ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក គឺជា​ការវិនិយោគទុន​រួមគ្នា​រវាង​ក្រុមហ៊ុន លីហួរ គ្រុប និង​ក្រុមហ៊ុន អេស ប៊ី អាយ ហូលឌីង កាលពី​ថ្ងៃទី​ ៣ ខែមីនា ឆ្នាំ​ ២០២១ បាន​បើក​សាខា​ថ្មី​ជា​ផ្លូវការ ដែល​ស្ថិត​នៅក្នុង​តំបន់​ពាណិជ្ជកម្ម ដោយបាន​ចំណាយពេល​ប្រមាណ​ជាង​ ៥ ​ខែ​ក្នុង​ការរចនា​អគារ​នេះ​ឡើង​។ អគារ​សា្នក់ការ​សាខា​ចំការមន​ថ្មី​នេះ​គឺ​ស្ថិតនៅលើ​អគារ​លេខ ១១៨ មហាវិថី​ព្រះនរោត្តម សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។

ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក គឺជា​ធនាគារពាណិជ្ជ​មួយ​ក្នុងចំណោម​ធនាគារ​ដែល​មាន​ការវិវត្ត​លឿន​បំផុត​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បើក​បម្រើ​សេវាកម្ម​ហិរញ្ញវត្ថុ​ជូន​អតិថិជន បន្ទាប់ពី​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិ​នៃ​កម្ពុជា​កាលពី​ខែមីនា ឆ្នាំ​ ២០២០​។

បើទោះបី​ជា​ទទួលរង​នូវ​ផលប៉ះពាល់​ជា​សកល​ពី​ជំងឺឆ្លង​កូវីដ​១៩​យ៉ាងណាក្តី ក៏​ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក នៅតែ​បន្ត​រីកចម្រើន​ទៅមុខ ស្រប​ទៅ​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ទាំង​នៅក្នុង​តំបន់​ទីប្រជុំជន និង​តំបន់​ជនបទ ដែល​មាន​ប្រាក់ចំណូល​ទាប និង​មធ្យម​។ ដោយ​គិត​មក​ត្រឹម​ចុង​ខែ​កុម្ភៈ ឆ្នាំ​ ២០២១ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក បាន​ផ្តល់​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​មាន​ចំនួន​ជាង ១ ៥០០ កន្លែង គ្របដណ្តប់ ២៥ ខេត្ត​/​ក្រុង រាជធានី តាមរយៈ​សាខា​ទាំង​ ៤៥​។

លើសពី​នេះ​ទៅ​ទៀត ធនាគារ​អេស ប៊ី អាយ លី ហួរ ម.ក នឹង​ខិតខំ​ស្វែងរក​ប្រភព​ទុន​ទាំង​នៅក្រៅ​ស្រុក និង​ក្នុងស្រុក ដើម្បី​ផ្តល់​សេវាកម្ម​ផ្នែក​ហិរញ្ញវត្ថុ​ល្អ​បំផុត​ជូន​ដល់​ប្រជាពលរដ្ឋ​ក៏ដូចជា​ទាក់ទាញ​ការវិនិយោគ​រយៈពេល​យូរអង្វែង ក្នុងការ​លើកកម្ពស់​វិស័យសេដ្ឋកិច្ច និង​ស្ថិរភាព​នយោបាយ សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​។

ជាមួយ​បទពិសោធ​ធនាគារ និង​សេវាកម្ម​បម្រើ​អតិថិជន​ជាង​ ២០ ​ឆ្នាំ លើ​ការដឹកនាំ​ក្រុម​ការងារ​ផ្នែក​លក់ និង​ប្រតិបត្តិការ​ធនាគារ លោកស្រី ហ៊ាង បូតេ ដែល​ជា​ប្រធាន​សាខា ចំការមន បាន​លើកឡើង​ថា សាខា​ធនាគារ​បែប​ឌីជីថល និង​ធនាគារ​ដែល​ឈានមុខ​គេ​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​បម្រើ​អតិថិជន ហើយ​ប្រធាន​សាខា​នឹង​ផ្តល់នូវ​ដំណោះស្រាយ​ល្អ​បំផុត​នៃ​សេវាកម្ម​ហិរញ្ញវត្ថុ​៕

សម្រាប់​សេវាកម្ម​លម្អិត​សូម​ទំនាក់ទំនង​៖

លោកស្រី ហ៊ាង បូតេ ប្រធាន​សាខា

ទូរស័ព្ទៈ ០១២ ៦០០ ៤៣៣ / ០១៥ ៨៨៥ ១២៤

អ៊ីម៉ែលៈ beaute.heang@sbilhbank.com.kh

សាខា​ចំការមន

អគារ​លេខ ១១៨ មហាវិថី​ព្រះនរោត្តម សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។

ទូរស័ព្ទ​: +855 23 980 888 / អ៊ីម៉ែល: info@sbilhbank.com.kh