ជាទូទៅ ទ្រព្យសកម្ម​ដូចជា Bitcoin មិនមាន​ទំនាក់ទំនង​ជាមួយ​ទីផ្សារ​ភាគហ៊ុន​ទេ ប៉ុន្តែ​ទស្សនៈ​បច្ចុប្បន្ន​នៅក្នុង​ទីផ្សារ​រូបិយប័ណ្ណ​ឌីជីថល​ដ៏ធំ​មួយ​នេះ បាន​មាន​ទំនាក់ទំនង​ខ្លាំង​ជាមួយ​ទីផ្សារ​ធំៗ​ជាច្រើន​នៅក្នុង​ខែ​នេះ ស្រប​ពេលដែល​វិនិយោគិន​ចាប់ផ្តើម​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថ្មី ដើម្បី​រកប្រាក់​ចំណេញ​ក្នុង​សេដ្ឋកិច្ច​ដែល​កំពុង​ងើបឡើង​ក្រោយ​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​១៩​។

តម្លៃ Bitcoin បាន​ធ្លាក់ចុះ​ជាង ៩% ខណៈ​សារ​ក្នុង​គណនី Twitter របស់លោក Elon Musk ដែល​ជា​នាយកប្រតិបត្ដិ​ក្រុមហ៊ុន Tesla, Inc. បាន​បង្កឱ្យមាន​ភាពចម្រូងចម្រាស​មួយចំនួន ខណៈ​ដែល​វិនិយោគិន​ចាត់ទុក​នេះ​ជា​សញ្ញា​មួយ​ដែល លោក Elon Musk គ្រោង​នឹង​បោះបង់​ទុនវិនិយោគ​ចំនួន ១,៥ ​ពាន់​លាន​ដុល្លារ​របស់​គាត់​នៅក្នុង​ទីផ្សារ​រូបិយប័ណ្ណ​ឌីជីថល​។ ការលក់​ចេញ​ថ្មីៗ​របស់ Bitcoin អាច​បង្ហាញថា កម្រិត​ហានិភ័យ​ផ្សារភាគហ៊ុន​កំពុង​ផ្លាស់ប្តូរ​ទៅរក​ទិសដៅ​ធ្លាក់ចុះ​។

ឥឡូវនេះ គឺ​ពេលវេលា​ដែល​ក្រុមហ៊ុន​ចុះបញ្ជី​ក្នុង​ផ្សារភាគហ៊ុន​បញ្ចេញ​របាយការណ៍​ហិរញ្ញវត្ថុ ដូច្នេះ​វិនិយោគិន​នឹង​ផ្តោត​សំខាន់​ទៅលើ​អតិផរណា​។

ការបន្ត​កើនឡើង​នៃ​តម្លៃ​ទំនិញ​អាច​ធ្វើឱ្យ​ធនាគារ​កណ្តាល​រឹតបន្តឹង​គោលនយោបាយ​រូបិយវត្ថុ ដោយ​បង្កើន​អត្រា​ការប្រាក់​ក្នុង​រយៈពេល​ខ្លី​ដែល​នឹង​ប៉ះពាល់​ដល់​ភាគហ៊ុន និង​ទ្រព្យសម្បត្តិ​ផ្សេងទៀត​ដែល​បានទទួល​អត្ថប្រយោជន៍​ពី​គោលនយោបាយ​អត្រា​ការប្រាក់កម្ចី​ទាប​របស់​ធនាគារកណ្ដាល​។

ការជួញដូរ​កិច្ចសន្យា​អនាគត​លើ​តម្លៃ​មាស​ក៏​កំពុង​កើន​ឡើងដល់​កម្រិត​ខ្ពស់បំផុត​ចាប់តាំងពី​ដើមឆ្នាំ​នេះដែរ​។ ចំណែក​តម្លៃ​ប្រេង​វិញ គឺមាន​ស្ថិរភាព​នៅ​សប្តាហ៍​នេះ​ ដោយ​មាន​ការកើនឡើង​តិចតួច​ដោយសារ​តែ​ប្រាក់​ដុល្លារ​អាមេរិក​ខ្សោយ​។

សរុបមក ភាគហ៊ុន​អាមេរិក​នឹង​បន្ត​ពង្រឹង​ក្នុងពេល​មាន​បញ្ហា​ប្រឈម​ថ្មីៗ​នៃ​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​។ ដូច្នេះ វិនិយោគិន​គួរ​លក់ S&P 500 (SPX500) ដោយ​កំណត់​មុខងារ​បញ្ឈប់​ហានិភ័យ​ឱ្យ​ខ្ពស់ជាង ៤២៤០ (​ឯកតា​) និង​កំណត់​មុខងារ​យកប្រាក់​ចំណេញ​ទី​ ១៖ ៣៩០០-៣៩៥០ ទី​ ២៖ ៣៧០០-៣៧៦០ និង​ទី​ ៣៖ ៣៦៦០-៣៧០០៕