ភ្នំពេញៈ ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ដែលគ្រប់គ្រងដោយវិនិយោគិនប្រទេសកូរ៉េខាងត្បូង ពង្រីកសាខាថ្មី ២ ទៀតនៅទីក្រុងភ្នំពេញដែលកំណត់ទិសដៅក្នុងការផ្ដល់មុខងារពេញលេញនៃវិស័យសហគ្រាសធុនតូច និងមធ្យម។
សាខាថ្មីមួយដែលត្រូវបានបើកដំណើរការជាផ្លូវការកាលពីថ្ងៃចន្ទ មានទីតាំងនៅមហាវិថី ម៉ៅ សេទុង និងផ្សារទំនើប ហេង លី ហើយមួយទៀតនឹងត្រូវដំណើរការនៅថ្ងៃទី ២៧ ខែធ្នូ ដែលព័ទ្ធជុំវិញដោយក្រុមហ៊ុនជាច្រើនពិសេស SME។
លោក Shin Chang Moo ប្រធានធនាគារនេះបានឲ្យដឹងនៅពេលបើកដំណើរការនេះថា សាខានេះនឹងបម្រើសេវាទាំងអស់ និងផលិតដល់សាធារណជន ហើយជាមួយគ្នានេះដែរ សាខានេះនឹងផ្ដល់សេវាប្លែកពីគេ និងសេវាដែលបានលើកឡើងសម្រាប់អតិថិជនវីអាយភីនៅក្នុងល្បឿនផ្ដាច់មុខក្នុងសាខានេះដែលត្រូវបានហៅថា «ក្លិបមាស»។
ក្រៅពីសាខាម៉ៅសេទុង មាន ៤ សាខាទៀតរបស់ PPCBank នៅទូទាំងរាជធានីភ្នំពេញក៏បានបម្រើជូនបុគ្គលដែលមានទ្រព្យសម្បត្តិសុទ្ធខ្ពស់ក្នុងការរៀបចំធនាគារឯកជន។
លោកបានថ្លែងថា៖ «PPCBank នឹងបន្តក្នុងការផ្ដល់សេវាងាយស្រួលផ្សេងទៀត និងគាំទ្រតាមរយៈបណ្ដាញឌីជីថលរបស់យើង»។
លោកបន្តថា៖ «ជាមួយគ្នានេះដែរ យើងកំពុងពង្រីកសាខា និងបណ្ដាញម៉ាស៊ីនអេធីអឹមបន្ថែមទៀត។ ដើម្បីឲ្យស្របនឹងយុទ្ធសាស្ដ្រនេះពេលអតិថិជនទស្សនាសាខារបស់យើង យើងចង់ផ្ដល់ដល់ពួកគេមិនគ្រាន់តែសេវាធនាគារប៉ុណ្ណោះទេប៉ុន្តែថែមទាំងបទពិសោធតែ ១ គត់ហួសពីការរំពឹងទុក»។
លោក ចម ប្រសិទ្ធ រដ្ឋមន្ដ្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មកាលពីសប្ដាហ៍មុនបានឲ្យដឹងថា វិស័យ SME គឺជាឆ្អឹងខ្នងនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេស ដែលផ្ដល់អត្ថប្រយោជន៍ប្រាក់ឈ្នួល ការបង្កើតការងារ បច្ចេកវិទ្យា ព្រមទាំងការកាត់បន្ថយភាពក្រីក្រ។
លោកក៏បានជំរុញឲ្យសហគ្រាសធុនតូច និងមធ្យមឲ្យចុះបញ្ជីបានច្រើន ខណៈបច្ចុប្បន្នមានតែ ៥ ភាគរយប៉ុណ្ណោះនៃជាង ៥០ ម៉ឺនបានចុះបញ្ជី។
ធនាគារ PPCBank ឲ្យដឹងថាជាមួយនឹងសាខា ២ បន្ថែមទៀតនៅទីក្រុងភ្នំពេញនៅពេលនេះធនាគារនេះមានសាខា ១៤ នៅទីក្រុង។ នេះធ្វើឲ្យចំនួនសរុបនៃសាខាទូទាំងប្រទេសនេះកើនឡើងដល់ ២១ ជាមួយនឹងម៉ាស៊ីនអេធីអឹមច្រើនជាង ៤០ គ្រឿងដែលប្រតិបត្តិការទូទាំងប្រទេស៕LA