល់​ឥណទាន​ទៅ​កាន់​អតិថិជន​ប្រមាណ​ជាង ៣ ម៉ឺន​នាក់ ទូទាំង​ប្រទេស​ក្នុង​នោះ ៦០% នៅ​តំបន់​ជនបទ ​និង ​៨០% ជា​ស្ត្រី។

កម្មវិធី​វិញ្ញាបនប័ត្រ​ការពារ​អតិថិជន​របស់ Smart Campaign ទទួល​ស្គាល់​ជា​សាធារណៈ​នូវ​ស្ថាប័ន​ទាំង​ឡាយ​ណា​ដែល​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ដល់​ក្រុម​គ្រួសារ​ដែល​មាន​ប្រាក់​ចំណូល​ទាប​ដែល​ស្តង់ដារ​នៃ​ការ​បម្រើ​សេវា​អតិចិជន​គោរព​តាម​គោលការណ៍​ការពារ​អតិថិជន​ទាំង​ប្រាំពីរ​របស់ Smart Campaign។

Content image - Phnom Penh Post

គោលការណ៍​សំខាន់ៗ​ទាំង​នោះ​រួម​មាន​ការ​បង្កើត​ផលិតផល​ឆ្លើយ​តប​តម្រូវ​ការ​អតិថិជន​ការពារ​បំណុល​វន្តករ​តម្លាភាព​ការ​កំណត់​តម្លៃ​ការ​អនុវត្តន៍​ប្រកប​ដោយ​យុត្តិធម៌​ និង​ការគោរព​ចំពោះ​អតិថិជន​ការ​រក្សា​ព័ត៌មាន​សម្ងាត់​អតិថិជន និង​ការ​ដោះស្រាយ​បណ្តឹង។

លោក Yannick MILEV ប្រធាន​នាយក​ប្រតិបត្តិ​របស់​ចម្រើន​មាន​ប្រសាសន៍​ថា៖ «ក្នុង​នាម​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​សង្គម​ចម្រើន​មាន​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ផ្តល់​នូវ​សេវាកម្ម​ប្រកប​ដោយ​ភាព​ទទួល​ខុស​ត្រូវ និង​ភាព​ស្មោះត្រង់​ដល់​អតិថិជន​របស់​ខ្លួន។ វិញ្ញាបនប័ត្រ​នេះ គឺ​ស​បញ្ជាក់​ពី​ការ​ប្រកាន់​ខ្ជាប់​នូវ​សកម្មភាព​និង​គុណ​តម្លៃ​ក៏​ដូច​ជា​ការ​ប្តេជ្ញា​ចិត្ត​របស់​បុគ្គលិក​ដៃគូ​ហិរញ្ញវត្ថុ និង​បច្ចេកទេស​ម្ចាស់​ភាគហ៊ុន​ និង​សមាជិក​ក្រុម​ប្រឹក្សាភិបាល»។

គួរ​រំលឹក​ផង​ដែរ​ថា ចម្រើន​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ២០០៦ ដោយ​អង្គការ​អន្តរជាតិ​បារាំង​ហើយ​ថ្មីៗ​នេះ ត្រូវ​បាន​ទិញ​ភាគហ៊ុន​ទាំង​ស្រុង​ដោយ​ក្រុមហ៊ុន​រីណិត​ជប៉ុន​គ្រុប ដែល​ជា​ក្រុមហ៊ុន​ប្រកបអា​ជីវកម្ម​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ និង​មាន​ការ​ប្តេជ្ញា​ចិត្ត ដើម្បី​បន្ត​គាំទ្រ​និង​ពង្រឹង​គោលការណ៍​គ្រឹះ​របស់​ចម្រើន។

Content image - Phnom Penh Post

ចម្រើន​ ផ្តោត​សំខាន់​ទៅ​លើ​ការ​គាំទ្រ​ដល់​ការ​លូតលាស់​ និង​ការ​ពង្រឹង​សហគ្រាស​ខ្នាត​តូច និង​តូច​បំផុត​ក៏​ដូច​ជា​ធានា​ថា​គ្រួសារ​កម្ពុជា​អាច​ទទួល​បាន​ផលិតផល​ឥណទាន​ដែល​ជួយ​ឱ្យ​ប្រសើរ​ឡើង​នូវ​ជីវភាព​រស់នៅ​របស់​ពួក​គេ​តាមរយៈ​ការ​ពង្រឹង​ផ្នែក​អនាម័យ​ការ​កែលម្អ​គេហដ្ឋាន​មាន​អគ្គីសនី​ប្រើប្រាស់​ដែល​មាន​ប្រសិទ្ធភាព។ល។

