បន្ទាប់ពី​ការកើនឡើង​ជា​ប្រវត្តិសាស្ត្រ​នៃ​តម្លៃ​មាស​រហូត​ដល់​ជាង ២ ០០០ ដុល្លារ ​ក្នុង​ ១ ​អោនស៍​នាពេល​ថ្មីៗ​នេះ តើ​តម្លៃ​របស់​វា​នឹង​ចាប់ផ្តើម​ធ្លាក់​ថ្លៃ​វិញ​ឬ​យ៉ាងណា​? មួយរយៈ​ពេល​កន្លង​មក​នេះ ខ្លួន​ខ្ញុំ​ផ្ទាល់​ដែល​ជា​ប្រធាន​ប្រឹក្សា​យោបល់​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល (Golden FX Link Capital) បាន​ទទួល​ការសាកសួរ​ព័ត៌មាន​ជាច្រើន​ពី​សំណាក់​អ្នកលក់​មាស​បោះដុំ​ពាក់ព័ន្ធ​នឹង​តម្លៃ​របស់​មាស​ក៏ដូចជា​វិធីសាស្ដ្រ​ក្នុង​ការប្រើប្រាស់​ការជួញដូរ​លើ​ឧបករណ៍​និស្សន្ទ​ដើម្បី​បង្ការ​ហានិភ័យ​ពី​ការទិញ​មាស​របស់​ពួកគេ​។ ការជួញដូរ​លើ​ឧបករណ៍​និស្សន្ទ​នេះ​គឺជា​យុទ្ធសាស្ដ្រ​ដ៏ល្អ​មួយ​សម្រាប់​ការការពារ​អាជីវកម្ម​ក្នុង​អំឡុង​ពេល​ដែល​សេដ្ឋកិច្ច​កំពុង​រង​វិបត្ដិ ហើយ​ស្ថិត​ក្នុង​ស្ថានភាព​មួយ​មិន​ច្បាស់លាស់ បើ​មិន​ដូច្នោះ​ទេ ឈ្មួញ​ទិញ-លក់​មាស​អាច​ត្រឹមតែ​ទិញ​មាស​នៅ​តម្លៃ​ខ្ពស់ ហើយ​មើល​តម្លៃ​ធ្លាក់​ចុះ​វិញ​នៅ​ថ្ងៃ​បន្ទាប់​ប៉ុណ្ណោះ​។

ចំពោះ​តម្លៃ​មាស​ដែល​មាន​ការប្រែប្រួល​ខ្លាំង​ដូច​ពេល​នេះ​សម្រាប់​ឈ្មួញ​ទិញ​ដុំ ពួកគាត់​អាច​នឹង​ត្រូវ​រង់ចាំ​រយៈពេល​ច្រើន​ថ្ងៃ ច្រើន​សប្ដាហ៍ ឬ​ច្រើន​ខែ ដើម្បី​ទទួល​បាន​ផលចំណេញ​ពី​ការទិញ​មាស​របស់​ពួកគាត់ ប៉ុន្តែ​តាមរយៈ​ការជួញដូរ​ឧបករណ៍​និស្សន្ទ​វិញ​អ្នក​អាច​ប្រើប្រាស់​មុខងារ​កំណត់​ប្រាក់ចំណេញ​នៅ​ត្រឹម​ចំនួន​ណាមួយ និង​កំណត់​ហានិភ័យ​ក្នុង​ការជួញដូរ​ដោយ​ស្វ័យប្រវត្តិ​។

នៅក្នុង​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន ឈ្មួញ​ទិញ-លក់​មាស​ជាច្រើន​នៅ​តាម​បណ្ដា​ខេត្ដ​កំពុង​តែ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ពី​ការទិញ​មាស​ពី​អតិថិជន ដោយសារ​ឈ្មួញ​ទាំងនោះ​អាច​ចំណាយពេល​ច្រើន​ទៅ​លើ​ការលក់​មាស​ចេញ​វិញ​ទៅ​ឈ្មួញ​ធំៗ​នៅ​ទីក្រុង​ភ្នំពេញ ស្រប​ពេល​ដែល​តម្លៃ​មាស​អាច​ប្រែប្រួល​ច្រើន​ក្នុង​ចន្លោះ​ពេល​នោះ​។

ការជួញដូរ​តាមរបៀប​នេះ​គឺ​មិនមាន​ភាពងាយស្រួល​នោះ​ទេ ហើយ​វា​បង្ក​ឱ្យ​មាន​ក្ដីបារម្ភ​អំពី​សុវត្ថិភាព​ទៀតផង​។

ផ្ទុយទៅវិញ ជាមួយ​នឹង​វត្តមាន​នៃ​ទីផ្សារ​ឧបករណ៍​និស្សន្ទ អាជីវករ ឬ​អ្នកជួញដូរ​មាស​អាច​ទិញ-លក់​មាស​បាន​យ៉ាង​ងាយស្រួល​ពី​គ្រប់​ទីកន្លែង និង​គ្រប់​ពេលវេលា ប្រកប​ដោយ​សុវត្ថិភាព​បំផុត​។ សូម​ទាក់ទង​មកកាន់​ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ដើម្បី​សិក្សា​បន្ថែម​អំពី​វិធី​ការពារ​អាជីវកម្ម​តាមរយៈ​ការប្រើប្រាស់​ទីផ្សារ​ឧបករណ៍​និស្សន្ទ ក៏ដូចជា​សិក្សា​ពី​របៀប​ចាប់​យក​ឱកាស​មាស​នៃ​ការទាញ​យក​ផលចំណេញ​ពី​ទីផ្សារ​មួយ​នេះ​៕