ធនាគារ​ឯកទេស​វីង (​ខេមបូឌា​) លីមីតធីត ដែល​ជា​អ្នកផ្តល់​សេវា​ធនាគារ​ចល័ត ឈាន​មុខ​គេ​នៅ​កម្ពុជា និង​ធនាគារ ABA ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឌីជីថល​ឈានមុខ​គេ​នៅ​កម្ពុជា​បាន​ចាប់​ដៃគូ​ជាមួយគ្នា​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​ ២៨ ខែ​មករា ឆ្នាំ​ ២០២០ ដើម្បី​ផ្តល់ជូន​នូវ​ការផ្ទេរ​ប្រាក់​ប្រកប​ដោយ​ភាពងាយស្រួល និង​មាន​សុវត្ថិភាព​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​។

តាមរយៈ​ភាព​ជា​ដៃគូ​នេះ​អតិថិជន​របស់​ធនាគារ​ឯកទេស វីង និង​អតិថិជន​ធនាគារ ABA នឹង​អាច​ផ្ទេរប្រាក់​ពី​គណនី វីង ទៅ​គណនី ABA ទៅវិញ​ទៅមក​បាន​។ ការផ្ទេរ​ប្រាក់​ទៅវិញ​ទៅមក​នេះ​អាច​ធ្វើ​ទៅបាន​ដោយ​គ្រាន់តែ​ប្រើ​ម្រាមដៃ​របស់​អ្នក​ចុច​ ២ ឬ​ ៣ ​ដង​នៅលើ​កម្មវិធី ABAMobile និង​កម្មវិធី​ស្មាតហ្វូន វីង តែប៉ុណ្ណោះ​។

លើសពី​នេះទៅ​ទៀត​ភាព​ជា​ដៃគូ​នេះ​អនុញ្ញាត​ឱ្យ​អតិថិជន​ធនាគារ ABA អាច​បង់​សង​ប្រាក់​កម្ចី​របស់​ពួកគាត់​នៅតាម​ភ្នាក់ងារ​វីង​ដែល​នៅ​ជិត​បំផុត​ដោយ​មិនចាំបាច់​ចំណាយពេល​ធ្វើដំណើរ​ទៅ​កាន់​សាខា​ធនាគារ ABA ណាមួយ​ក៏បាន​។

ដំណើរការ​នៃ​ការបង់​សង​ប្រាក់កម្ចី​នេះ​កាន់តែ​ចំណាយ​ពេលវេលា​តិច និង​មាន​ភាពងាយស្រួល​ដោយ​អតិថិជន​អាចដាក់​ប្រាក់​ចូល​គណនី ABA របស់ខ្លួន​ដោយ​ផ្ទាល់​តាមរយៈ​ភ្នាក់ងារ​វីង​ដែលមាន​ជាង ៧,៣០០ កន្លែង​នៅ​ទូទាំង​ប្រទេស ឬ​អាច​ផ្ទេរប្រាក់​ពី​គណនី វីង ទៅ​គណនី ABA នៅក្នុង​កម្មវិធី​ស្មាតហ្វូនវីង​នៅ​ផ្នែក​ទូទាត់​វិក្កយបត្រ ឬ​ប្រើ USSD កូដ *989# ក៏បាន​។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស វីង (​ខេមបូឌា) លីមីតធីត បាន​មាន​ប្រសាសន៍​ថា​៖ «​យើង​តាំងចិត្ត​ធ្វើឲ្យ​ប្រាកដ​ថា​ប្រជាជន​កម្ពុជា​នឹង​ទទួល​បាន​ភាពងាយស្រួល និង​មាន​សុវត្ថិភាព នៅពេល​ដែល​ប្រើ​សេវាកម្ម​ហិរញ្ញវត្ថុ​ចល័ត​មួយ​នេះ​»​។

«​យើង​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្រៃលែង​ដែល​ភាពជា​ដៃគូ​នេះ​អាច​ឲ្យ​យើង​បម្រើ​តម្រូវការ​ផ្ទេរប្រាក់ និង​ដាក់​ប្រាក់​ដ៏សម្បូរបែប​ជូន​ដល់​អតិថិជន​របស់​យើង​នៅ​ទូទាំង​ប្រទេស​កម្ពុជា និង​ជួយ​សន្សំសំចៃ​ពេលវេលា​ក្នុង​ការធ្វើ​ដំណើរ​ទៅកាន់​សាខា​របស់​ធនាគារ​»​។

