The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ធនាគារ​ធំៗ​របស់​កូរ៉េ​ខាង​ត្បូង Woori និង IBK ធ្លាក់ចុះ​ប្រាក់ចំណេញ​យ៉ាង​គំហុក​ក្នុង​ឆមាស​កន្លង​ទៅ​នេះ

ធនាគារ​ធំៗ​របស់​កូរ៉េ​ខាង​ត្បូង Woori និង IBK ធ្លាក់ចុះ​ប្រាក់ចំណេញ​យ៉ាង​គំហុក​ក្នុង​ឆមាស​កន្លង​ទៅ​នេះ

Content image - Phnom Penh Post
ប្រាក់ចំណេញ​សុទ្ធ​របស់​ធនាគារ Woori ​សម្រាប់​ត្រីមាស​ទី​ ២ ពី​ខែមេសា ​ដល់​ខែមិថុនា​ បាន​រអិល​ធ្លាក់​ដល់​ ៤៥,២៨ ​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំមុន។ រូបថត Woori Bank

ធនាគារ​ធំៗ​របស់​កូរ៉េ​ខាង​ត្បូង Woori និង IBK ធ្លាក់ចុះ​ប្រាក់ចំណេញ​យ៉ាង​គំហុក​ក្នុង​ឆមាស​កន្លង​ទៅ​នេះ

ក្រុងសេអ៊ូលៈ ធនាគារ និង​សួន​ឧស្សាហកម្ម​កូរ៉េ​បាន​បង្ហាញ​កាលពី​ដើម​សប្តាហ៍​នេះ​អំពី​ប្រាក់ចំណេញ​សុទ្ធ​របស់​ពួកគេ​ធ្លាក់ចុះ​ ៤៥ ​ភាគរយ​ និង​ ២៥ ​ភាគរយ​រៀង​គ្នា​ក្នុង​ត្រីមាស​ទី​ ២ ​ដែល​ទាញ​ទម្លាក់​ដោយ​ហានិភ័យ​កើតចេញ​ពី​វីរុស​កូរ៉ូណា និង​ការផ្តល់​មូលនិធិ​វិនិយោគ​ខុស​។

ប្រាក់ចំណេញ​សុទ្ធ​របស់​ធនាគារ Woori ​សម្រាប់​ត្រីមាស​ទី​ ២ ពី​ខែមេសា ​ដល់​ខែមិថុនា​ បាន​រអិល​ធ្លាក់​ដល់​ ៤៥,២៨ ​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំមុន​ដល់​ចំនួន​ ១ ​ពាន់​លានវ៉ុន (៥៧០,២ ​លាន​ដុល្លារ​) ខណៈ​ដែល​ប្រាក់ចំណេញ​ប្រតិបត្តិការ​ធ្លាក់​ ៣៥,០៤ ​ភាគរយ​ដល់​ ១,៣ ​ពាន់​ពាន់​លាន​វ៉ុន ប៉ុន្តែ​ប្រាក់ចំណូល​បាន​កើនឡើង​ ២១,៣៤ ​ភាគរយ​ដល់​ ១៣,៨ ​ពាន់​ពាន់​លាន​វ៉ុន​។

ក្រុមហ៊ុន​គ្រប់គ្រង​ហិរញ្ញវត្ថុ​យក្ស​ដែល​កាន់​អាជ្ញាប័ណ្ណ​ធនាគារពាណិជ្ជ​នេះ​បាន​ជួបប្រទះ​នូវ​ការធ្លាក់ចុះ​ប្រាក់ចំណេញ​រហូតដល់​ទៅ​ ៤៤ ​ភាគរយ​ ដែលមាន​ចំនួន​ ៦៦០,៥ ​ពាន់​លាន​វ៉ុន​ សម្រាប់​ឆមាស​ដំបូង​ឆ្នាំ​ ២០២០ ​នេះ​។

ធនាគារ​គូប្រជែង​របស់​ Woori គឺ​ធនាគារ​រដ្ឋ IBK បានបង្ហាញ​នូវ​ប្រាក់ចំណេញ​ធ្លាក់ចុះ​ ៣២០,៦ ​ពាន់​លាន​វ៉ុន​ដែល​មាន​ទំហំ​ ២៥,៣ ​ភាគរយ​ដោយ​ប្រាក់ចំណេញ​ប្រតិបត្តិការ​មាន​រហូតដល់​ទៅ​ ២៦ ​ភាគរយ​ដល់​ចំនួន​ ៤២៦,៧ ​ពាន់​លាន​វ៉ុន​។ ប្រាក់ចំណូល​របស់​ធនាគារ​ IBK ​ក៏​ធ្លាក់ចុះ​ ២៥,២ ​ភាគរយ​ដល់​ចំនួន ៣,៩ ​ពាន់​ពាន់​លាន​វ៉ុន​ក្នុង​ត្រីមាស​កន្លង​ទៅ​នេះ​។

