ភ្នំពេញៈ កម្ពុជានឹងចុះហត្ថលេខាទទួលប្រាក់ ៣៣,៩លានដុល្លារជាជំនួយពីប្រទេសជប៉ុនសម្រាប់គម្រោង៣។នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានពីក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃចន្ទ។
សេចក្តីប្រកាសព័ត៌មានឲ្យដឹងថាគម្រោងទាំងបីនោះរួមមានទំនប់វារីអគ្គិសនីខ្នាតតូចការថែទាំសុខភាពនិងការអប់រំ។
លោក ហោ ណាំហុងឧបនាយករដ្ឋមន្រ្តីនិងរដ្ឋមន្រ្តីក្រសួងការបរទេសនិងឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជាលោក Yuji Kumamaru នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងកាលពីថ្ងៃពុធនេះ។
សេចក្តីប្រកាសព័ត៌មានដដែលបានឲ្យដឹងថា គម្រោងនីមួយៗមានតម្លៃ១៣,១លានដុល្លារសម្រាប់ការសាងសង់និងការស្ដាររោងចក្រវារីអគ្គិសនីខ្នាតតូចនៅខេត្តរតនគិរីគម្រោងតម្លៃ១៤,៣៣លានដុល្លារសម្រាប់ការកែលម្អមន្ទីរពេទ្យបង្អែកនៅខេត្តព្រះសីហនុ៦,៤៧ លានដុល្លារសម្រាប់កែលម្អអគារនិងឧបករណ៍មន្ទីរពិសោធន៍នៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា។ ជប៉ុនគឺជាប្រទេសផ្ដល់ជំនួយធំជាងគេបំផុតដល់កម្ពុជាបន្ទាប់ពីចិន។
ក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះការហូរចូលនៃការវិនិយោគពីជប៉ុនមកកម្ពុជាកំពុងតែកើនឡើងបន្ទាប់ពីពួកគេអវត្តមានអស់ជាង៣៥ឆ្នាំ៕ PB