ពិធី​តាំង​ពិព័រណ៍​ទំនិញ​ប្រើ​ប្រាស់​ដ៏​ធំ​បំផុត​នៅ​ទ្វីប អាស៊ី នឹង​ប្រព្រឹត្តិ​ទៅ​ជា​ថ្មីម្ដង​ទៀត នៅ​ក្នុង​ខែ​តុលា ខាង​មុខ​នេះ​ហើយ។ ពិធី​នេះ​នឹង​អង្រួន​ចិត្ត​អ្នក​ចូលរួម​ទស្សនា​បាន​យ៉ាង​ច្រើន​មក​ពី​ជុំវិញ​ពិភព​លោក។

ពិធី​តាំង​ពិព័រណ៍​ដែល​មិន​គួរ​ឲ្យ​រំលង​នា​ឆ្នាំ​នេះ គឺជា​ឱកាស​មួយ​ដែល​លោក​អ្នក​អាច​ផ្សារ​ភា្ជប់​ទំនាក់​ទំនង​ឲ្យ​កាន់​តែ​ជិត​ស្និទ ជាមួយ​នឹង​ក្រុមហ៊ុន​អាស៊ី​លំដាប់​ពិភព​លោក​ជាច្រើន។

ដោយឡែក នៅ​ក្នុង​ឆ្នាំនេះ ពិធី​តាំង​ពិព័រណ៍​នឹង​ត្រូវ​រៀបចំ​ឡើង​ក្នុង​ទីក្រុង ហុងកុង ដែល​នឹង​ផ្ដល់​ឱកាស​ដ៏​ល្អ​សម្រាប់​អ្នក​ចូលរួម អាច​ស្វែង​រក​ជាវ​នូវ​គ្រប់​មុខ​ទំនិញ​ទាំងអស់​ក្នុង​ទីតាំង​តែ​មួយ​នៅ​ក្នុង​មជ្ឈមណ្ឌល។

ពិធី​តាំង​ពិព័រណ៍​នេះ​ទៀត​សោត នឹង​មាន​ការ​ដាក់​តាំង​នូវ​ផលិតផល​ទាន់​សម័យ​ជាច្រើន​ប្រភេទ ដែល​ទទួល​បាន​កេរ្តិ៍​ឈ្មោះ ល្បី​ល្បាញ​លើ​ឆាក​អន្តរជាតិ។

ទីក្រុង ហុងកុង ឥឡូវ​បាន​កែប្រែ​មុខ​មាត់​កា្លយ​ជា​ទីក្រុង​ដែល​គួរ​ជា​ទី​ទាក់​ទាញ​របស់​អ្នក​ជាវ​ទំនិញ អន្តរជាតិ​ដែល​មក​ពី​ជុំវិញ​ពិភព​លោក។ សូម​កុំ​ឲ្យ​ឱកាស​ដ៏​ល្អ​មួយ​នេះ​កន្លង​ផុត​ទៅ​ឲ្យ​សោះ ព្រោះ​វាជា​ពេល​វេលា​មួយ ដែល​លោក​អ្នក​អាច​ស្វែង​រក​ជាវ​នូវ​ផលិតផល​ដែល​មាន​គុណភាព​ខ្ពស់ ប្រកប​ដោយ​ការ​ច្នៃម៉ូដ​ទំនើប​ទាន់​សម័យ ពី​ប្រទេស​ក្នុង​តំបន់​អាស៊ី ជាមួយ​នឹង​តម្លៃ​សមរម្យ។

ក្រុមហ៊ុន​ទាំង​នោះ នឹង​ដាក់​តាំង​បង្ហាញ​នូវ​ផលិតផល ជាច្រើន​ប្រភេទ​ដែល​រួម​មាន​ដូចជា៖ គ្រឿង​បរិក្ខារ​តុបតែង​ក្នុង​ផ្ទះ ក្នុង​ចង្រ្កាន​បាយ ក្នុង​បន្ទប់​ទទួល​ទាន​អាហារ និង​គ្រឿង​បរិក្ខារ​បន្ទប់​ទឹក ល្បែង​កម្សាន្ត និង​សម្ភារៈ​ក្មេង​លេង​សម្រាប់​កុមារ​ ផលិតផល​តាម​រដូវកាល​ សម្ភារៈ​សិក្សា សម្ភារៈ​សម្រាប់​ដំណើរ​កម្សាន្ត និង​មាន​ផលិតផល ជាច្រើន​មុខ​ទៀត នៅ​ក្នុង​អំឡុង​ពេល​តាំង​ពិព័រណ៍។

គួររំលឹក​ថា នៅ​ក្នុង​ឆ្នាំ ២០១៧ ពិធី​តាំង​ពិព័រណ៍​នេះ មាន​ស្តង់​ពិព័រណ៍​រហូត​ទៅ​ដល់ ៥,៣១៥ ស្តង់ ដែល​បាន​ដាក់​តាំង​បង្ហាញ​នូវ មុខ​ទំនិញ​ជាច្រើន​ដែល​ត្រូវ​បាន​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន​ចំនួន ៤,០៨៥ មក​ពី​ជាង ៣០ ប្រទេស​លើ​ពិភព​លោក។

