ភ្នំពេញៈ ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​សម្រេច​ដក​វិញ្ញាបន​បត្រ​ប្រតិបត្តិការ​ពី​គ្រឹះ​ស្ថាន​ឥណទាន​ជន​បទ ឬ​ប្រតិបត្តិករ​ឥណទាន​ចំនួន ១១ ដោយសារ​គ្រឹះ​ស្ថាន​ទាំង​នេះ​បាន​ខក​ខាន​មិន​បាន​អនុវត្ត​តាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​ជាតិ​ដែល​បាន​ចេញ​ផ្សាយ​នៅ​ល្ងាច​ថ្ងៃ​នេះ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ គ្រឹះស្ថាន​ឥណទាន​ជនបទ ឬ​ប្រតិបត្តិករ​ឥណទាន​ទាំង ១១ នេះរួម​មាន ១) សមាគម​ជាតិ​ទ្រទ្រង់​កសិផល ២) វិទ្យាស្ថាន​សន្តិភាព​និង​អភិវឌ្ឍន៍ ៣) អង្គការ​លូថេរ៉េន បម្រើ​ពិភព​លោក (អង្គការ​ជីវិត​ថ្លៃថ្នូរ) ៤) អង្គការ​អភិវឌ្ឍ​ជន​បទ​ខ្មែរ ៥) ស៊ី ខេ អឹម អេហ្វ ជី ៦) អង្គការ​សប្បុរស ៧) អង្គការ​ទ្រទ្រង់​សមាគម​បង្កើន​ការ​អភិវឌ្ឍន៍ ៨) អង្គការ​ជោគ​ជ័យ ៩) អង្គការ​ឥណទាន​កម្ពុជា (អាយ ខេ ហ្វាយ​នែន) ១០) អង្គការ ច័ន្ទ សុខសាន្ត ១១) សមាគម​អភិវឌ្ឍន៍​កសិកម្ម និង​ទេសចរណ៍៕

សូមរង់ចាំអានព័ត៌មានពិស្តារ...