The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - នាយក​រដ្ឋ​មន្ត្រី​ប្តេជ្ញា​ជា​ថ្មី​ធ្វើ​ឲ្យ​រថយន្ត​ក្រុង​ជោគជ័យ

នាយក​រដ្ឋ​មន្ត្រី​ប្តេជ្ញា​ជា​ថ្មី​ធ្វើ​ឲ្យ​រថយន្ត​ក្រុង​ជោគជ័យ

នាយក​រដ្ឋ​មន្ត្រី​ប្តេជ្ញា​ជា​ថ្មី​ធ្វើ​ឲ្យ​រថយន្ត​ក្រុង​ជោគជ័យ

ភ្នំពេញៈ នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​លើក​ជា​ថ្មី​ម្តង​ទៀត​ដើម្បី​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​លោក​ចំពោះ​ដំណើរការ​សេវា​រថយន្ត​ក្រុង​ថា​នឹង​ទទួល​បាន​ជោគ​ជ័យ។

វា​ជា​ការ​អំពាវនាវ​ទី​ពីរ​របស់​នាយក​រដ្ឋ​មន្ដ្រី​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ចុង​ខែ​មុន​ខណៈ​សាលា​រាជធានី​ភ្នំពេញ​គ្រោង​នឹង​ដំណើរការ​រថយន្ត​ក្រុង​ថ្មី ៣ ខ្សែ​ទៀត​នៅ​ខែ​ក្រោយ​នេះ។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​ពី​សាលា​រាជធានី​ភ្នំពេញ​ពី​ថ្ងៃ ទី១៩ សីហា ពួក​គេ​នឹង​បង្កើន​រថយន្ត​ក្រុង ៣ ខ្សែ​ដែល​នឹង​ត្រូវ​ប្រើ​ប្រាស់​រថយន្ត​ក្រុង​នាំ​ចូល​ថ្មី ៤៥ គ្រឿង​មាន​ចំណត​ចំនួន ១៨៦។ ខ្សែ ទី១ ចេញ​ពី​គីឡូម៉ែត្រ​លេខ ៩ ផ្លូវ​ជាតិ​លេខ ៥ ដល់​ចំណត​រថយន្ត​ក្រុង​បឹង​ឈូក​នៅ​ផ្លូវ​ជាតិ​លេខ ១ ខ្សែ ទី២ ចេញ​ពី​ផ្សារ​រាត្រី ដល់ ក្រុង​តាខ្មៅ ជាយ​ក្រុង​ភ្នំពេញ តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ ២ និង​ខ្សែ ទី៣ ផ្សារ​រាត្រី​ដល់​រង្វង់​មូល​ចោមចៅ​តាម​មហា​វិថី​សហព័ន្ធ​រុស្ស៊ី។

លោក​នាយក​រដ្ឋ​មន្ដ្រី​បាន​ធ្វើ​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​អំឡុង​ពេល​នៃ​ពិធី​ចែក​សញ្ញាបត្រ​នៅ ទីក្រុង​ភ្នំពេញ ដោយ​លើក​ឡើង​ថា៖ «បច្ចុប្បន្ន​សាលា​រាជធានី​ភ្នំពេញ​បាន​នាំ​ចូល​រថយន្ត​ក្រុង​ចំនួន ៤៥ គ្រឿង​រួច​ហើយ ដោយ​បន្ថែម​លើ​រថយន្ត​ក្រុង​ចំនួន ៤០ គ្រឿង​កំពុង​ប្រតិបត្តិ​ការ​នៅ​ពេល​បច្ចុប្បន្ន។ ខ្ញុំ​នឹង​មិន​ធ្វើ​ឲ្យ​សេវា​រថយន្ត​ក្រុង​បរាជ័យ​នោះ​ទេ។ ខ្ញុំ​មិន​គិត​ថា កម្រិត​នៃ​ការ​ខាត​បង់​អាច​ធ្លាក់​ចុះ​រហូត​ដល់​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្ស័យធន​នោះ​ទេ»៕

អត្ថបទគួរចាប់អារម្មណ៍