នៅក្នុង​ឆ្នាំ​នេះ អ្នក​រៀបចំ​កម្មវិធី​បាន​រំពឹង​ទុក​ថា នឹង​មាន​ក្រុមហ៊ុន​ប្រមាណ​ចំនួន ៤,០៥០ ក្រុមហ៊ុន ដែល​មក​ពី​ប្រទេស​ជាង ៣០ ជុំវិញ​ពិភព​លោក និង​មាន​ស្តង់​ពិព័រណ៍​រហូត​ទៅ​ដល់ ៥,៣០០ ស្តង់ ក្នុង​ពិព័រណ៍​នេះ​ផង​ដែរ ក៏​មាន​ដាក់​តាំង​បង្ហាញ​នូវ​ផលិតផល​ទំនើប​ទាន់​សម័យ និង​បច្ចេកវិទ្យា​ចុង​ក្រោយ​បំផុត​ជាច្រើន​មុខ​នៅ​ទីនោះ។

ក្រុម​អ្នក​រៀបចំ​កម្មវិធី​បាន​ជ្រើស​យក​កាល​បរិចេ្ឆទ​ដ៏​ល្អ​មួយ​សម្រាប់​ពិព័រណ៍​នេះ ដើម្បី​ឲ្យ​ត្រូវ​ជាមួយ​នឹង​ចន្លោះ​ពេល​វេលា​ដែល​មាន​ការ​ជាវ ផលិតផល​ខ្ពស់​បំផុត​ក្នុង​ខែ តុលា ដែល​សាកសម​សម្រាប់​អតិថិជន​មក​ពី​ជុំវិញ​ពិភព​លោក​ ហើយ​ក៏​ជា ការ​​ក្នុង​អំឡុង​ពេល​នៃ​ការ​ជាវ​ផលិតផល​នៅ​ក្នុង​តំបន់​ភាគ​ខាង​ត្បូង​ប្រទេស ចិន នារដូវកាល​ស្លឹកឈើ​ជ្រុះ។

ក្នុង​នាម​ជា​សហគមន៍​អាជីវកម្ម ពិព័រណ៍​ទំនិញ​ប្រើ​ប្រាស់​ក្នុង​រយៈពេល ៧ ថ្ងៃ​នេះ ដែល​ប្រព្រឹត្តិ៍​ទៅ​ព្រមៗ​គ្នា និង​រៀបចំ​ឲ្យ​អ្នក​ចូលរួម​ទស្សនា​អាច ទទួល​បាន​ផលិតផល​និង​សេវាកម្ម​នៅ​កន្លែង​តែ​មួយ និង​ក្រោម​ដំបូល​តែ​មួយ ដែល​វា​នឹង​អាច​ជួយ​សន្សំ​នូវ​ពេលវេលា​និង​ថវិកា​របស់​ពួកគាត់។

កាល​វិភាគ​នៃ​ការ​ដាក់​តាំង​ផលិតផល​ត្រូវ​បាន​បែង​ចែក​ជា​ពីរ​ដំណាក់​កាល​ ដែល​ដំណាក់​កាល​ទីមួយ​គឺ​ចាប់​ពី​ថ្ងៃទី ២០ ដល់ ២៣ ខែ​តុលា និង​ដំណាក់​កាល​ទីពីរ​គឺ​ចាប់​ពី​ថ្ងៃទី ២៧ ដល់ ២៩ ខែ តុលា ឆ្នាំ ២០១៨។

មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍ ហុងកុង លំដាប់​ពិភព​លោក​នឹង​ចូល​ខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សម្រាប់​ព្រឹត្តិការណ៍​នេះ ដែល​គ្រប់គ្រង​និង​ចាត់​ចែង​ដោយ​ក្រុមហ៊ុន​ ខមអេស៊ា លីមីតធីត ផ្ទាល់។

សូម​រួសរាន់​ឡើង រង្វាន់​ជាច្រើន​កំពុង​តែ​រង់ចាំ​អ្នក​ចូលរួម ក៏​ដូចជា​អតិថិជន​ទូទៅ។ សូម​មក​ទទួល​ភាព​រីករាយ​ជាមួយ​នឹង​ដំណើរ​កម្សាន្ត​ទិញ​ទំនិញ​ប្រកប​ដោយ​ការ​សន្សំ​សំចៃ តាម​រយៈការ​ដាក់​ពាក្យ​សុំ នូវ​កម្មវិធី​ឧបត្ថម្ភ​ពិសេស ដែល​នឹង​ផ្ដល់​ជូន​ដល់​រាល់​អតិថិជន​ដែល​បាន​បំពេញ​លក្ខខណ្ឌ​គ្រប់​គ្រាន់។

អតិថិជន​ដែល​បាន​បំពេញ​លក្ខខណ្ឌ​គ្រប់គ្រាន់ អាច​មាន​ឱកាស​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ រហូត​ទៅ​ដល់ ៤,៦០០ ដុល្លារ ហុងកុង ដោយ​គ្រាន់​តែ​ចូលរួម​ក្នុង​ពិធី​ពិព័រណ៍​លំដាប់​ពិភព​លោក​មួយ​នេះ៕