The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ជម្លោះ​ពាណិជ្ជកម្ម​រវាង​ជប៉ុន-កូរ៉េ នឹង​ប៉ះពាល់​បច្ចេកវិទ្យា​ពិភព​លោក​

ជម្លោះ​ពាណិជ្ជកម្ម​រវាង​ជប៉ុន-កូរ៉េ នឹង​ប៉ះពាល់​បច្ចេកវិទ្យា​ពិភព​លោក​

Content image - Phnom Penh Post
ជម្លោះ​ការ​ទូត​ដែល​ឆេះងំ​ជាមួយ​ប្រទេស ​ជប៉ុន​ កំពុង​គំរាម​កំហែង​ទិន្នផល​គ្រឿង​ផ្គុំ​​របស់​ប្រទេស ​កូរ៉េ​ខាង​ត្បូង សម្រាប់​ផលិត​ទូរស័ព្ទ​ស្មាតហ្វូន ​និង​អេក្រង់​កុំព្យូទ័រ។ AFP

ជម្លោះ​ពាណិជ្ជកម្ម​រវាង​ជប៉ុន-កូរ៉េ នឹង​ប៉ះពាល់​បច្ចេកវិទ្យា​ពិភព​លោក​

សេអ៊ូលៈ ជម្លោះ​ការ​ទូត​ដែល​ឆេះងំ​ជាមួយ​ប្រទេស ​ជប៉ុន​ កំពុង​គំរាម​កំហែង​ទិន្នផល​គ្រឿង​ផ្គុំ​​របស់​ប្រទេស ​កូរ៉េ​ខាង​ត្បូង សម្រាប់​ផលិត​ទូរស័ព្ទ​ស្មាតហ្វូន ​និង​អេក្រង់​កុំព្យូទ័រ ​ដែល​ក្រុម​អ្នក​វិភាគ​​ឲ្យ​ដឹង​ថា ​អាច​ធ្វើ​ឲ្យ​ទីផ្សារ​បច្ចេកវិទ្យា​ពិភព​លោក​រង​ផល​ប៉ះពាល់ ​និង​បង្កើន​តម្លៃ​សម្រាប់​អតិថិជន​​​​។​

ទីក្រុង​តូក្យូ​កាល​ពី​សប្ដាហ៍​មុន ​បាន​ឲ្យ​ដឹង​ថា ​ខ្លួន​នឹង​រឹត​បន្តឹង​ការ​នាំចេញ​សារធាតុ​គីមី ​៣ ​សំខាន់​ចំពោះ​ឧស្សាហកម្ម​បន្ទះ​ឈីប​ទូរស័ព្ទ​ស្មាតហ្វូន​ឈាន​មុខ​គេ​របស់​ពិភព​លោក​របស់​ប្រទេស កូរ៉េ​ខាង​ត្បូង​។

ហើយ​ជាមួយ​នឹង​បញ្ហា​នេះ​ ដែល​​មិន​បង្ហាញ​សញ្ញា​នៃ​ការ​បញ្ចប់​នៅ​ពេល​ណា​មួយ​ក្នុង​ពេល​ឆាប់ៗ​ មាន​ការ​បារម្ភ​ថា វា​អាច​ពន្យារពេល​ការ​ផ្ដល់​បច្ចេកវិទ្យា 5G និង​​​ទូរស័ព្ទ​អេក្រង់​បត់​នៅ​ពេល​អនាគត​របស់​ក្រុមហ៊ុន​កូរ៉េ​។​

លោកស្រី​ Avril Wu​ នាយក​ផ្នែក​​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៅ​ TrendForce ជា​ក្រុមហ៊ុន​ព័ត៌មាន​ទីផ្សារ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​តៃប៉ិ​ បាន​ថ្លែង​ថា​៖ «​ប្រសិន​បើ​ស្ថានការណ៍​នៅ​តែ​បន្ត ​អាច​មាន​ការ​កាត់​បន្ថយ​ការ​ផលិត​ ដែល​នឹង​ជំរុញ​តម្លៃ​មេម៉ូរី ​(បន្ទះ​ឈីប) និង​បន្ទាប់​មក​ជំរុញ​​តម្លៃ​​ផលិតផល​សម្រេច​​ផង​ដែរ​»។​

លោកស្រី​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ​ថា​ ខណៈ​ប្រទេស ​កូរ៉េ​ខាង​ត្បូង ​គ្រប់គ្រង​ស្ដុក​កង្វះ​ខាត​អាច​កើត​ឡើង​ បន្ទាប់​ពី​រយៈពេល ​៣ ​ខែ។

