The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ជប៉ុន​-អឺរ៉ុប ​កំពុង​ធ្វើ​ការងារ​ជួយ​ឲ្យ​​ Brexit មាន​កិច្ច​ព្រមព្រៀង

ជប៉ុន​-អឺរ៉ុប ​កំពុង​ធ្វើ​ការងារ​ជួយ​ឲ្យ​​ Brexit មាន​កិច្ច​ព្រមព្រៀង

Content image - Phnom Penh Post
លោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន (ឆ្វេង) និងអ្នកស្រី ថេរ៉ាសេ ម៉េ នាយករដ្ឋមន្ត្រីអង់គ្លេស (ស្ដាំ)។ AFP

ជប៉ុន​-អឺរ៉ុប ​កំពុង​ធ្វើ​ការងារ​ជួយ​ឲ្យ​​ Brexit មាន​កិច្ច​ព្រមព្រៀង

ក្រុង​រ៉ូតធឺដាមៈ ប្រទេស ជប៉ុន និង​ប្រទេស​​​មហា​អំណាច​នៅ​អឺរ៉ុប​ កំពុង​ធ្វើ​ការងារ​ «យ៉ាង​ខ្លាំង» ដើម្បី​ទប់​ស្កាត់​ការ​ចាក​ចេញ​របស់​ចក្រ​ភព​អង់គ្លេស​ពី​សភាព​អឺរ៉ុប (Brexit) ដោយ​គ្មាន​​កិច្ច​ព្រមព្រៀង​។​ នេះ​បើ​តាម​ការ​ថ្លែង​របស់​លោក Mark Rutte ​នាយក​រដ្ឋមន្ដ្រី​ប្រទេស​ ហូឡង់​​ ​កាល​ពី​ថ្ងៃ​ពុធ​ស្រប​​ពេល​​​នឹង​ដំណើរ​​ទស្សនកិច្ច​របស់​លោក ស៊ីនហ្សូ អាបេ​ នាយក​រដ្ឋមន្ត្រី​ជប៉ុន​។​

លោក​ Rutte ​​ឲ្យ​ដឹង​ថា ​លោក​​កំពុង​ធ្វើ​ការងារ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​ប្រទេស​មហា​អំណាច​​អឺរ៉ុប គឺ​​អាល្លឺម៉ង់ និង​បារាំង ដើម្បី​ជួយ​​លោកស្រី​នាយក​រដ្ឋមន្ដ្រី​​​ចក្រ​ភពអង់​គ្លេស​ ថេរ៉ាសេ ម៉េ ឲ្យ​ទទួល​បាន​​កិច្ច​ព្រមព្រៀង​ចាក​ចេញ​ពី​សហភាព​អឺរ៉ុប​​​តាមរយៈ​ការ​បោះ​​ឆ្នោត​នៅ​សភា​នា​សប្ដាហ៍​​​ក្រោយ​។​

លោក​ Rutte បាន​ប្រាប់​សន្និសីទ​ព័ត៌មាន​រួម​ជា​មួយ​លោក អាបេ នៅ​ក្នុង​ទីក្រុង​កំពង់ផែ រ៉ូតធឺដាម​ថា៖ «​ខ្ញុំ​យល់​ស្រប​ទាំង​ស្រុង​ជា​មួយ​លោក​​នាយក​រដ្ឋមន្ដ្រី អាបេ ថា យើង​​ត្រូវ​តែ​ទប់ស្កាត់​មិន​ឲ្យ​មាន​​ Brexit ដោយ​គ្មាន​​កិច្ច​ព្រមព្រៀង​ ហើយ​យើង​កំពុង​ធ្វើ​ការងារ​យ៉ាង​ខ្លាំង​ មិន​ឲ្យ​មក​ដល់​ចំណុច​នៃ​ការ​ចាក​ចេញ​​ដោយ​គ្មាន​​​កិច្ច​ព្រមព្រៀង​នេះ»។​

លោក អាបេ ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ឡុងដ៍ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ជួប​លោកស្រី ម៉េ ដែល​មើល​ទៅ​ទំនង​ជា​ច្បាស់​ណាស់​ថា​​នឹង​មិន​ឈ្នះ​បាន​ការ​បោះ​​ឆ្នោត​ពី​​សភា​​នៅ​សប្ដាហ៍​​ក្រោយ​ស្ដីពី​ Brexit ដែល​លោកស្រី​សម្រេច​បាន​ជា​មួយ​សហភាព​អឺរ៉ុប​នៅ​ខែ​វិច្ឆិកា។​

ទាក់ទង​នឹង​បញ្ហា​នេះ លោក​នាយក​រដ្ឋមន្ត្រី អាបេ បាន​កត់​សម្គាល់​ថា Brexit​ នឹងមាន «​ផល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​»​​ លើ​​ក្រុមហ៊ុន​ជប៉ុន​​ជា​ច្រើន ដែល​បាន​វិនិយោគ​​នៅ​ចក្រ​ភពអង់គ្លេស​ ព្រម​ទាំង​លើ​សេដ្ឋកិច្ច​អឺរ៉ុប​ទាំង​មូល​ផង​ដែរ​៕​ AFP/LA

អត្ថបទគួរចាប់អារម្មណ៍