ធនាគារ ព្រីនស៍ បាន​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ផ្តល់​កម្ចី​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា តាម​រយៈ​ការ​សហការ​យ៉ាង​ជិតស្និត​ជាមួយ​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម កម្ពុជា ដែល​ទើប​តែ​បាន​បង្កើត​ឡើង សម្រាប់​គម្រោង​សហហិរញ្ញប្បទាន​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ឆ្នាំ​ ២០២០។

គម្រោង​សហហិរញ្ញប្បទាន​ដល់​សហគ្រាស​ធុន​តូច និង​ មធ្យម ឆ្នាំ​ ២០២០ នឹង​ធ្វើ​ការ​ផ្តល់​នូវ កម្ចី​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​ត្រូវ​ការ​ទុន​បន្ថែម​សំរាប់​បង្កើន​ទ្រព្យ​សកម្ម ឬ​ប្រាក់​បង្វិល ដែល​មាន​អត្រា​ការ​ប្រាក់​ពិសេស​ទាប​បំផុត ៧% ក្នុង​មួយ​ឆ្នាំ និង​បាន​រយៈពេល​កម្ចី​រហូត​ដល់​ ៤ ​ឆ្នាំ​ផងដែរ។

សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​មិន​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​ក្នុង​ការ​ស្នើ​សុំ​កម្ចី​តាម​រយៈ​គម្រោង​ហិរញ្ញប្បទាន​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​នេះ លោក​អ្នក​នៅ​តែ​អាច​ដាក់​ពាក្យ​ស្នើ​សុំ​ឥណទាន​អាជីវកម្ម​ពី​ធនាគារ ព្រីនស៍​បានដែរ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​អញ្ជើញ​មកកាន់​ទីតាំង​សាខា​ធនាគារ ព្រីនស៍ ណា​មួយ​ដែល​នៅ​ជិត​លោក​អ្នក​បំផុត ឬ​ទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ​លេខ ១៨០០ ២០ ៨៨៨៨៕