ទីក្រុងប៉េកាំង៖ ទីតាំងរៀបចំពិព័រណ៍នាំចូលអន្តរជាតិចិន (CIIE) លើកទី៤ ជាង ៧០ ភាគរយ ត្រូវបានប្រទេស និងក្រុមហ៊ុនអន្តរជាតិនានាកក់ទុករួចហើយ។ នេះបើយោងតាមអ្នករៀបចំពិព័រណ៍ បានលើកឡើងកាលពីថ្ងៃអាទិត្យ។
លោក Sun Chenghai អគ្គនាយករងនៃការិយាល័យរៀបចំពិព័រណ៍ CIIE បានឲ្យដឹងថា ការរៀបចំពិព័រណ៍ប្រចាំឆ្នាំសម្រាប់ការនាំចូលត្រូវបានផ្តល់ការយល់ព្រមសម្រាប់រៀបពីថ្ងៃទី ៥ ដល់ថ្ងៃទី ១០ ខែវិច្ឆិកា ក្នុងទីក្រុងសៀងហៃ និងការរៀបចំបានដំណើរការទៅយ៉ាងល្អ។
លោក Sun បាននិយាយនៅក្នុងកម្មវិធីរាប់ថយក្រោយ សម្រាប់ព្រឹត្តិការណ៍នោះថា “កិច្ចព្រមព្រៀងពាណិជ្ជកម្មមានតម្លៃជាង ២០០ ពាន់លានដុល្លារ ដែលសម្រេចបានដោយអ្នកចូលរួមតាំងពិព័រណ៍អន្តរជាតិ និងអ្នកទិញក្នុងស្រុកកាលពីការរៀបចំពិព័រណ៍លើកទី៣”។
លោកបានបន្តថា៖ “យើងនឹងបន្តធ្វើឲ្យកម្មវិធីពិព័រណ៍នេះ ជាបង្អួចសម្រាប់គំរូនៃការអភិវឌ្ឍចលនាឈាមរត់ និងទម្រង់ សម្រាប់លទ្ធកម្ម និងវិនិយោគសកលការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការបើកចំហ”។
លោក Gu Jun នាយកនៃគណ:កម្មការពាណិជ្ជកម្មក្រុងសៀងហៃ បាននិយាយថា រដ្ឋាភិបាលក្រុងបានចុះបញ្ជីសម្រាប់ការរៀបចំពិព័រណ៍ជាកិច្ចការចម្បងរបស់ខ្លួន ហើយរដ្ឋបាលក្រុងបានបង្កើតផែនការរួមមួយដោយមានកិច្ចការលម្អិតចំនួន ២១៦ ក្នុងទីតាំងពិព័រណ៍នោះ ដូចជាការការពារប្រឆាំងការរីករាលដាលសម្រាប់ពិព័រណ៍នៅឆ្នាំនេះ។
ក្រុមហ៊ុនអន្តរជាតិជាង ៣០ និងទីភ្នាក់ងារពាណិជ្ជកម្មបរទេសរួមទាំងសមាគមពាណិជកម្មអន្តរជាតិកូរ៉េ និងសភាពាណិជកម្មអាល្លឺម៉ង់ បានចុះកិច្ចព្រមព្រៀងសម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែងជាមួយការិយាល័យរៀបចំពិព័រណ៍ CIIE៕ China Daily-ANN/RR