ទីក្រុងប៉ារីសៈ បើទោះបីតម្លៃប្រេងឆៅបានងើបឡើងវិញបន្តិចពីវិបត្តិតម្លៃបណ្តាលមកពីវីរុសកូរ៉ូណាក៏ដោយ អ្នកប្រតិបត្តិក្នុងវិស័យប្រេង និងអ្នកជំនាញកំពុងចាប់ផ្តើមចោទសួរថា តើឧស្សាហកម្មនេះបានឆ្លងផុត ចំណុចរបត់នៃតម្រូវការឬនៅ?
ការធ្លាក់ចុះតម្លៃប្រេងឆៅក្នុងអំឡុងពេលនៃរលកទី ១ នៃការបិទចរាចរណ៍ទូទាំងសកលលោកបណ្តាលមកពីវីរុសកូរ៉ូណាដែលបណ្តាលឲ្យតម្លៃប្រេងធ្លាក់ចុះទៅក្នុងភាពអវិជ្ជមានរយៈពេលខ្លី ដោយសារការធ្លាក់ចុះតម្រូវការជាសកល ព្រោះយន្តហោះត្រូវបានចតទំនេរចោលនៅតែព្រលាន និងរថយន្តចតទំនេរនៅយានដ្ឋាន។
ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ព្យាករថា ជាមធ្យមភាគនៃតម្រូវការប្រេងប្រចាំថ្ងៃនឹងធ្លាក់ចុះចំនួន ៨ លានបារ៉ែលក្នុង ១ ថ្ងៃនៅឆ្នាំនេះ ជាការធ្លាក់ចុះប្រហែល ៨ ភាគរយធៀបនឹងឆ្នាំមុន។
ខណៈពេលដែលទីភ្នាក់ងាររំពឹងថា ការងើបឡើងមិនបានព្រាងទុកចំនួន ៥,៧ លានបារ៉ែលក្នុង ១ ថ្ងៃនៅឆ្នាំបន្ទាប់ខ្លួននៅតែព្យាករថា តម្លៃសរុបនឹងទាបជាងឆ្នាំ ២០១៩។ មានភាពមិនប្រាកដប្រជានៅតែអូសបន្លាយបន្តទៀតក្នុងវិស័យអាកាសចរណ៍។
អ្នកជំនាញខ្លះបានចោទជាសំណួរថាតើ តម្រូវការនឹងត្រឡប់ទៅកាន់កម្រិតកាលពីឆ្នាំ ២០១៩ ដែរឬទេ?
លោក Bernard Looney នាយកប្រតិបត្តិថ្មីនៃក្រុមហ៊ុនប្រេង BP មានមូលដ្ឋាននៅអង់គ្លេស បានលើកឡើងកាលពីខែឧសភាថា៖ «ខ្ញុំមិនគិតថា យើងដឹងពីរបៀបដែលរឿងនេះនឹងវិវត្តនោះទេ។ ខ្ញុំប្រាកដជាមិនដឹងទេ»។
ការរាលដាលកូវីដ១៩បានកើនឡើងយ៉ាងខ្លាំងនាពេលនោះ ហើយយន្តហោះស្ទើរទាំងអស់ត្រូវបានចតទំនេរ រីឯកម្មករបានបោះបង់ការទៅធ្វើការផ្ទាល់ ដោយជំនួសការធ្វើការពីផ្ទះ។
គំនិតនៃចំណុចខ្ពស់នៃប្រេងបានបង្កើតនូវការសង្ស័យជាយូរមកហើយ។
ភាគច្រើន វាត្រូវបានគេផ្តោតលើផលិតកម្មខ្ពស់ ដោយអ្នកជំនាញព្យាករថា តម្លៃនឹងឈានដល់តម្លៃខ្ពស់បំផុត ដោយសារតែការបូមប្រេងអស់ពីក្នុងដី។
ប៉ុន្តែក្នុងខែថ្មីៗនេះ គំនិតនៃតម្រូវការខ្ពស់បានក្លាយជានិន្នាការថ្មីដោយវត្តមានវីរុសកូរ៉ូណាធ្វើឲ្យការកាត់បន្ថយតម្រូវការឥន្ធនៈយ៉ាងសម្បើមសម្រាប់វិស័យដឹកជញ្ជូនតាមពីក្រោយ ដោយការផ្លាស់ប្តូរទៅកាន់ថាមពលស្អាតវិញ។
លោក Michael Bradshaw សាស្ត្រាចារ្យនៅសាលាពាណិជ្ជកម្ម Warwick បាននិយាយថា ក្រុមអ្នកបរិស្ថាននិយមត្រៀមរួចរាល់ក្នុងការបញ្ចុះបញ្ចូលដើម្បីរារាំងកិច្ចព្រមព្រៀងទីក្រុងប៉ារីសឲ្យក្លាយជាចំណុចគ្រោះថ្នាក់ផ្សេងទៀតនៃការរីករាលដាល ដោយសង្កត់ធ្ងន់ថា តម្រូវការសម្រាប់កិច្ចព្រមព្រៀងថ្មីនៃថាមពលបៃតងសម្រាប់ការងើបឡើងវិញ។
លោកបានប្រាប់អ្នកសារព័ត៌មានថា៖ «ប្រសិនបើពួកគេជោគជ័យតម្រូវការប្រេងប្រហែលមិនត្រឡប់ទៅកាន់ចំណុចកំពូល ដែលយើងបានឃើញនៅមុនកូវីដ១៩នោះទេ»។
លោកសាស្ត្រាចារ្យ Bradshaw បញ្ជាក់ថា វិស័យដឹកជញ្ជូនប្រហែលមិនងើបឡើងវិញពេញលេញទេ៖ «បន្ទាប់ពីការរីករាលដាល យើងប្រហែលមានឥរិយាបថផ្សេងចំពោះការធ្វើដំណើរតាមផ្លូវអាកាសអន្តរជាតិ ឬក៏របៀបរបបធ្វើការងារជាក់ស្តែង»៕ RR