ចម្រើន​មាន​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​បង្កើត​ផលិតផល​ និង​សេវាកម្ម​ដែល​គាំទ្រ​ប្រជាជន​ក្រីក្រ​នឹង​បន្ត​អភិវឌ្ឍន៍​និង​ធ្វើ​ពិពិធកម្ម​នៅ​ក្នុង​ឆ្នាំ​ខាង​មុខ​ទៀត៕

អត្ថបទគួរចាប់អារម្មណ៍

  • កីឡារាំ​ រក​ឃើញ​ជោគជ័យ​កាន់​តែ​ធំ មុន​ទៅ​ស៊ីហ្គេម

    ភ្នំពេញ៖ ​ក្រុម​កីឡាករ កីឡាការិនី​រាំ​​របស់​កម្ពុជា ដណ្តើម​បាន​មេដាយ​មាស​រហូត​ដល់ ៨ ព្រម​ទាំង​មេដាយ​ប្រាក់ ​៧​ និង​មេដាយ​សំរឹទ្ធ​ ​៦ ពី​ការ​ប្រកួត​កីឡារាំ​ជើងឯក​​អាស៊ី ADSF Asian Youth Single Dance Championship និង ADSF Asain Hong Kong Open 2019 នៅ​ទីក្រុង​ហុងកុង

  • ខុនដូ​គម្រោង Phnom Penh Harbour ចាប់ផ្តើម​សាងសង់

    ភ្នំពេញៈ អគារ​ខុនដូ​ចំនួន ២ ដែល​មាន​កម្ពស់​ ៤៦ ​ជាន់ ​ក្នុង​គម្រោង​អភិវឌ្ឍន៍ Phnom Penh Harbour ឬ The City Gate របស់​ក្រុមហ៊ុន Yuetai Group បានចាប់ផ្តើម​បុកគ្រឹះ​សាងសង់​ហើយ​កាលពី​ចុងខែ​តុលា​កន្លងមក ​ដោយ​គ្រោង​បញ្ចប់​ការសាងសង់​នៅ​ចុង​ឆ្នាំ​ ២០២២​។

  • បញ្ជូន​បុរស​វៀតណាម​ទៅ​តុលាការ​ រឿង​លួច​រថយន្ត​ដោយ​ផ្ដាច់​ GPS

    ភ្នំពេញៈ ​បុរស​ជនជាតិ​វៀតណាម​ម្នាក់​ត្រូវបាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​បញ្ជូនទៅ​សាលាដំបូង​រាជធានី-ភ្នំពេញ​កាលពី​ម្សិលមិញ បន្ទាប់ពី​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​លួច​រថយន្ត​ ១ ​គ្រឿង​ ដោយ​ប្រើល្បិច​ផ្តាច់​ប្រព័ន្ធ​ GPS ​កាលពី​ថ្ងៃទី​ ១១ ​វិច្ឆិកា​ នៅ​សង្កាត់​ច្រាំងចំរេះ​ ១ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​។

  • អង្គការ TCO ជួយ​ជំរុញ​​ជីវភាព​ពលរដ្ឋ​រស់នៅ​ជនបទ ​តាមរយៈ​វិស័យ​កសិកម្ម​លក្ខណៈ​គ្រួសារ​

    សៀមរាប៖ អង្គការ​អ្នក​ត្រួសត្រាយ​កម្ពុជា (TCO) ​កំពុង​អនុវត្ត​គម្រោង​សំខាន់​ចំនួន ​៤ ដោយ​ផ្អែក​លើ​យុទ្ធសាស្រ្ត​ស្នូល​ចំនួន ​៥ ​​ដើម្បី​កែ​លម្អ​ជីវិត​​ពលរដ្ឋ​កម្ពុជា​នៅ​តាម​ជនបទ​។