The Phnom Penh Post Search

Search form

ចរាចរណ៍​ទំនិញ​តាម​កំពង់ផែ​ព្រះសីហនុ​ រយៈពេល ​៩ ​ខែ​កើន​ ៧​ ភាគរយ

Content image - Phnom Penh Post
ទូ​កុងតឺន័រ​ដែល​ដាក់​គរ​លើ​គ្នា​នៅ​ចំណត​កំពង់ផែ​ព្រះសីហនុ។ ហេង ជីវ័ន

ចរាចរណ៍​ទំនិញ​តាម​កំពង់ផែ​ព្រះសីហនុ​ រយៈពេល ​៩ ​ខែ​កើន​ ៧​ ភាគរយ

ខេត្ត​ព្រះសីហនុៈ ចរាចរណ៍​ទំនិញ​តាម​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ (SAP) ដែល​ជា​ប្រតិបត្តិ​ករ​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​តែ​មួយ​គត់​របស់​កម្ពុជា​បាន​កើន​ឡើង​ដល់​ជាង ៣,២២​ លាន​តោន​ក្នុង​រយៈពេល​ ៩ ​ខែ ឆ្នាំ​ ២០១៧ កើន​ ៧,៥១​ ភាគរយ​ធៀប​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ទៅ​។ នេះ​បើ​តាម​ទិន្នន័យ​ពី​កំពង់ផែ​កាលពី​ថ្ងៃ​ម្សិលមិញ​។

តាម​ទិន្នន័យ កំណើន​នេះ​លើស​ផែន​ការ​ដែល​បាន​កំណត់​ប្រមាណ​៣​ភាគរយ​។ កំពង់ផែ​ព្រះសីហនុ គឺជា​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋ​ទី​៣​ដែល​ចុះ​បញ្ជី​ក្នុង​ផ្សារ​ហ៊ុន​កម្ពុជា​។

លោក សូ សៀង ប្រធាន​នាយកដ្ឋាន​ផែនការ​លទ្ធកម្ម និង​ស្ថិតិ របស់ SAP បាន​ឲ្យ​ដឹង​ថា កំពង់ផែ​នេះ​បាន​នាំ​ចូល​ទំនិញ​គិត​ជា​កុងតឺន័រ​ ១៧១ ៤៨៦ TEU ក្នុង​អំឡុង​ពេល​ ៩ ​ខែ​ឆ្នាំ​ ២០១៧ កើន​ឡើង​ ១៣,៦៦​ ភាគរយ​ធៀប​រយៈពេល​ដូច​គ្នា​ កាលពី​ឆ្នាំ​ទៅ ខណៈ​ការ​នាំ​ចេញ​តាម​កំពង់ផែ​នេះ​មាន ១៦៩ ៤៥៨ TEU កើន​ឡើង​ ១០,៦០ ​ភាគរយ​។

លោក​ថ្លែងថា​៖ «​និន្នាការ​នៃ​កំណើន​ចរាចរណ៍​ទំនិញ​បង្ហាញ​ពី​កំណើន​ដ៏​ល្អ​នៃ​សេដ្ឋកិច្ច​កម្ពុជា យើង​រំពឹង​ថា​នឹង​កើន​ឡើង​១០​ភាគរយ​ប្រចាំ​ឆ្នាំ​»​។

លោក​បន្ថែម​ថា សមត្ថភាព​របស់​កំពង់​ផែ​នេះ​អាច​ផ្ទុក​កុងតឺន័រ​បាន ៧០០ ០០០ TEU តែ​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ ហើយ​ពេល​នេះ​វា​ទទួល​បាន ៥០០ ០០០ TEU ហើយ​។

លោក​លើក​ឡើង​ថា​៖ «​ដូច្នេះ​កំពង់ផែ​ត្រូវ​តែ​ពង្រីក ដើម្បី​បម្រើ​តម្រូវ​ការ​ទីផ្សារ​»​។

