ក្រុង​ប៉េកាំងៈ ប្រទេស​ចិន​ បាន​ប្រកាស​ផែនការ​បន្ត​ធ្វើ​កំណែទម្រង់​ស៊ី​ជម្រៅ​ និង​ការ​បើក​ចំហរ​តំបន់​ពាណិជ្ជ​កម្ម​សេរី​សាកល្បង (FTZ) នៃ​តំបន់​ឆ្នេរ​ចំនួន​ ៣ កន្លែង ដើម្បី​លើកកម្ពស់​បរិយាកាស​​ពាណិជ្ជកម្ម និង​ជំរុញ​ការ​បើក​ចំហរ​កាន់​តែ​ខ្លាំង​ចំពោះ​ពិភព​លោក។

កំណែ​ទម្រង់​ក្នុង​តំបន់​ពាណិជ្ជកម្ម​សេរី​ក្នុង​ខេត្ត ក្វាង​ទុង ខេត្ត​ទៀន​ជីន និង​ខេត្ត​ហ៊ូវជៀន​នេះ នឹង​ផ្តោត​លើ​ការ​អភិវឌ្ឍដែល​មាន​គុណភាព​ខ្ពស់ កំណែ​ទម្រង់​រចនា​សម្ព័ន្ធ​ផ្នែក​ផ្គង់​ផ្គង់ កា​បង្កើត​​ថ្មី​របស់​ស្ថាប័ន និង​ការ​ការ​ពារ​ហានិភ័យ។ នេះ​បើ​យោង​តាម​ឯកសារ​មួយរបស់​ក្រុម​ប្រឹក្សា​រដ្ឋ​ដែល​ជា​គណៈ​រដ្ឋមន្ត្រី​​របស់​ប្រទេស​ចិន។

បរិយាកាស​ពាណិជ្ជកម្ម​កាន់​តែ​ប្រសើរ ដែ​ល​ផ្អែក​លើ​ច្បាប់ មាន​លក្ខណៈ​អន្តរ​ជាតិ និង​អំណោយ​ផល​នេះ នឹងកើត​មាន​ឡើង​នៅ​ក្នុង​​​តំបន់​ពាណិជ្ជកម្ម​សេរី។

តំបន់​ពាណិជ្ជកម្ម​សេរី​នេះ នឹង​ទទួល​បាន​អំណាច​ក្នុងការ​សម្រេច​ចិត្ត​កាន់តែ​ច្រើន​ក្នុង​ការ​​ធ្វើ​កំណែ​ទម្រង់ ដើម្បី​ជួយ​បង្កើត​មូលដ្ឋាន​ថ្មី​ក្នុង​ការ​បន្ត​បើក​ចំហរ លើក​កម្ពស់​​ការ​គ្រប់​គ្រង​របស់​រដ្ឋាភិបាល និង​ជំរុញ​កត្តា​ជំរុញ​កំណើន​​​ថ្មីៗ​ និង​លទ្ធភាព​ប្រកួត​ប្រជែង។​

ប្រទេស​ចិន បាន​ដាក់​ដំណើរការ​តំបន់​ពាណិជ្ជកម្ម​សេរី​ដំបូង​របស់​ខ្លួន​នៅ​ទីក្រុង​ស៊ាងហៃ​កាល​ពី​ឆ្នាំ​២០១៣។ កាលពី​ចុង​ឆ្នាំ ២០១៤ នៅ​ខេត្តក្វាង​ទុង ខេត្ត​ទៀនជីន និង​ខេត្ត​ហ៊្វូជៀន ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ទីពីរ។ តំបន់​ពាណិជ្ជកម្ម​សេរី​ចំនួន ៧ កន្លែង​ផ្សេង​ទៀត ​ត្រូវ​បាន​បង្កើត​បន្ថែម​នៅ​ទូទាំង​ប្រទេស​ចិន​កាលពី​ខែ​សីហា ឆ្នាំ​២០១៦៕ The People’s Daily/BP