លោក​ប្រធានាធិបតី​របស់​ប្រទេស ​កូរ៉េ​ខាង​ត្បូង ​មូន​ ជេអ៊ីន​ បាន​ហៅ​ស្ថានការណ៍​នេះ​ថា ជា «គ្រា​អាសន្ន​ដែល​មិន​ធ្លាប់​មាន​» និង​បាន​ប្រាប់​មេ​ដឹកនាំ​ពាណិជ្ជកម្ម​ឲ្យ​ត្រៀម​ខ្លួន​សម្រាប់​វិបត្តិ​ដែល​មាន​រយៈពេល​យូរ​។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ គណបក្ស​កំពុង​កាន់​អំណាច​របស់​ប្រទេស​នេះ​ បាន​អំពាវនាវ​​ថវិកា​បន្ថែម​ ៣០០ ​ពាន់​លាន​​​វ៉ុន​ (២៥០ ​លាន​ដុល្លារ​) ដើម្បី​ជួយ​ក្រុមហ៊ុន​ក្នុង​ស្រុក​ឲ្យ​ផុត​ពី​ភាព​ចលាចល​នេះ ដែល​​កើន​ឡើង​ជាង​ ​២ ​ដង ​នៃ​អ្វី​ដែល​លោក​នាយក​រដ្ឋមន្ដ្រី​បាន​ស្នើសុំ​កាល​ពី ​១ ថ្ងៃ​មុន​។​

រហូត​មក​ដល់​ពេល​នេះ​ការ​បដិសេធ​​ការ​ចរចា​ប្រទេស ​ជប៉ុន​ ជា​ព័ត៌មាន​​មិន​ច្បាស់​លាស់​សម្រាប់ Samsung Electronics និង​ SK Hynix ជា​​​ក្រុមហ៊ុន​ទីផ្សារ​ឈាន​មុខ​គេ។​​

ក្រុមហ៊ុន ២ នេះ​ផ្គត់ផ្គង់​ដល់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈាន​មុខ​គេ​ដូចជា​​ក្រុមហ៊ុន Apple ក្រុមហ៊ុន Huawei និង​ក្រុមហ៊ុន ​Amazon នឹង​រួមគ្នា​មាន​ចំនួន​ជិត ​២ ភាគ ៣ នៃ​ទីផ្សារ​បន្ទះ​ឈីប​ពិភព​លោក។ ​នេះ​បើ​តាម​វិទ្យាសា្ថន​​ហិរញ្ញវត្ថុ Hana ​នៅ​ទីក្រុង​សេអ៊ូល​។​

លោក Ahn Ki-hyun អនុ​ប្រធាន​សមាគម​ឧស្សាហកម្ម​ឧបករណ៍​ពាក់​កណ្ដាល​ចម្លង​របស់​ប្រទេស​ កូរ៉េ​ បាន​ថ្លែង​ថា​៖ «​ប្រទេស​ កូរ៉េខាង​ត្បូង​ គឺ​ជា​​ប្រទេស​នាំ​មុខ​គេ​លើ​ពិភព​លោក ​នៅ​ពេល​​និយាយ​អំពី​ការ​ផលិត​បន្ទះ​ឈីប ​ហើយ​​ប្រទេស​ ជប៉ុន​ គឺ​ជា​ប្រទេស​នាំមុខ​​គេ​លើ​ពិភព​លោក​ខាង​ការ​ផលិត​សម្ភារ​សំខាន់ៗ​សម្រាប់​ការ​ផលិត​​បន្ទះ​​ឈីប»។​ ​

លោក​បន្ថែម​ថា​៖ «​ជាមួយ​នឹង​​ជម្លោះ​ពាណិជ្ជកម្ម​នេះ​ ប្រទេស​ ជប៉ុន​ និង​កូរ៉េ​ខាង​ត្បូង​កំពុង​បាត់បង់​ដៃ​គូ​ល្អ​បំផុត​។ ហើយ​មិន​មាន​​ប្រទេស​ណា​​មួយ​ក្នុង​ចំណោម​ប្រទេស​ ២ នេះ​ស្វែងរក​ជម្រើស​ដ៏​ល្អ​​​ក្នុង​រយៈពេល​វែង​បាន​នោះ​ទេ»៕ AFP/LA

អត្ថបទគួរចាប់អារម្មណ៍