លោក​បន្ត​ថា កំពង់ផែ​នេះ​នឹង​ចាប់​ផ្ដើម​ការ​ពង្រីក​ទៅ​ក្នុង​ទឹក​ប្រវែង​ ១៤,៥ ​ម៉ែត្រ នៅ​ចុង​ឆ្នាំ​ ២០១៨ នៅ​ក្នុង​កម្ចី​ ២០០​ លាន​ដុល្លារ​ពី​ប្រទេស ​ជប៉ុន​៕ LA

អត្ថបទគួរចាប់អារម្មណ៍

  • Qatar Airways នៅ​តែ​បន្ត​ពង្រីក​អាជីវកម្ម

    ក្រុងដូហាៈ ក្រុមហ៊ុន Qatar Airways នឹង​បន្ត​ពង្រីក​អាជីវកម្ម បើ​ទោះ​ជា​ក្រុមហ៊ុន​នេះ​ត្រៀម​ខ្លួន​ប្រកាស​ពី​ការខាតបង់​ប្រចាំ​ឆ្នាំ «​ដ៏ច្រើន​» ដោយសារ​ការហាមឃាត់​មិន​ឲ្យ​ប្រើប្រាស់​ដែនអាកាស​របស់​ប្រទេស​ជិត​ខាង​ក្តី​។ នេះ​បើ​យោង​តាម​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ​កាលពី​ថ្ងៃ​ចន្ទ​។

  • អ្នកភូមិ​ចង់​បណ្តេញ​ជនបរទេស​ ១ ​គ្រួសារ​ដែល​កំពុង​រស់នៅ​ការពារ​ព្រៃ​អភិរក្ស

    ព្រះវិហារៈ គ្រួសារ​បរទេស​មួយ​ដែល​បាន​បង្កើត​គម្រោង​អភិរក្ស និង​តំបន់​អេកូ​ទេសចរណ៍​នៅ​ដែនជម្រក​សត្វព្រៃ​ភ្នំ​ត្នោត​កំពុង​តែ​ត្រូវ​អ្នកភូមិ​នាំ​គ្នា​ផ្តិត​មេដៃ បង្ខំ​ឲ្យ​ចាកចេញ​ដោយសារ​តែ​ទំនាស់​រឿង​ព្រៃឈើ និង​សត្វព្រៃ​នៅ​ក្នុង​តំបន់​អភិរក្ស​ដែល​កំពុង​ប្រឈម​នឹង​ការកាប់​ទន្ទ្រាន​យក​ដី​។

  • ចំណូល​អាជីវកម្ម​តន្ត្រី​ឌីជីថល​កើន​ខ្ពស់

    ក្រុងញូវយ៉កៈ អាជីវកម្ម​ផ្នែក​ឧស្សាហកម្ម​តន្រី្ដ​របស់​ពិភពលោក​បាន​កើនឡើង​ខ្ពស់​បំផុត​រហូត​ដល់​ ៨,១ ​ភាគរយ​កាលពី​ឆ្នាំ​ ២០១៧ ខណៈ​ការលក់​តាម​ឌីជីថល​លើក​ដំបូង​រក​បាន​ប្រាក់ចំណេញ​ភាគច្រើន​ដោយសារ​តែ​កំណើន​ការចាក់​ផ្សាយ​ចម្រៀង​។

  • Bayern រៀបចំ​ផែនការ​ទម្លាក់​ជើង​ខ្លាំង Real នៅ​រាត្រី​នេះ

    ក្រុងមុយនិច: លោក Jupp Heynckes នឹង​រៀបចំ​ផែនការ​ផ្សេងៗ​ដើម្បី​ទម្លាក់​អតីត​ក្លិប​របស់​ខ្លួន​គឺ Real Madrid ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ Champions League វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ជើង​ទី ១ នៅ​រាត្រី​នេះ និង​បោះ​ជំហាន​