The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ទឹក​ប្រាក់ $១ ពាន់​​លាន​​អាច​បញ្ចូល​ទៅ​ក្នុង​​ក្រុមហ៊ុន Uber

ទឹក​ប្រាក់ $១ ពាន់​​លាន​​អាច​បញ្ចូល​ទៅ​ក្នុង​​ក្រុមហ៊ុន Uber

Content image - Phnom Penh Post
រថយន្តតាក់ស៊ី របស់​ក្រុមហ៊ុន​រថយន្ត​​ស្វ័យ​បើកបរ Uber។ AFP

ទឹក​ប្រាក់ $១ ពាន់​​លាន​​អាច​បញ្ចូល​ទៅ​ក្នុង​​ក្រុមហ៊ុន Uber

សានហ្វ្រានស៊ីស្កូៈ វិនិយោគិន​មួយ​ក្រុម រួម​ទាំង​ក្រុមហ៊ុន SoftBank Group កំពុង​ស្ថិត​ក្នុង​ការ​ពិភាក្សា​ដើម្បី​វិនិយោគ​ប្រាក់ ១ ពាន់​លាន​ដុល្លារ ឬ​ច្រើន​ជាង​នេះ​ក្នុង​អាជីវកម្ម​រថយន្ត​ស្វ័យ​បើកបរ​របស់​ក្រុមហ៊ុន Uber។ នេះ​បើ​យោង​តាម​កាសែត Wall Street Journal កាល​ពី​ថ្ងៃ​ពុធ។

លទ្ធភាព​នៃ​ការ​ចាក់​បញ្ចូល​សាច់​ប្រាក់​វិនិយោគ​នេះ ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​រថយន្ត​​ស្វ័យ​បើកបរ​របស់​ក្រុមហ៊ុន Uber​ មាន​​តម្លៃ​ពី ៥ ទៅ ១០ ពាន់​លាន​ដុល្លារ​នេះ បាន​កើត​មាន​ឡើង ខណៈ​ដែល​ក្រុមហ៊ុន​ផ្តល់​សេវា​ហៅ​តាក់ស៊ី​ជិះ​មួយ​នេះ​ដើរ​ឆ្ពោះទៅ​រក​ការ​បោះផ្សាយ​លក់​​មូលបត្រ​ជា​លក់​ដំបូង​នៅ​ក្នុង​ផ្សារហ៊ុន។

កាសែត Wall Street Journal បាន​រាយការណ៍​ថា ស្ថិត​​ក្រោម​លក្ខខណ្ឌ​ដែល​កំពុង​ពិភាក្សា​គ្នា​នេះ មូលនិធិ Vision Fund របស់​ក្រុមហ៊ុន SoftBank របស់​ជប៉ុន និង​វិនិយោគិន​ផ្សេង​ទៀត រួម​ទាំង​ក្រុមហ៊ុន​ផលិត​រថយន្ត​មួយ​ផង​ដែរ​នោះ នឹង​មាន​ភាគហ៊ុន​ភាគ​ច្រើន​ក្នុង​អង្គភាព​រថយន្ត​ស្វ័យ​បើកបរ​របស់​ក្រុមហ៊ុន Uber នេះ។

ដឹកនាំ​ដោយ​លោក Masayoshi Son ប្រធាន​ក្រុមហ៊ុន SoftBank មូលនិធិ Vision Fund បាន​វិនិយោគ​យ៉ាង​ច្រើន​ដោយ​​​អារ៉ាប៊ី​សាអ៊ូឌីត។

កាសែត​នេះ​បាន​ពិពណ៌នា​​ការ​​ពិភាក្សា​ដែល​ស្ថិត​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​​នេះ​ថា​អាច​ប្រែប្រួល ហើយ​លទ្ធភាព​នៃ​ការ​សម្រេច​បាន​កិច្ច​ព្រមព្រៀង​មួយ​អាច​មិន​កើត​ឡើង​ក៏​ថា​បាន។

ក្រុមហ៊ុន Uber ស្ថិត​ក្នុង​ការ​ប្រណាំង​ប្រជែង​មួយ​ជាមួយ​ក្រុមហ៊ុន Waymo ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Google និង​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត រួមទាំង​ក្រុមហ៊ុន​ផលិត​រថយន្ត​ធំៗ ដើម្បី​អភិវឌ្ឍ​រថយន្ត​ស្វ័យ​បើកបរ។

ក្រុមហ៊ុន Waymo បាន​ឲ្យ​ដឹង​នៅ​ខែ​នេះ​ថា ខ្លួន​នឹង​លក់​បច្ចេកវិទ្យា​ថ្មី​សំខាន់​មួយ​ទៅ​ឲ្យ​ក្រុមហ៊ុន​​ដែល​មិន​​​​ប្រកួត​ប្រជែង​ក្នុង​វិស័យ​រថយន្ត​ស្វ័យ​បើកបរ​របស់​ខ្លួន៕ AFP/KC

អត្ថបទគួរចាប់អារម្មណ៍