The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ជប៉ុន​បង្កើន​ចំណាប់​អារម្មណ៍​នៅ​កម្ពុជា

ជប៉ុន​បង្កើន​ចំណាប់​អារម្មណ៍​នៅ​កម្ពុជា

ជប៉ុន​បង្កើន​ចំណាប់​អារម្មណ៍​នៅ​កម្ពុជា

130208 12b
ការបុកគ្រឹះសាងសង់ផ្សារទំនើបអ៊ីអនម៉លរបស់ជប៉ុននៅជិតស្ថានទូតរុស្ស៊ី ម៉ៃ វីរៈ

ភ្នំពេញៈ តំណាង​ក្រុមហ៊ុន​ជប៉ុន​ធំៗ​១៤០​នាក់​បាន​មក​ដល់​ប្រទេស​កម្ពុជា​កាល​ពី​ម្សិលមិញ​ដើម្បី​ជួប​ថ្នាក់​ដឹក​នាំ​កម្ពុជា​និង​តំណាង​ស្ថាប័ន​ពាក់​ព័ន្ធ​នឹង​ការ​វិនិយោគ​ជា​ច្រើន​ផ្សេង​ទៀត​ដើម្បី​សិក្សា​ពី​សក្តានុពល​វិនិយោគ​នៅ​កម្ពុជា​ដែល​កំពុង​ទទួល​បាន​ចំណាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​ពី​សំណាក់​វិនិយោគិន​ជប៉ុន​។ មន្រ្តី​អ្នក​នាំ​ពាក្យ​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា​គណៈ​ប្រតិភូ​វិនិយោគិន​ទាំង​នោះ​បាន​មក​ដល់​កម្ពុជា​នៅ​រសៀល​ថ្ងៃ​ម្សិលមិញ​។ មន្រ្តី​រូប​នោះ​ឲ្យ​ដឹង​ថា៖ «អ្នក​ទាំង​នោះ​គឺ​ជា​វិនិយោគិន​ដែល​មាន​សក្តានុពល​និង​ជា​អ្នក​វិនិយោគ​ពិត​ប្រាកដ​។​ពួក​គេ​នឹង​ជួប​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន និង មនុស្ស​សំខាន់ៗ​ជា​ច្រើន​ផ្សេង​ទៀត​។​» វិនិយោគិន​ទាំង​នោះ​ជា​តំណាង​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​ធំៗ​នៅ​ជប៉ុន ដែល​មាន​ជំនាញ​ខាង​វិស័យ​កសិកម្ម​ឧស្សាហកម្ម​កែច្នៃ​ផលិត​ផល​និង​ឧស្សាហកម្ម​ធុន​ធ្ងន់​ជា​ច្រើន​ផ្សេង​ទៀត​។ យោង​តាម​ទិន្នន័យ​បាន​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ចាប់​ពី​ឆ្នាំ​២០១០​ដល់​ឆ្នាំ ២០១២ ប្រទេស​កម្ពុជា​បាន​នាំ​ចេញ​ទៅ​ជប៉ុន​គិត​ជា​ទឹក​ប្រាក់​៤៣៦,៥​លាន​ដុល្លារ​ដែល​ភាគ​ច្រើន​នៃ​ផលិត​ផល​នាំ​ចេញ​របស់​កម្ពុជា​រួម​មាន​សម្លៀក​បំពាក់​ស្បែក​ជើង​និង​ផល​នេសាទ។ ក្នុង​បញ្ញី​វិនិយោគិន​កំពូល​ក្នុង​ឆ្នាំ​២០១២​នៃ​វិនិយោគ​បរទេស​ដោយ​ផ្ទាល់​មក​ប្រទេស​កម្ពុជា​របស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​បង្ហាញ​ថា​ប្រទេស​ជប៉ុន​ជា​វិនិយោគ​គិន​ធំ​ជាង​គេ​លំដាប់​ទី៣ ក្នុង​ព្រះ​រាជា​ណាចក្រ​កម្ពុជា​បន្ទាប់​ពី​ប្រទេស​ចិន។ កូរ៉េ​ខាង​ត្បូង​ជា​ប្រទេស​ឈរ​លំដាប់​ទី​មួយ​។ ទិន្នន័យ​បង្ហាញ​ថា​ការ​វិនិយោគ​សរុប​របស់​ជប៉ុន​ពី​ឆ្នាំ​មុន​មាន​ប្រហែល​២១២,៣ លាន​ដុល្លារ​៕ PB

អត្ថបទគួរចាប់អារម្មណ៍