លើសពី​នេះ​ទៀត នេះ​ជា​ឧទាហរណ៍​ថ្មី​មួយទៀត​ដែល​បង្ហាញ​ពី​ការខិតខំ​ប្រឹងប្រែង​ឥតឈប់ឈរ​របស់​យើង​ក្នុង​ការផ្តល់​ជូន​ប្រជាជន​កម្ពុជា​នូវ​ភាពងាយស្រួល​ក្នុង​ការទទួល​បាន​សេវាកម្ម​ហិរញ្ញវត្ថុ និង​សេវាកម្ម​ធនាគារ​ផ្លូវការ​មួយ​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​អេកូឡូស៊ី​ដ៏ធំ​របស់​យើង និង​បាន​ជំរុញ​ឌីជីថល យេនឌ័រ ព្រមទាំង​ការដាក់​បញ្ចូល​ហិរញ្ញវត្ថុ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​»​។

លោក Askhat Azhikhanov នាយក​ប្រតិបត្តិ​របស់​ធនាគារ ABA មាន​ប្រសាសន៍​ថា​៖ «​យើង​មាន​ភាពរីករាយ​សូម​ប្រកាស​ជា​ផ្លូវការ​នូវ​ភាព​ជា​ដៃគូ​របស់​យើង​ជាមួយ​ធនាគារ វីង លើ​សេវា​ផ្ទេរប្រាក់ និង​ទូទាត់​សង​កម្ចី​។ អតិថិជន​របស់​យើង​ឥឡូវ​នេះ​អាចដាក់​ប្រាក់​ចូល​គណនី ABA របស់​ពួកគេ​បាន​កាន់តែ​ងាយស្រួល​ព្រម​ទាំង​អាច​ផ្ទេរប្រាក់​ទៅវិញ​ទៅមក​រវាង​កម្មវិធី វីង និង​កម្មវិធី ABA Mobile ជាមួយ​តម្លៃ​សមរម្យ​ហើយ​អាច​ប្រើប្រាស់​សម្រាប់​ការទិញ​ទំនិញ​ ឬ​ផ្ទេរប្រាក់​ជូន​បងប្អូន​សាច់ញាតិ​របស់​ពួកគេ​បាន​ថែម​ទៀតផង​»​។

«​សេវា​ហិរញ្ញវត្ថុ​ឌីជីថល​ដ៏ទំនើប​របស់​ធនាគារ ABA មាន​សក្តានុពល​នាំមក​នូវ​វឌ្ឍនភាព​ដ៏ធំ​ទូលាយ ហើយ​ខ្ញុំ​ជឿជាក់​ថា កិច្ចសហការ​របស់​យើង​ជាមួយ​ធនាគារ Wing ដែល​យើង​ប្រកាស​នា​ថ្ងៃនេះ​នឹង​ជួយ​ជំរុញ​កម្ពុជា​ឲ្យ​ឆ្ពោះទៅរក​សង្គម​ទំនើប​ទូទាត់​បែប​ឌីជីថល​»​។

ធនាគារ​ឯកទេស​វីង និង​ធនាគារ ABA ត្រូវ​បាន​គេ​ទទួល​ស្គាល់​យ៉ាង​ទូលំទូលាយ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​ទីផ្សារ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។ ធនាគារ​ឯកទេស​វីង តែងតែ​ខិតខំ​ប្រឹងប្រែង​ក្នុងការ​ពាំនាំ​ផលិតផល ប្រកប​ដោយ​ភាពច្នៃប្រឌិត​ក្នុង​ការជំរុញ​ការដាក់បញ្ចូល​ហិរញ្ញវត្ថុ​ក្នុងប្រទេស​ដោយ​រួមបញ្ចូល​ទាំង​អ្នកមាន​គណនី​ធនាគារ និង​មិន​ស្ថិត​ក្នុង​បណ្តាញ​ធនាគារ​។ ស្រប​ពេលនេះ​ដែរ ធនាគារ ABA ត្រូវបាន​គេ​ទទួល​ស្គាល់​យ៉ាង​ទូលំទូលាយ​ទាំង​ថ្នាក់ជាតិ និង​អន្តរជាតិ​ជា​ធនាគារ​ដែល​ឈានមុខ​គេ​នៅ​កម្ពុជា​តាមរយៈ​ការផ្លាស់ប្តូរ​ផ្នែក​ឌីជីថល ដោយ​ផ្តោត​សំខាន់​លើ​បច្ចេកវិទ្យា និង​ធនាគារ​ចល័ត​ប្រកប​ដោយ​ភាពងាយស្រួល​។

សម្រាប់​ព័ត៌មាន​បន្ថែម​ស្តីពី​សេវាកម្ម​ដែល​ផ្តល់​ដោយ​វីង និង ABA សូម​ទាក់ទង​មក​សេវា​អតិថិជន​របស់ វីង ​តាមរយៈ​លេខ​ទូរស័ព្ទ 855 23 999 989 ឬ​សេវា​អតិថិជន​របស់ ABA ទូរស័ព្ទ​លេខ 023 225 333៕