ក្រុងវ៉ាស៊ីនតោនៈ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងលោក ស៊ី ជីនភីង ទាំង ២ នាក់នេះ បានបញ្ជាក់កាលពីថ្ងៃសុក្រថា ពួកខ្លួននឹងទប់ទល់សម្ពាធ ដើម្បីទទួលបានបានមូលដ្ឋាននៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយដែលមេដឹកនាំរបស់ទីក្រុងវ៉ាស៊ីនតោនបានឲ្យដឹងថា អាច «កាន់តែជិតសម្រេចបាន»។
ការអត្ថាធិប្បាយពីលោក ត្រាំ និងលោក ស៊ី បានធ្វើឡើងរយៈពេល ៦ សប្ដាហ៍ បន្ទាប់ពីសម្រេចបានការចរចា «ដំណាក់កាលទី ១» ដែលហាក់ដូចជាមិនជិតក្លាយជាការពិត ដោយសារតែភាគីទាំង ២ ខ្វែងគំនិតគ្នាជុំវិញពន្ធនាំចូល និងការទិញនៅពេលអនាគតនូវទំនិញកសិកម្មរបស់អាមេរិកដោយប្រទេសចិន។
នៅទីក្រុងប៉េកាំងកាលពីថ្ងៃសុក្រលោកប្រធានាធិបតី ស៊ី ជីនភីង បានឲ្យដឹងថា ប្រទេសចិនចង់បានកិច្ចព្រមព្រៀងមួយ ប៉ុន្តែខ្លួន «មិនភ័យខ្លាច» ក្នុងការប្រយុទ្ធតបតវិញ» ទេ ប្រសិនបើចាំបាច់។
ការឆ្លើយតបរបស់លោក ត្រាំ បានធ្វើឡើងប៉ុន្មានម៉ោងក្រោយមកនៅក្នុងការហៅទូរស័ព្ទបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ Fox News ដែលលោកបានប្រាប់ថា កិច្ចព្រមព្រៀងនេះ «គឺជិតសម្រេចបានហើយ» ប៉ុន្តែថា លោក ស៊ី កំពុងស្ថិតក្រោមសម្ពាធកាន់តែខ្លាំងក្នុងការតថ្លៃការចរចា។
លោក ត្រាំ ថ្លែងថា៖ «គាត់ចង់សម្រេចកិច្ចព្រមព្រៀងមួយជាងខ្ញុំចង់។ ខ្ញុំមិនអន្ទះសាក្នុងការសម្រេចវាបាននោះទេ»។
លោកក៏បានឲ្យដឹងផងដែរថា នៅពេលនិយាយពីទីក្រុងហុងកុង លោកកំពុងធ្វើឲ្យមានតុល្យភាពការប្រកួតប្រជែងផលប្រយោជន៍បញ្ឈប់ប្រភេទនៃការសន្យាចុះហត្ថលេខាលើច្បាប់ថ្មីរបស់អាមេរិក ដើម្បីគាំទ្រចលនាលទ្ធិប្រជាធិបតេយ្យរបស់ទីក្រុងពាក់កណ្ដាលស្វយ័តដែលមិនអាចគ្រប់គ្រងបានមួយនេះ។
និយតករអាមេរិកកាលពីថ្ងៃសុក្រក៏បានបង្វែរសម្ពាធនេះលើក្រុមហ៊ុនទូរគមនាគមន៍ចិន ZTE និងក្រុមហ៊ុន Huawei ដោយលើកឡើងថា ក្រុមហ៊ុនទាំង ២ នេះគំរាមកំហែងដល់សន្ដិសុខជាតិ និងរារាំងក្រុមហ៊ុនទាំង ២ កម្មវិធីផ្តល់សេវា និងឧបករណ៍សេវាឥតខ្សែដែលឧបត្ថម្ភធនច្រើនដោយរដ្ឋក្នុងទឹកប្រាក់រាប់ពាន់លានដុល្លារ។
រឿងចម្រូងចម្រាសរបស់ក្រុមហ៊ុន Huawei បានស្ថិតនៅក្នុងចំណុចកណ្ដាលនៃជម្លោះពាណិជ្ជកម្មនេះដែលចោទជាសំណួរថា តើលោក ត្រាំ អាចផ្ដល់សម្បទានមួយចំនួនលើលទ្ធភាពចូលទីផ្សារអាមេរិកដើម្បីជួយសម្រួលនៅក្នុងការចរចាពាណិជ្ជកម្មដែរឬយ៉ាងណា។
ប្រទេសមានសេដ្ឋកិច្ចធំជាងគេទាំង ២ នេះបានជាប់នៅក្នុងជម្លោះពាណិជ្ជកម្មកាន់តែខ្លាំងឡើងក្នុងរយៈពេលជាង ១ ឆ្នាំមកនេះ ដែលវាយប្រហារគ្នាទៅវិញទៅមក ជាមួយនឹងពន្ធនាំចូលទៅវិញទៅមកលើទំនិញមានតម្លៃច្រើនពាន់លានដុល្លារ៕ LA