ក្រុងវ៉ាស៊ីនតោនៈ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ប្រេង​របស់​បារាំង Total ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចុង​សប្តាហ៍​មុន​ថា ក្រុមហ៊ុន​មិន​ភ្ញាក់​ផ្អើល​ទេ​ដែល​ឃើញ​ថា តម្លៃ​ប្រេង​មួយ​បារ៉ែល​នឹង​កើន​ដល់ ១០០ ដុល្លារ​នៅ​ចុង​ឆ្នាំ​នេះ​នោះ​។

លោក Patrick Pouyanne បាន​ឲ្យ​ដឹង​ក្នុង​ព្រឹត្តិការណ៍​មួយ​ដែល​រៀបចំ​ឡើង​ដោយ​អ្នក​ជំនាញ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ថា​៖ «​យើង​ស្ថិត​ក្នុង​ពិភពថ្មី​មួយ​។ យើង​ស្ថិត​ក្នុង​ពិភព​មួយ​ដែល​ភូមិសាស្ត្រ​នយោបាយ​កំពុង​គ្រប់គ្រង​ទីផ្សារ​ម្តង​ទៀត​»​។

តម្លៃ​ប្រេង​បាន​កើន​ជា​បន្តបន្ទាប់​ចាប់ពី​រដូវក្តៅ ដោយសារ​ប្រទេស​ផលិត​ប្រេង មាន​បំណង​ទប់ស្កាត់​ការផ្គត់ផ្គង់ និង​ក្នុង​ពេល​មាន​ក្តីបារម្ភ​ពី​អស្ថិរភាព​ភូមិសាស្ត្រ​នយោបាយ​។ គិត​ត្រឹម​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ប្រេង​ប្រភេទ North Sea Brent បាន​កើនឡើង​ខ្ពស់​ជាង ៨០ ដុល្លារ​ជា​លើកដំបូង​គិត​ចាប់​ឆ្នាំ​ ២០១៤ ​មក​៕ BP