ភ្នំពេញ៖ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​ប្រាសាក់​ និង​អិលអូអិលស៊ី ដែល​បាន​បោះផ្សាយ​សញ្ញា​បណ្ណ​សាជីវកម្ម​នៅលើ​ផ្សារមូលបត្រ​កម្ពុជា (CSX) បានប្រកាស​ពី​ការបង់​ការប្រាក់​ដល់​ភាគហ៊ុនិក​របស់ខ្លួន​ ក្រោយពី​បិទ​បញ្ចប់​ឆ្នាំ​សារពើពន្ធ​នៃ​ប្រតិបត្តិការ​ឆ្នាំ ២០២០។

យោងតាម​សេចក្តី​ជូន​ព័ត៌មាន​ទៅកាន់ CSX កាលពី​ថ្ងៃទី ២៣ ខែ​មេសា​ប្រាសាក់​នឹង​ផ្តល់​ដល់​ភាគហ៊ុនិក​របស់ខ្លួន​ចាប់ពី​ថ្ងៃ​ទៅ ២៣ ខែ​មេសា​នេះ​តទៅ​នូវ​ការប្រាក់​សរុប​ដែល​ត្រូវ​បង់​ចំនួន ៣.៣៤៣.៣២៨.៣៤១ រៀល។

«ការប្រាក់​ដែល​បាន​បង់​ទៅ​ឲ្យ​កម្មសិទ្ធិករ FX-Indexed Bond មាន​ចំនួន​សរុប ២.១៥៨.៥៨៣.១៣៥ រៀល និង​ការប្រាក់​ដែល​បាន​បង់​ទៅ​ឲ្យ​កម្មសិទ្ធិករ Plain Bond មាន​ចំនួន​សរុប ១.១៨៤.៧៤៥.២០៦ រៀល» នេះ​បើ​យោងតាម​សេចក្តី​ជូន​ព័ត៌មាន​នេះ។

គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់​បាន​បោះផ្សាយ​សញ្ញា​បណ្ណ​សាជីវកម្ម​ទទួល​បាន​ជោគជ័យ​កាលពី​ខែមេសា និង ត្រូវបាន​ចុះបញ្ជី​នៅ CSX នៅ​ថ្ងៃទី ៥ ខែឧសភា​ឆ្នាំ ២០២០។ ចំពោះ​អត្រា​គូប៉ុង​គឺ ៨% សម្រាប់ FX-Indexed Bond និង ៩% សម្រាប់ Plain Bond និង​ចំនួន​ការទូទាត់​គូប៉ុង​ក្នុង ១ ឆ្នាំ​ ២ ដង​ក្នុង ១ ឆ្នាំ។

ចំណែក​គ្រឹះស្ថាន​មីក្រូហិរញវត្ថុ​អិលអូអិលស៊ី (LOLC) ដែល​បាន​បោះផ្សាយ​នូវ​សញ្ញាបណ្ណ​សាជីវកម្ម​តាំងពី​ខែឧសភា​ឆ្នាំ ២០១៩ ក៏​បាន​ធ្វើការ​ប្រកាស​កាលពី​ថ្ងៃ ២៣ ខែ​មេសា​ផងដែរ ថា​ចាប់ផ្តើម​ការប្រាក់​សរុប​ដែល​ត្រូវ​បង់​ចំនួន ៣.៣៤៣.៣២៨.៣៤១ រៀល​ចាប់ពី​ថ្ងៃ​ជូនដំណឹង​ជាមួយ​អត្រា​គូប៉ុង ៨% សម្រាប់ FX-Indexed Bond និង ៩% សម្រាប់ Plain Bond ហើយ​ចំនួន​ការទូទាត់​គូប៉ុង​គឺ ២ ដង​ក្នុង ១ ឆ្នាំ។

គ្រឹះស្ថាន​នេះ​បាន​បញ្ជាក់ថា៖ «ការប្រាក់​ដែល​បាន​បង់​ទៅ​ឲ្យ​កម្មសិទ្ធិករ FX-Indexed Bond មាន​ចំនួន​សរុប ២.១៥៨.៥៨៣.១៣៥ រៀល និង​ការប្រាក់​ដែល​បាន​បង់​ទៅ​ឲ្យ​កម្មសិទ្ធិករ Plain Bond មាន​ចំនួន​សរុប ១.១៨៤.៧៤៥.២០៦ រៀល»៕