ខណៈពេល​ដែល​ធនាគារ​លើកឡើង​ពី​ការរីករាលដាល​ថ្មីៗ​ចុងក្រោយ ជា​មូលហេតុ​នៅ​ពីក្រោយ​ប្រតិបត្តិការ​ដ៏ខ្សោយ​របស់ខ្លួន ហានិភ័យ​ផ្សេងទៀត រួមមាន​អត្រា​ការប្រាក់​ទាប​កំណត់​ដោយ​ធនាគារ​កណ្តាល​កូរ៉េ និង​ការលក់​មិន​ត្រឹមត្រូវ​នៃ​ផលិតផល​ទាក់ទង​នឹង​ឧបករណ៍​និស្សន្ទ​។

លោក Sohn Taeseung ប្រធាន​ Woori បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ប្រកាសថា​៖ «​តួលេខ​ធ្លាក់ចុះ​សម្រាប់​ឆមាស​ដំបូង​ឆ្នាំនេះ​បណ្តាល​មកពី​ការផ្ទុះ​ឡើង​នៃ​វីរុស​កូរ៉ូណា​មាន​រយៈពេល​យូរ​ជាង​រំពឹងទុក និង​ការវិនិយោគ​បន្ថែម​ដើម្បី​ទប់ទល់​ភាពមិន​ច្បាស់លាស់​»​។

ការសម្រេចចិត្ត​របស់​ធនាគារកណ្តាល​កូរ៉េ​ដើម្បី​ទម្លាក់​អត្រា​ការប្រាក់​ដល់​កម្រិត​ទាប​បំផុត ០,៥ ​ភាគរយ​ក្នុង​ប្រវត្តិសាស្ត្រ​កាលពី​ខែ​ឧសភា​ដើម្បី​ទប់ស្កាត់​ការធ្លាក់ចុះ​ផ្នែក​សេដ្ឋកិច្ច​ឲ្យ​នៅ​កម្រិត​តិច​ជា​អប្បបរមា​ពី​ការរីករាលដាល​នៃ​កូវីដ​១៩ បាន​បណ្តាល​ឲ្យ​ធ្លាក់ចុះ​ការដាក់​ប្រាក់​សន្សំ​មាន​កាលកំណត់ និង​គណនី​សន្សំ​ចរន្ត​ដែល​ផ្តល់​ដោយ​អ្នកផ្តល់​កម្ចី​ក្នុង​មូលដ្ឋាន​ដល់​ជិត​សូន្យ​ភាគរយ​។

ការគិត​កម្រៃ​ពី​ផលិតផល និង​កម្ចី​នៅតែ​ជា​ប្រភព​សំខាន់​សម្រាប់​ប្រាក់ចំណូល​នៅ​ធនាគារ​កូរ៉េ​ដែល​ធ្វើឲ្យ​អ្នកជំនាញ​អំពាវនាវ​ចំពោះ​តម្រូវការ​ដើម្បី​ធ្វើ​ពិពិធកម្ម​ជម្រើស​របស់​ពួកគេ​។

ធនាគារ Woori និង IBK ទាំង​ ២ ​នេះ​ស្ថិតក្រោម​ការរង​ការពិន័យ​ចំពោះ​ការលក់​មិន​ត្រឹមត្រូវ​នូវ​មូលនិធិ​ដែល​នាំ​ឲ្យ​មាន​បញ្ហា​ដល់​អតិថិជន​ជាមួយ fiasco ​ទាក់ទង​ទៅនឹង​ផលិតផល​មាន​ហានិភ័យ​ខ្ពស់ ដែល​នាំឲ្យ​ប៉ះពាល់​ដល់​ទឹកចិត្ត​អ្នកវិនិយោគ និង​ធ្វើឲ្យ​មាន​លំហូរ​សាច់ប្រាក់​យឺតយ៉ាវ​ទៅក្នុង​មូលនិធិ​ភាគហ៊ុន​ឯកជន​។

យោង​តាម​សមាគម​វិនិយោគ​ហិរញ្ញវត្ថុ​កូរ៉េខាងត្បូង មូលនិធិ​ភាគហ៊ុន​ឯកជន​ស្ថិតក្រោម​ការគ្រប់គ្រង​បច្ចុប្បន្ននេះ​មាន​ចំនួន​ ២០,៧ ​ពាន់​លាន​វ៉ុន​ គិត​ត្រឹម​ខែឧសភា​ដែល​ធ្លាក់ចុះ​ពី​ ៥០០ ​ពាន់​លាន​វ៉ុន​។ តួលេខ​នេះ​បង្ហាញ​ឲ្យ​ឃើញ​នូវ​កម្រិត​ទាប​បំផុត​ចាប់តាំងពី​ខែកក្កដា​ឆ្នាំ​ ២០១៨ ​មក​។ ធនាគារ IBK បាន​លក់​មូលនិធិ​ចំនួន​ ៦៩,៥ ​ពាន់​លាន​វ៉ុន​ ដែល​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​សន្ទនីយភាព​ដែល​បាន​លក់​ដល់​វិនិយោគិន​ ២០០ ​នាក់​កន្លងមក​៕ Koreaherald_ANN/RR

