ទីក្រុងវ៉ាស៊ីនតោនៈ ធនាគារកណ្ដាលអាមេរិកទីបញ្ចប់មានអ្វីដែលខ្លួនចង់បាន និងបានព្យាករសញ្ញានៃការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចអាមេរិកថា អាចធ្វើឲ្យដូចដើមវិញក្រោយការខូចខាតមួយចំនួនដែលបណ្ដាលឡើង ដោយសារតែការរីករាលដាលជំងឺកូវីដ១៩។
ប៉ុន្តែនៅពេលគណៈកម្មាធិការទីផ្សារបើកចំហសហព័ន្ធ (FOMC) ដែលបង្កើតគោលនយោបាយរបស់ធនាគារកណ្ដាលអាមេរិកមួយនេះ បើកដំណើរការកិច្ចប្រជុំរយៈពេល ២ ថ្ងៃរបស់ខ្លួនកាលពីថ្ងៃអង្គារ ក្រុមអ្នកវិភាគមិនរំពឹងថា ក្រុមមន្ដ្រីនឹងបង្កើនអត្រាការប្រាក់ ឬបើមិនដូច្នេះទេនឹងផ្ដល់សញ្ញាណាមួយនៃការលុបចោលពីគោលនយោបាយប្រាក់ងាយស្រួលដែលបានដាក់ចេញ ដើម្បីជួយឲ្យមានការស្ទុះងើបឡើងវិញរបស់អាមេរិក ទោះបីជាមនុស្សមួយចំនួនបារម្ភអំពីការកើនឡើងអតិផរណាក៏ដោយ។
លោក Andrew Hunter សេដ្ឋវិទូជាន់ខ្ពស់អាមេរិកនៅក្រុមហ៊ុនបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា៖ «មិនមាននរណាម្នាក់រំពឹងថា នឹងមានការផ្លាស់ប្តូរគោលនយោបាយសំខាន់ៗណាមួយទាក់ទងនឹងអត្រាការប្រាក់ ឬការទិញទ្រព្យសកម្មរបស់ធនាគារកណ្ដាលអាមេរិកនោះទេ»។
តាមពិត ក្រុមមន្ដ្រីធនាគារកណ្ដាលអាមេរិកបានបញ្ជាក់យ៉ាងច្បាស់លាស់ថា ពួកគេនឹងមិនត្រូវបានធ្វើឲ្យភ្ញាក់ផ្អើលតាមរយៈការបង្កើនតម្លៃទៅក្នុងប្រតិបត្តិការរហ័សខ្លាំងពេក និងការកាត់បន្ថយវិធានការលើកទឹកចិត្ត។
រដ្ឋាភិបាលក្នុងរយៈពេលជាច្រើនសប្ដាហ៍ថ្មីៗនេះ បានរាយការណ៍សញ្ញាលើកដំបូងថា ការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ កំពុងបណ្ដាលឲ្យកម្មករដែលផ្អាកការងារត្រឡប់ទៅធ្វើការវិញ និងការបញ្ចប់ការទទួលរងរបស់ក្រុមហ៊ុនដែលរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារតែការបិទខ្ទប់ ដើម្បីទប់ស្កាត់ការឆ្លងជំងឺ។
ទិន្នន័យក្រសួងការងារបានបង្ហាញថា ការដាក់ពាក្យគ្មានការងារធ្វើបានធ្លាក់ចុះដល់ចំណុចទាបបំផុតចាប់តាំងពីការរីករាលដាលជំងឺបានចាប់ផ្ដើម ខណៈដែលសេដ្ឋកិច្ចទទួលបានការងារជាថ្មីចំនួន ៩១៦ ០០០ តំណែងកាលពីខែមីនា ដែលជំរុញអត្រាគ្មានការងារធ្វើធ្លាក់ចុះបន្តិច។
ការលក់រាយបានកើនឡើងកាលពីខែមីនា ដល់កម្រិតមួយចំនួន ២៧,៧ ភាគរយខ្ពស់ជាងអត្រាមុនការរីករាលដាលជំងឺកាលពីឆ្នាំ ២០២០ ខណៈដែលសន្ទស្សន៍សេវាកម្មរបស់វិទ្យាស្ថានគ្រប់គ្រងការផ្គត់ផ្គង់បានកើនឡើងដល់កម្រិតខ្ពស់មិនធ្លាប់មានកាលពីខែមុន និងការលក់ផ្ទះថ្មីបានកើនឡើងដល់កម្រិតខ្ពស់រយៈពេល ១៥ ឆ្នាំ៕ LA









