The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ចិន​ ស្នើ​សុំការអនុញ្ញាត​ពី​អង្គការ WTO ដាក់ទណ្ឌកម្មអាមេរិក

ចិន​ ស្នើ​សុំការអនុញ្ញាត​ពី​អង្គការ WTO ដាក់ទណ្ឌកម្មអាមេរិក

ចិន​ ស្នើ​សុំការអនុញ្ញាត​ពី​អង្គការ WTO ដាក់ទណ្ឌកម្មអាមេរិក

ក្រុង​ហ្សឺណឺវៈ ប្រទេស​ចិន​​ស្នើ​សុំ​ការ​អនុញ្ញាត​ពី​​​​​អង្គ​ការ​ពាណិជ្ជ​កម្ម​ពិ​ភព​លោក (WTO) ដាក់​ទណ្ឌ​កម្ម​ប្រចាំ​ឆ្នាំ​ក្នុង​ទឹកប្រាក់​ចំនួន​ ៧ ​ពាន់​លានដុល្លារ​​​លើ​ទំនិញ​អាមេរិក​ ដោយសារតែ​ការ​បរាជ័យ​របស់​អាមេរិក​ក្នុងការ​គោរពតាម​សេច​ក្ដី​សម្រេច​​របស់​ WTO។ នេះ​បើ​យោង​តាម​ឯកសារ​ដែល​បាន​ចេ​ញ​ផ្សាយ​កាល​ពី​ថ្ងៃអង្គារ​ដោយអង្គការ​ WTO។​

ឯកសារដែល​បានចែកចាយ​ទៅ​ឲ្យ​សមាជិក​របស់អង្គការ WTO ទាំងអស់​ បាន​ឲ្យដឹងថា ​ប្រទេស​ចិន​​ស្នើសុំ​ការអនុញ្ញាត​ពី​ស្ថាប័ន​ដោះស្រាយជម្លោះ​ (DSB) របស់​អង្គការ​ WTO ដើម្បី​ផ្អាកការ​ផ្ដល់​​សម្បទាន​ ឬកាតព្វ​កិច្ច​ផ្សេងទៀត​» ទាក់ទង​នឹង​អាមេរិក​ «​ក្នុងកម្រិត​ស្មើ​គ្នានឹង​ការ​ធ្វើ​​​មោឃកម្ម ឬ​ការ​ខូច​ខាត​ដែលបាន​រងប៉ះពាល់​» ដោយសារតែ​ការ​បរាជ័យ​របស់​អាមេរិក​ក្នុងការ​គោរព​តាម​អនុសាសន៍ និង​សេចក្ដី​សម្រេច​របស់​ DSB ។

​ឯកសារ​នេះបន្ថែមថា កម្រិតធ្វើ​មោឃកម្ម ឬ​ការទទួលរង​ប៉ះពាល់សរុប​ក្នុង​ទឹក​ប្រាក់​ស្រុប ៧,​០៤៣ ពាន់​លាន​ដុល្លារ​​ក្នុង​មួយ​​ឆ្នាំ​។​

​ប្រទេសចិន​បាន​ឈ្នះលើសេចក្ដី​សម្រេច​របស់​អង្គការ​ WTO កាល​ពីឆ្នាំ ២០១៦ នៅ​ក្នុង​ជម្លោះ​មួយ​លើវិធីសាស្ដ្រ​មួយចំនួន ដែល​បានអនុវត្ត​ដោយ​អាមេរិក ក្នុង​កិច្ច​ដំណើរការ​នីតិវិធី​សំណុំ​រឿងប្រឆាំង​ការបង្ខូចតម្លៃ​របស់អង្គការ​នេះ​។​

សេ​ចក្ដីសម្រេចនេះ​​ត្រូវ​បាន​តម្តល់​ស្ថាប័ន​ឧទ្ធរណ៍​​​​​នៅពេល​ក្រោយមក​កាល​ពីឆ្នាំ​មុន​។

ប៉ុន្តែ​​ប្រទេសចិន​យល់ឃើញ​​ថា៖ «​​មិន​មាន​កិច្ចខិត​ខំ​ប្រឹង​ប្រែង និង​ការរីកចម្រើន​ខ្លាំង​ត្រូវបានធ្វើឡើង​» ដោយ​អាមេរិក ក្នុងការ​បំពេញ​ការអនុវត្ត​តាម​កាត​ព្វ​កិច្ច​របស់​ខ្លួន​នោះទេ​៕ Peopole’s Daily/LA

អត្ថបទគួរចាប់អារម្មណ៍