The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ជប៉ុន និង វៀត​ណាម អំពាវ​នាវ​ឲ្យ​អា​មេ​រិក​ចូល​រួម TPP វិញ

ជប៉ុន និង វៀត​ណាម អំពាវ​នាវ​ឲ្យ​អា​មេ​រិក​ចូល​រួម TPP វិញ

Content image - Phnom Penh Post

ជប៉ុន និង វៀត​ណាម អំពាវ​នាវ​ឲ្យ​អា​មេ​រិក​ចូល​រួម TPP វិញ

ក្រុង​ហា​ណូយៈ ប្រទេស ជប៉ុន និងវៀត​ណាម កាល​ពី​ថ្ងៃ​ព្រ​ហស្បតិ៍ បាន​ជំ​រុញ​​ឲ្យ​អា​មេ​រិក​ចូល​រួម​ជា​ថ្មី​ក្នុង​​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​ TPP ដែល​ការ​អំ​ពាវ​នាវ​នេះ​ធ្វើ​ឡើង​ជិត ​២ ​ឆ្នាំ ​បន្ទាប់​ពី​ការ​ដក​ខ្លួន​ចេញ​​របស់​ប្រ​ទេស​នេះ​ បាន​ធ្វើ​ឲ្យ​​ប៉ះ​ពាល់​​ខ្លាំង​ដល់​អ្វី​ដែល​​អាច​​នឹង​ក្លាយ​ជា​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​ធំ​ជាង​គេ​ក្នុង​​ពិ​ភព​លោក។​​

លោក ត្រាំ បាន​ដក​ខ្លួន​ចេញ​ពី​​កិច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃ​គូ​អន្តរ​ប៉ា​ស៊ី​ហ្វិក (TPP) ទៅ​តាម​​ការ​សន្យា​របស់​លោក​ក្នុង​យុទ្ធនា​ការ​បោះ​ឆ្នោត​ដែល​ជា​ផ្នែក​មួយ​នៃ​គោល​នយោ​បាយ «អា​មេ​រិក​ជា​អា​ទិ​ភាព» របស់​លោក​​ដែល​ប្រ​កាស​ថា កិច្ច​​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​ដែល​មាន ១២ ប្រ​ទេស​នេះ «ជា​អ្នក​សម្លាប់​ការ​ងារ​» នៅ​អា​មេ​រិក។​

រដ្ឋ​មន្ដ្រី​ក្រ​សួង​ការ​បរទេស​របស់​ ជប៉ុន ​កាល​ពី​ថ្ងៃ​ព្រ​ហស្បតិ៍​​បាន​ជំ​រុញ​ឲ្យ​អា​មេ​រិក​ ត្រ​ឡប់​មក​រក​កិច្ច​ព្រម​ព្រៀង​នេះ​​វិញ​ ដោយ​ការ​ថ្លែង​នេះ​ធ្វើ​ឡើង​នៅ​​​​ក្នុង​វេ​ទិ​កា​សេដ្ឋ​កិច្ច​ពិភព​លោក (WEF) ប្រ​ចាំ​តំបន់​ជា​ទី​ដែល​ក្តី​​បារម្ភ​ពី​ការ​គាំ​ពារ​និ​យម​ផ្នែក​​​ពាណិជ្ជ​កម្ម ​បាន​គ្រប​ដណ្ដប់​លើ​​ការ​ពិ​ភាក្សា​​នេះ​។​

លោក Taro Kono ថ្លែង​ថា៖ «​យើង​ជឿ​ជាក់​ថា TPP នៅ​តែ​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​អា​មេ​រិក​»​។​

​​លោក​មាន​ប្រ​សាសន៍​ថា​៖ «​វា​នឹង​មាន​ភាព​ទាក់​ទាញ​ខ្លាំង​​សម្រាប់​ឧស្សាហ​កម្ម​អា​មេ​រិក កសិ​ករ​អា​មេ​រិក​ ដើ​ម្បី​​ចូល​រួម​​ក្នុង​កិច្ច​ព្រម​ព្រៀង​នេះ​»​។​

រដ្ឋ​មន្ត្រី​ការ​បរទេស វៀត​ណាម លោក Pham Binh Minh ក៏​បាន​ថ្លែង​យល់​ស្រប​តាម​លោក Kono ផង​ដែរ​ដោយ​ហៅ​កិច្ចព្រម​ព្រៀង​នេះ​ថា «ជា​កិច្ច​ព្រម​ព្រៀង​ស្តង់​ដារ​ខ្ពស់​មួយ»។

ប្រ​ទេស វៀត​ណាម ស្ថិត​ក្នុង​ស្ថាន​ភាព​​ចំ​ណេញ​ច្រើន​ពី​ការ​ចូល​រួម​របស់​អា​មេ​រិក​ក្នុង TPP មុន​ពេល​​​លោក ត្រាំ​ ដក​សហ​រដ្ឋ​អា​មេ​រិក​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​​នេះ៕​ AFP/LA

អត្ថបទគួរចាប់អារម្មណ៍