ភ្នំពេញៈ ស្ថាប័ន​ហិរញ្ញវត្ថុ និង​អង្គការ​សេដ្ឋកិច្ច​ជាច្រើន​រួមមាន​ធនាគារជាតិ​នៃ​កម្ពុជា​វេទិកា​សេដ្ឋកិច្ចពិភពលោក ធនាគារកណ្តាល គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុជាង​ ៤០ អ្នកសិក្សា​ស្រាវជ្រាវ និង​អង្គការ​ពិភពលោក​នឹង​រួមគ្នា​បង្កើត​ទម្រង់​នៃ​ប្រព័ន្ធ​ទូទាត់​ជាតិ​ដែល​ស្រដៀង​គ្នា​មួយ​ដែល​មាន​ឈ្មោះថា រូបិយប័ណ្ណ​ឌីជីថល​នៃ​ធនាគារកណ្តាល (CBDC) ដើម្បី​ឆ្ពោះទៅរក​ការធ្វើ​ទំនើបកម្ម​នៃ​រូបិយប័ណ្ណ​ឌីជីថល​ទៅក្នុង​សេដ្ឋកិច្ច​សកល​។

បើ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ដែល​បាន​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​វេទិកា​ពិភពលោក​ប្រចាំឆ្នាំ​ ២០២០ កាលពី​ថ្ងៃទី ២១ ដល់​ថ្ងៃ​ទី​ ២៤ ខែ​មករា ឆ្នាំ ២០២០ នៅ​ទីក្រុង​ដាវ៉ូស ប្រទេស​ស្វ៊ីស រូបិយប័ណ្ណ​ឌីជីថល​ (CBDC) បានបង្ហាញ​ពី​សក្តានុពល​នៃ​ដំណោះស្រាយ​ជាច្រើន រួមមាន​ដំណោះស្រាយ​ហិរញ្ញវត្ថុ និង​ប្រព័ន្ធ​ទូទាត់​ដ៏មាន​ប្រសិទ្ធភាព​។

លោកស្រី Sheila Warren ប្រធាន Blockchain and Distributed Ledger Technology នៃ​វេទិកា​សេដ្ឋកិច្ចពិភពលោក​បាន​ឲ្យ​ដឹងថា​វា​មាន​សារៈសំខាន់​ណាស់​ដែល​ធនាគារ​កណ្តាល​ត្រូវ​វិភាគ​ដោយ​ប្រុងប្រយ័ត្ន​នៃ​ឱកាស និង​បញ្ហា​ប្រឈម​នានា​។

លោកស្រី​ថ្លែងថា​៖ «​ដោយសារ​ធនាគារកណ្តាល​ត្រូវ​ផ្តល់​តួនាទី​សំខាន់​ក្នុង​សេដ្ឋកិច្ច​​សកល​រាល់​ការអនុវត្ត​រូបិយប័ណ្ណ​ឌីជីថល​ណាមួយ​ដោយ​រួមទាំង​សក្តានុពល​ដែល​ជា​បច្ចេកវិទ្យា blockchain ផង​នោះ វា​នឹង​មាន​ផលប៉ះពាល់​ខ្លាំង​ទាំង​ក្នុងស្រុក និង​អន្តរជាតិ​»​។

លោកស្រី Ashley Lannquist ប្រធាន​គម្រោង​នៃ​វេទិកា​សេដ្ឋកិច្ចពិភពលោក បាន​លើកឡើង​ថា​៖ «​យើង​បាន​ធ្វើការ​ជាមួយ​ធនាគារ​កណ្តាល​ជាង​ ១២ ក៏ដូចជា​អ្នកដឹកនាំ​ក្នុង​វិស័យសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​បង្កើត​ការវាយតម្លៃ និង​រៀបចំ​រូបិយប័ណ្ណ​ឌីជីថល​សាមញ្ញ​មួយ​នៅ​ជុំវិញ​ពិភពលោក​»​។

លោកស្រី ជា សិរី អគ្គនាយិកា​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា​មិន​អាច​ទាក់ទង​សុំ​មតិយោបល់​ទៅលើ​គម្រោង​នេះ​បាន​ទេ​កាលពី​ថ្ងៃអាទិត្យ​។

បើ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ធនាគារជាតិ​នៃ​កម្ពុជា​បាន​អភិវឌ្ឍ​ជាដំបូង​នៃ​ទម្រង់​ស្រដៀង​គ្នា​នៃ​រូបិយប័ណ្ណ​ឌីជីថល​ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង Bakong ដោយ​បាន​ចាប់ផ្តើម​សាកល្បង​ដឹកនាំ​ជាមួយ​ភាពរស់រវើក និង​បរិស្ថាន​កំណត់​កាលពី​ថ្ងៃទី​ ១៨ ខែ​កក្កដា ឆ្នាំ​ ២០១៩ និង​មាន​ផែនការ​ប្រកាស​ផ្សាយ​នៅ​ដើមឆ្នាំ​ ២០២០​។

សេចក្តី​ប្រកាស​បាន​ឲ្យ​ដឹងថា​៖ «​បញ្ហា​ជាក់លាក់​មួយ​ត្រូវបាន​កំណត់​។ វា​ត្រូវការ​ការតភ្ជាប់​ជា​បំណែក​មួយ​ទូទាត់​ជាមួយ​សេដ្ឋកិច្ច​ដែល​គ្រប់គ្រង​ដោយ​ទម្លាប់​ប្រើប្រាស់​សាច់ប្រាក់​យ៉ាងច្រើន​ជាមួយ​ធនាគារ​ពាណិជ្ជកម្ម ពាណិជ្ជករ និង ប្រជាជន​ដែល​មិន​ប្រើប្រាស់​សេវា​របស់​ធនាគារ ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​សាច់​បង់ប្រាក់ និង​បង្កើន​បរិយាប័ន្ន​ហិរញ្ញវត្ថុ​។ ការអភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់​ដែល​មាន​មូលដ្ឋាន​លើ blockchain គឺជា​ដំណោះស្រាយ​សម្រាប់​បញ្ហា​ប្រឈម​ទាំងនេះ​»៕