The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ចិន​ចេញ​វិធានការ​ធានា​ការទូទាត់​ដល់​ SMEs ​ទាន់ពេល

ចិន​ចេញ​វិធានការ​ធានា​ការទូទាត់​ដល់​ SMEs ​ទាន់ពេល

Content image - Phnom Penh Post
លោក​នាយករដ្ឋមន្ត្រី Li Keqiang ថ្លែងនាពេលកន្លងមក។ រូបថត AFP

ចិន​ចេញ​វិធានការ​ធានា​ការទូទាត់​ដល់​ SMEs ​ទាន់ពេល

ទីក្រុងប៉េកាំងៈ បញ្ញត្តិ​ថ្មី​ស្តីពី​ការធានា​ការទូទាត់​ទាន់​ពេលវេលា​ទៅដល់​សហគ្រាស​ខ្នាតតូច និង មធ្យម​ (SMEs) ដែល​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃទី​ ១ ​ខែ​កញ្ញា​ខាងមុខ​នេះ​នឹង​ការពារ​កាន់តែ​ប្រសើរ​ចំពោះ​សិទ្ធិ​ស្របច្បាប់ និង​ផលប្រយោជន៍ SMEs និង សហគ្រាស​ឯកជន​ដែល​ប្រឈម​ពេលវេលា​ដ៏លំបាក​ដោយសារ​ការរីករាលដាល​នៃ​កូវីដ​១៩ និង បង្កើត​បរិយាកាស​ធុរកិច្ច​កាន់តែ​មាន​យុត្តិធម៌​។

យោងតាម​ក្រឹត្យ​នៃ​ក្រុមប្រឹក្សារដ្ឋ​ដែល​ចុះ​ហត្ថុលេខា​ដោយ​លោក​នាយករដ្ឋមន្ត្រី Li Keqiang ក្រុមប្រឹក្សារដ្ឋ​ចិន​កាលពី​ថ្ងៃ​ទី​ ១៤ កក្កដា បាន​បញ្ចេញ​បទប្បញ្ញត្តិ​ស្តីពី​ការធានា​ការទូទាត់​ឲ្យ​ទាន់​ពេល​ដល់​ SMEs​។

ក្រឹត្យ​នោះ​បាន​ឲ្យ​ដឹងថា ដោយ​បង្កើត​ចំណូល​ប្រហែល​ ៧០ ​ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប GDP និង ៨០ ​ភាគរយ​នៃ​ការងារ SMEs ​បាន​ផុស​ឡើងជា​មុំ​ដ៏សំខាន់​ដែល​គាំទ្រ​ទាំង​សេដ្ឋកិច្ច​ និង​ស្ថិរភាព​សង្គម និង ការធានា​ការទូទាត់​ទាន់ពេល​ដល់​ពួកគេ​បាន​ក្លាយ​ជា​រឿង​ដ៏បន្ទាន់​មួយ​។

លោក Zhang Jingqiang ប្រធាន​ប្រតិបត្តិ​នៃ​សមាគម SMEs ចិន បាន​និយាយថា​៖ «SMEs រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ដោយ​ការផ្ទុះ​ឡើង​កូវីដ-១៩​។ ជាមួយ​ការឆ្លង​ដែល​គ្រប់គ្រង​បាន​ច្រើន ការចាប់ផ្តើម​ការងារ និង​ផលិតកម្ម ព្រមទាំង​ការគាំទ្រ​ផ្នែក​គោលនយោបាយ​ជា​បន្តបន្ទាប់​ពី​រដ្ឋាភិបាល លក្ខខណ្ឌ​ប្រតិបត្តិការ​នៃ​សហគ្រាស​បាន​ប្រសើរ​ឡើង​ពី​ ១ ​ខែ​ទៅ​ ១ ​ខែ​»​។

ទោះបី​យ៉ាង​ណា​លោក Zhang និយាយ​ថា SMEs ងាយ​រងគ្រោះ​ដោយ​ហានិភ័យ បណ្តាល​មកពី​ការរីករាលដាល និង នៅតែ​តទល់​នឹង​ភាព​ប្រឈម​ដ៏ខ្លាំង​ក្នុង​កាលៈទេសៈ​ដ៏ស្មុគស្មាញ​»​។

តាម​លោក Zhang ការខូចខាត​ផ្នែក​ហិរញ្ញវត្ថុ​នៅតែ​ជា​ភាពប្រឈម​ចម្បង និង ភាពប្រឈម​ធំ​បំផុត សម្រាប់​ការអភិវឌ្ឍ​នៃ​ទុន​តិចតួច និង សហគ្រាស​ខា្នត​តូច​បំផុត ទោះបី​រដ្ឋាភិបាល​កណ្តាល​ប្រឹងប្រែង​យ៉ាងខ្លាំង​ដើម្បី​គាំទ្រ​ពួកគេ​។

លោក​និយាយ​ថា ការទូទាត់​លើ​ទំនិញ គម្រោង និង សេវាកម្ម ដែល​ចេះតែ​ពន្យារ ប៉ះពាល់​ធ្ងន់ធ្ងរ​ចំពោះ​លំហូរ​សាច់ប្រាក់​របស់ SMEs និង​នាំឲ្យ​ពួកគេ​ក្ស័យធន​ទៀតផង​។ បទ​ប្បញ្ញត្តិ​នឹង​ធ្វើឲ្យ​ប្រសើរ​បន្ថែម​ទៀត​ដល់​ប្រព័ន្ធ​ច្បាប់ ដែល​ជួយ​ដល់​ការអភិវឌ្ឍ SMEs កាន់តែ​ប្រសើរ​។

លោក​និយាយ​ថា វា​នឹង​ការពារ​សិទ្ធិ​ស្រប​ច្បប់ និង ប្រយោជន៍​របស់​ SMEs កាត់បន្ថយ​ការចំណាយ និង​មាន​សុទិដ្ឋិនិយម​ចំពោះ​បរិយាកាស​ធុរកិច្ច​៕ China Daily_ANN/RR

អត្ថបទគួរចាប់អារម្មណ៍