យើងទាំងអស់គ្នាកំពុងស្ថិតនៅក្នុងពេលវេលាដ៏ស្មុគស្មាញ និងមិនច្បាស់លាស់មួយ ដែលពិតជាលំបាកសម្រាប់មនុស្សគ្រប់រូប និងមុខជំនួញគ្រប់ប្រភេទនៅជុំវិញពិភពលោក។ ដូចគ្នាដែរ ប្រទេសកម្ពុជា កំពុងទទួលរងផលប៉ះពាល់សេដ្ឋកិច្ច ដោយសារការរឹតត្បិតទៅលើការនាំទំនិញចេញចូល និងការធ្វើដំណើរនៅទូទាំងពិភពលោក ដែលកត្តានេះបានជះឥទិ្ធពលអវិជ្ជមានយ៉ាងខ្លាំងទៅលើវិស័យធំៗចំនួនពីររបស់កម្ពុជា គឺវិស័យវាយនភណ្ឌ និងវិស័យទេសចរណ៍។

នៅក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល យើងនៅតែមានជំហររឹងមាំ ដោយសារតែយើងស្ថិតនៅក្នុងវិស័យឧបករណ៍និស្សន្ទ ដែលជាវិស័យតែមួយគត់ដែលអាចប្រឈមនឹងស្ថានភាពបែបនេះយ៉ាងប្រាកដ។

តាមរយៈការទាញយកអត្ថប្រយោជន៍ពីបម្រែបម្រួលនៃទីផ្សារហិរញ្ញវត្ថុពិភពលោក ការជួញដូរឧបករណ៍និស្សន្ទ ដូចជារូបិយប័ណ្ណបរទេស ប្រេងឆៅ មាស និងផលិតផលកសិកម្ម អនុញ្ញាតឱ្យលោកអ្នកប្រើប្រាស់ដើមទុនដើម្បីបង្កើតផលចំណេញ ដោយហេតុថាអត្រាប្តូរប្រាក់ តែងតែមានការប្រែប្រួលជាប្រចាំថ្ងៃ ហើយតម្លៃនៃផលិតផលកសិកម្ម តែងមានការឡើងចុះស្របទៅតាមប្រតិកម្មរបស់វិនិយោគិននៅលើទីផ្សារ។

ការជួញដូរបែបនេះ គឺជាអ្វីដែលលោកអ្នកអាចធ្វើបាននៅពេលទំនេរ ឬនៅគ្រប់ពេលវេលានិងគ្រប់ទីកន្លែង ហើយយើងនៅទីនេះដើម្បីជួយលោកអ្នកក្នុងការសម្រេចចិត្ដឱ្យបានត្រឹមត្រូវ។

ក្នុងនាមជាប្រធានប្រឹក្សាហិរញ្ញវត្ថុនៃក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ខ្ញុំសូមស្វាគមន៍ និងលើកទឹកចិត្ដអ្នកទាំងអស់គ្នាឱ្យតាមដានព័ត៌មានថ្មីៗនិងការវិភាគប្រចាំសប្តាហ៍របស់យើងនៅលើសារព័ត៌មាន ភ្នំពេញប៉ុស្ដិ៍។

សប្តាហ៍នីមួយៗ នឹងមានការបង្ហាញពីទស្សនៈផ្សេងៗគ្នានៃអ្នកជំនាញរបស់យើងទៅលើទិសដៅនៃទីផ្សាររូបិយប័ណ្ណបរទេសសំខាន់ៗ ប្រេងឆៅ មាស ក៏ដូចជាផលិតផលជាច្រើនទៀត។

សូមអរគុណ និងសូមឱ្យជោគជ័យទាំងអស់គ្នា!