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញ៖ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក​ កើត ​រិទ្ធ​ បាន​ប្រាប់​ឯកអគ្គ​រាជទូត​អូស្ត្រាលី​លោក ​Pablo​ Kang ​នៅ​ក្នុង​ជំនួប​កាល​ពី​ថ្ងៃ​អង្គារ នៅ​ក្រសួង​យុត្តិធម៌​ថា​ ការ​ចាប់​ខ្លួន​បុគ្គល​ណា​មួយ​ដោយ​សមត្ថកិច្ច គឺ​ធ្វើ​ទ្បើង​ដោយ​អនុលោម​តាម​ច្បាប់​​កម្ពុជា។​

  • ភ្នំពេញ៖ ដោយ​សង្កេត​ឃើញ​ពី​ការ​ប្រឈម​របស់​​ប្រជាកសិករ​កម្ពុជា​​មួយ​ចំនួន​ ជាពិសេស​អ្នក​នៅ​ទី​ដាច់​ស្រយាល​ ដែល​បាត់បង់​ទីផ្សារ​​​​ព្រោះ​តែ​វិបត្តិ​កូវីដ យុវជន ​១ ក្រុម ​បាន​រួមគ្នា​បង្កើត​គម្រោង​ COVID Farmer Hacker ដើម្បី​ជួយ​​អ្នក​ខិតខំ​ដាំដុះ​តែ​ត្រូវ​រងគ្រោះ​ពី​ការ​រំខាន​ដល់​​​សេដ្ឋកិច្ច​​បង្ក​ដោយ​វីរុស​កូរ៉ូណា។​

  • ភ្នំពេញ៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រាសាក់ ​​ដែល​ចុះ​បញ្ជី​សញ្ញាប័ណ្ណ​សាជីវកម្ម​នៅ​ផ្សារ​មូលបត្រ​កម្ពុជា ​(CSX) បាន​រាយការណ៍​អំពី​ប្រតិបត្តិការ​អាជីវកម្ម​ដ៏​ល្អ​ប្រសើរ​នៅ​ត្រីមាស​ទី​២ ​ឆ្នាំ​នេះ ទោះបី​ជា​​ខ្លួន​ទទួល​រង​នូវ​សម្ពាធ​ខ្លះៗ​ពី​ការ​រីក​រាលដាល​ជំងឺ​កូវីដ ​១៩ ​ដែល​បណ្ដាល​ឱ្យ​សេដ្ឋកិច្ច​របស់​កម្ពុជា មាន​ការ​ធ្លាក់ចុះ​ក៏​ដោយ​។​

  • ភ្នំពេញ៖ ​លោកស្រី​ ​ភឿង​ សកុណា ​រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​សេចក្ដី​ណែនាំ​ដល់​គ្រប់​អង្គភាព​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង​វប្បធម៌ ​និង​គ្រប់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ​អនុវត្ត​នីតិវិធី​ និង​ទម្រង់​បែបបទ​នៃ​ការ​គ្រប់គ្រង​អាជីវកម្ម​កាត់សក់​ ​អ៊ុត​សក់​ និង​លម្អ​ក្រចក

  • ភ្នំពេញ៖ ​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​លោក ​ម៉ម​ ប៊ុន​ហេង បាន​ជំរុញ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ ដែល​ធ្វើ​ការ​ផ្នែក​គាំពារ​មាតា​ និង​ទារក​ ត្រូវ​​បង្កើន​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​អំពី​សារៈសំខាន់​នៃ​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​ និង​ហានិភ័យ​ពី​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​គោ​ម្សៅ​ផ្សំ​តាម​រូបមន្ត​ទាំង​នៅ​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ។

  • មណ្ឌលគិរី៖ សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី ពី​ម្សិលមិញ​បាន​សម្រេច​ឃុំ​ខ្លួន​ចាងហ្វាង​សារព័ត៌មាន​អនឡាញ​ម្នាក់​នៅ​ពន្ធនាគារ​​ខេត្ត​ក្រោម​បទ​ចោទ ​«ឈូស​ឆាយ​ដី​ព្រៃ​ដោយ​គ្មាន​ការ​អនុញ្ញាត​» បន្ទាប់​ពី​សមត្ថកិច្ច​ឃាត់​ខ្លួន​កាល​ពី​​ថ្ងៃទី ២២ កញ្ញា ​តាម​ដីកា​តុលាការ​ពាក់ព័ន្ធ​ការ​ឈូស​ឆាយ​ដី​ព្រៃ ​និង​ប្រើប្រាស់​សារធាតុ​ញៀន។