ភ្នំពេញៈ គ្រឹះស្ថាន​អង្គរ ដែល​គ្រប់គ្រង​ការ​លក់​សំបុត្រ​​​​​ចូល​ទស្សនា​ប្រាសាទ​ក្នុង​តំបន់​​អង្គរ បាន​ដាក់​ដំណើរការ​គេហទំព័រ​ថ្មី ដែល​នឹង​បង្ហាញ​ព័ត៌មាន​ចំនួន​សំបុត្រ​ដែល​លក់​បាន​ជាក់​ស្តែង (Real time) រួម​ទាំង​​ព័ត៌មាន​​​​ទេសចរណ៍​​សំខាន់​ៗ​។

គ្រឹះស្ថាន​អង្គរ បាន​​​ធ្វើ​​ទំនើប​​​កម្ម​ប្រព័ន្ធ​លក់​សំបុត្រ​របស់ខ្លួន​ឲ្យ​កាន់​តែ​ទំនើប​ស្រប​​តាម​ស្តង់ដារ​អន្តរជាតិ ដោយ​គ្រឹះស្ថាន​នេះ​នឹង​បង្ហាញ​​​តួលេខ​សំបុត្រ​ចូល​ទស្សនា​​​​ភ្លាម​ៗ​បន្ទាប់​ពី​​​បាន​លក់​ចេញ​ភ្លាម​នៅ​លើ​គេហទំព័រ​ថ្មី​ដែល​បាន​ដំណើរការ​ជាមួយ​នឹង​ ៥ ភាសា​​នេះ ជា​អ្វី​ដែល​ស្ថាប័ន​នេះ​លើក​ឡើង​ថា​ធ្វើ​ឡើង​​​ក្នុង​គោល​បំណង​​ធានា​​តម្លាភាព និង​គណនេយ្យភាព។

នៅ​​ឆ្នាំ ២០១៨ ឧទ្យាន​​​អង្គរ​​បាន​ស្វាគមន៍​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​​ជិត​ ២,៦ ​លាន​នាក់​ ​​​រក​​ប្រាក់​ចំណូល​បាន​ ១១​៦,៤ លាន​ដុល្លារ​៕ LA